សែលកាតបន្ថែមផលប័ត្រមាតិកាកម្សាន្តជាមួយការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់ជាមួយ WeWatch | សែលកាត

សែលកាតបន្ថែមផលប័ត្រមាតិកាកម្សាន្តជាមួយការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់ជាមួយ WeWatch

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​ច័ន្ទ 27, 2023

សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុនផ្តល់មាតិកាប្រចាំតំបន់ WeWatch ដើម្បីផ្តល់ជូនអតិថិជននូវមាតិកាកម្សាន្តជាច្រើនទៀតសម្រាប់ផ្នែកសេវាកម្មបន្ថែម។

ការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់នេះបានកើតឡើងពីការសហការទ្រង់ទ្រាយតូចៗជាច្រើនរវាងក្រុមហ៊ុនទាំងពីក្នុងអំឡុងឆ្នាំមុន ដែលមានសារៈសំខាន់ក្នុងការឈ្វេងយល់ពីតម្រូវការរបស់អតិថិជន ដែលអាចជួយជំរុញគំនិតផ្តួចផ្តើមថ្មីៗនាពេលខាងមុខនេះ។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា៖ «របៀបដែលអតិថិជនរបស់យើងប្រើប្រាស់ព័ត៌មាន និងការកម្សាន្តកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយតម្រូវការសម្រាប់មាតិកាកំពុងកើនឡើងក្នុងល្បឿនលឿន។ ការសហការជាមួយ WeWatch នឹងគាំទ្រដល់ចក្ខុវិស័យរបស់យើងក្នុងការពង្រីក និងផ្តល់ឱ្យអតិថិជនរបស់យើងនូវ់មាតិកាដ៏ទូលំទូលាយ ពីអ្នកបង្កើតមាតិកាលំដាប់ពិភពលោកជាច្រើន។ ជាមួយនឹងផលប័ត្រដ៏ទូលំទូលាយរបស់ WeWatch ដែលមានមាតិកាគុណភាពខ្ពស់ យើងមានគោលបំណងក្នុងការផ្តល់បទពិសោធនៃការទស្សនាមាតិកាដ៏ល្អជូនដល់អតិថិជនរបស់យើង»។

ជាមួយការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់នេះ WeWatch នឹងអនុញ្ញាតឱ្យអតិថិជន សែលកាត ចូលទៅប្រើប្រាស់កម្មវិធីរបស់ WeWatch តាមរយៈទូរស័ព្ទដៃដែលមិនត្រឹមតែមានមាតិកាជាច្រើនប៉ុណ្ណោះទេ តែក៏មាននូវមាតិកាប្លែកៗខុសពីគេជាច្រើនទៀតផងដែរ។

អ្នកនាង Sarah Wang នាយកប្រតិបត្តិក្រុមហ៊ុន WeWatch បានឱ្យដឹងថា៖ «ការធ្វើការជាមួយ សែលកាត កាលពីពេលកន្លងទៅបានផ្តល់ឱ្យយើងនូវការយល់ដឹងដ៏ល្អអំពីតម្រូវការនៃមាតិកាកម្សាន្តរបស់អតិថិជនសែលកាត។ ជាមួយនឹងភាពជាដៃគូដ៏ធំរបស់យើង និងផលប័ត្រមាតិកា យើងមានទំនុកចិត្តថាយើងអាចផ្គត់ផ្គង់ សែលកាត ជាមួយនឹងសេវាកម្មដ៏សម្បូរបែប ដែលអាចនាំអតិថិជនទៅកាន់ពិភពថ្មីមួយនៃមាតិកាគុណភាពខ្ពស់។ ការសហការជាមួយសែលកាតនិងធ្វើការបើកទ្វារសម្រាប់អតិថិជនសែលកាតដើម្បីផ្តល់ជូនមាតិកាជាច្រើន ដូចជាការទស្សនាប៉ុស្តិ៍ទូរទស្សន៍ រឿងដ៏ល្បីជាច្រើនជាមួយការបកប្រែភាសាជាភាសាខែ្មរ ភាសាអង់គ្គេស និង បាហាសា ឥណ្ឌូនេស៊ី រួមជាមួយហ្គេមកម្សាន្តផ្តាច់មុខជាច្រើន និងគុណភាពសេវាកម្មលំដាប់ពិភពលោក»។

ជាមួយ WeWatch សែលកាតនឹងបើកទំព័រថ្មីមួយទៀតសម្រាប់ទីផ្សារដោយនាំមកនូវ សេវាកម្ម Quad-Play ដោយផ្តល់ជូនអតិថិជននូវការទស្សនាប៉ុស្តិ៍ទូរទស្សន៍តាមទូរស័ព្ទដៃ និង តាមទូរទស្សន៍នៅតាមគេហដ្ឋាន (រួមជាមួយការសហការជាមួយ WeWatch) សេវាកម្មទូរស័ព្ទ និង អ៊ីធើណិត។

ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពី ខែមេសា ឆ្នាំ២០២៣ នេះតទៅ។

ការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់នេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់សែលកាតដែលបានចូលរួមដោយសមាជិកនៃក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.cellcard.com.kh ឬ ទំព័រហ្វេសប៊ុករបស់សែលកាត។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!