សែលកាត ប្រកាសអតិថិជនមហាសំណាងជាច្រើន ក្នុងកម្មវិធីចែករង្វាន់លើកទី3។ អតិថិជនដែលឈ្នះរង្វាន់ បានប្រាប់ថា ពួកគេបានចូលរួមក្នុងកម្មវិធីស្ទូចយកម៉ូតូ Fino និងកម្មវិធី iKnow iKnow។

កម្មវិធីចែករង្វាន់នេះចាប់ផ្តើមពីម៉ោង 4 រសៀល ថ្ងៃព្រហស្បតិ៍ទី 31 ខែឧសភា នៅទីធ្លាខាងក្រៅការិយាល័យកណ្តាលសែលកាតនៅភ្នំពេញ ដែលសរុបមាន 10 រង្វាន់រួមមាន៖
- ម៉ូតូ YAMAHA FINO 2018 6 គ្រឿង
- ម៉ូតូ YAMAHA QBIX 2018 4 គ្រឿង
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាត់សុន បានបញ្ជាក់ពីតម្រូវការសម្រាប់ប្រតិបត្តិករដើម្បីផ្តល់ឱ្យសហគមន៍ និង ដើម្បីផ្តល់រង្វាន់ដល់អតិថិជន ដែលតែងតែគាំទ្រ។

លោកបាននិយាយថា រង្វាន់ជុំបន្ទាប់នឹងត្រូវបានផ្តល់ជូន សម្រាប់កម្មវិធីកាដូខែភ្លៀង ដែលមានទូរស័ព្ទទំនើប ចំនួន 60 គ្រឿង (iPhone X និង Samsung Galaxy J7 Pro) ។
“ប្រូម៉ូសិនចុងក្រោយបំផុតនេះ គឺដើម្បីស្វាគមន៍រដូវវស្សា និងឲ្យអតិថិជនផ្សារភ្ជាប់ជាមួយទូរស័ព្ទដែលមានទិន្នន័យអ៊ីនធើណិត ដើម្បីរីករាយនឹងការផ្តល់ជូនពីបណ្តាញសេវាដ៏ល្អរបស់យើង។

កម្មវិធីនេះនឹងត្រូវបានដាក់បញ្ចូលគ្នាជាមួយការលក់ទូរស័ព្ទដែលអតិថិជនអាចទទួលបានស៊ីមដោយឥតគិតថ្លៃ និងទូរស័ព្ទម៉ូដែលទំនើបៗ ដែលមានការបញ្ចុះតម្លៃរួមជាមួយនឹងរង្វាន់ជាច្រើនទៀត។ ម៉ូដែលទូរស័ព្ទទំនើបៗរួមមាន៖ Nokia, LG, iTel, Oukitel, InFocus និង Philips ។
សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិនរបស់សែលកាត សូមចូលទៅកាន់ http://www.cellcard.com.kh/en/promotions ឬ ទំព័រហ្វេសប៊ុករបស់សែលកាត។