Cellcard Awards ប្រគល់ពានរង្វាន់ដល់បុគ្គលិកឆ្នើម! | សែលកាត

Cellcard Awards ប្រគល់ពានរង្វាន់ដល់បុគ្គលិកឆ្នើម!

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​ពុធ 05, 2017

សែលលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរតែមួយគត់ ដែលបានចាប់ដំណើរការ អស់រយៈពេលជាង 20ឆ្នាំ បានប្រគល់ពានរង្វាន់ដល់បុគ្គលិកឆ្នើមរបស់ខ្លូនដែលជាការ លើកទឹ​កចិត្តចំពោះការខិតខំប្រឹងប្រែងធ្វើការរបស់ពូកគេ។

កម្មវិធីនេះ​បានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ​ដែលមានបុគ្គលិកជាច្រើនចូលរួមនិង ​អបអរសាទរចំពោះជ័យលាភីបុគ្គលិកឆ្នើម ដែលបម្រើការងាររយ:ពេលយូរឆ្នាំ និងបុគ្គលិកឆ្នើមបំផុតដែលទទួលបានពានរង្វាន់ពីនាយកប្រតិបត្តិ​ប្រចាំ​ 2016។

ប្រធានផ្នែកសវនកម្មផ្ទៃក្នុង លោក គ្រុយ ប៊ុនលាភ បានទទួលពានរង្វាន់ជ័យលាភី ជាបុគ្គលិកឆ្នើមបំផុតពីនាយកប្រតិបត្តិ សម្រាប់ស្នាដៃដឹកនាំ​ ការលះបង់ និងភាពច្នៃប្រឌិតរបស់លោកក្នុងការបំពេញតួនាទីជូនក្រុមហ៊ុន។

ជាឪពុកដែលមានកូនប្រាំនាក់​ ស្ថិតក្នុងវ័យ 38​​ ឆ្នាំ​មកពីខេត្តកំពង់ចាម លោក ប៊ុនលាភ បានមានប្រសាសន៍ឲ្យដឹងថា ពានរង្វាន់នេះពិតជាមានន័យធំធេងបំផុតសម្រាប់រូបខ្ញុំ ហើយខ្ញុំចង់ធ្វើជាគំរូដ៏ល្អមួយសម្រាប់អ្នកដទៃ

លោកបានបន្តទៀតថា សែលកាតជាកន្លែងដែលជំរុញឲ្យបុគ្គលិក អាចបង្ហាញពីគំនិតរបស់ខ្លួនសម្រាប់ការសម្រេចចិត្តនានា និងចេះដោះស្រាយបញ្ហាចំពោះមុខ។ យើងមានស្មារតី រឹងមាំជាគ្រួសារតែមួយ និងធ្វើការជាក្រុម ហើយយើងជឿជាក់ថា វប្បធម៌នេះជួយឲ្យយើងទាំងអស់គ្នា ខិតខំបំពេញការងារ និងភារកិច្ចបានល្អបំផុតអស់ពីសមត្ថភាពរបស់យើង។

បុគ្គលិកឆ្នើមដប់បីរូប បានទទួលបានពានរង្វាន់បម្រើការងារជូនក្រុមហ៊ុនរយ:ពេល 20ឆ្នាំ ហើយបុគ្គលិកបួនរូបទៀតទទួលបានពានរង្វាន់ ស្នាដៃបម្រើ ការងាររយៈពេល 15ឆ្នាំជូន ក្រុមហ៊ុន។

បុគ្គលិកសម្រេចបានសមិទ្ធផលឆ្នើមចំនួនម្ភៃមួយរូប ក៏បានទទួលពានរង្វាន់ Bravo Awards ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងសមត្ថភាពបំពេញការងារល្អក្នុងរយៈពេលជាច្រើន​ឆ្នាំមកនេះ។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា ក្រុមហ៊ុនយើង​  មានបុគ្គលិកឆ្នើមពោរពេញដោយទេពកោសល្យ ហើយបុគ្គលិក ទាំងនោះជា ធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុន។

ក្រុមហ៊ុនមិនអាចរីកចម្រើនទៅបានទេបើសិនគ្មានធនធានមនុស្សល្អៗ។ ខ្ញុំសូមសម្ដែងនូវការអបអរសាទរជាថ្មីម្ដងទៀតចំពោះបុគ្គលិកជ័យលាភីទាំងអស់ និងជ័យលាភីបុគ្គលិកបម្រើការងារយូរឆ្នាំ។ Cellcard Awards Night ជារាត្រីមួយដ៏អស្ចារ្យ សម្រាប់យើងទាំងអស់គ្នា ជាពិសេស ក្នុងឱកាសខួបគម្រប់ 20ឆ្នាំនៃ ប្រតិបត្តិការយើងនៅកម្ពុជា។

 

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!