សែលកាត 4G-LTE មកដល់ហើយ | សែលកាត

សែលកាត 4G-LTE មកដល់ហើយ

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

 

ភ្នំពេញ ថ្ងៃទី17 ខែវិច្ឆិកា៖ ថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុនខ្មែរតែមួយគត់ និងជាក្រុមហ៊ុន ទូរស័ព្ទ ចល័តជាទីទុកចិត្តបំផុត ដែលដំណើរការយូរឆ្នាំនៅកម្ពុជា បានប្រកាសសម្ពោធ បច្ចេកវិទ្យា 4G LTE របស់ខ្លួនក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំឡើងនៅការិយាល័យកណ្ដាល សែល កាតស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុ។

ការប្រកាសផ្សព្វផ្សាយនេះផ្ដោតជាពិសេសស្របពេលប្រព័ន្ធបច្ចេកវិទ្យា 4G LTE បានគ្រប ដណ្ដប់ ទូទាំងរាជធានីភ្នំពេញជាដំណាក់កាលដំបូង និងឈានទៅពង្រីកវិសាលភាពប្រព័ន្ធ  LTE នៅតាមបណ្ដាខេត្តនានានៅក្នុងដំណាច់ឆ្នាំនេះ។ បណ្ដាខេត្តដែល ត្រូវអនុវត្ត សម្រាប់ ឆ្នាំនេះមានដូចជា បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះសីហនុ និងស្វាយរៀង។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន សែលកាត បានឲ្យដឹងថា “យើងមានភាពជឿជាក់ក្នុងផ្ដល់បទពិសោធបច្ចេកវិទ្យាឌីជីថលជាវិជ្ជមានដល់អតិថិជន ហើយ បច្ចុប្បន្នយើងមើលឃើញថាទូរស័ព្ទអាចប្រើ4Gបានមានចំនួនច្រើន និងតម្លៃសមរម្យ នៅលើទីផ្សារ។ ក្រុមការងារទទួលបន្ទុកបច្ចេកវិទ្យាសែលកាត 4G LTE កំពុងធ្វើ ការយ៉ាង សកម្មអស់ជាច្រើនខែដើម្បីធានាថាប្រព័ន្ធទូរស័ព្ទនេះដំណើរការបានយ៉ាងល្អបំផុត ហើយ សម្រាប់ ថ្ងៃនេះផងដែរ យើងមានមោទនភាពសម្ពោធប្រព័ន្ធ 4G LTE ដែលផ្ដល់ ជូននូវ គុណ ភាពសេវាល្អបំផុតរបស់សែលកាត។ យើងបានសាង កេរ្ដិ៍ឈ្មោះ ក្នុងនាម ជា ក្រុមហ៊ុនឯករាជ្យ ជាទីទុកចិត្តបំផុត នៅកម្ពុជា ហើយប្រព័ន្ធ 4G LTE របស់យើង មាន បំណង ផ្ដល់និងនាំមកជូននូវគុណភាព និងសេវាកម្មថ្មីកម្រិតខ្ពស់បំផុត”

បើប្រៀបធៀបជាមួយ 3G ប្រព័ន្ធបច្ចេកវិទ្យា 4GLTE ផ្ដល់ជូនល្បឿនលឿនគ្មានគូប្រៀប។ ឧទាហរណ៍ដូចជាការទាញយកហ្គេមដែលមានទំហំ20MB ចំណាយពេលត្រឹមតែ 25វិនាទីប៉ុណ្ណោះ បើធៀបជាមួយ 3G គឺដល់ទៅ3នាទីឯណោះ។  ចំពោះរូបភាពអាចធ្វើការ Upload មិនដល់30វិនាទីផង ដែលផ្ទុយពី 3G ត្រុវចំណាយពេលប្រហែល 5នាទី។

ដើម្បីរីករាយជាមួយ 4G LTE និងទទួលយកអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ អតិថិជនចាំបាច់ត្រូវមាន ទូរស័ព្ទ ឬឧបករណ៍បច្ចេកវិទ្យាដែលអាចប្រើប្រព័ន្ធនេះបាន ពិសេសគឺ LTE 1800។ ទូរស័ព្ទប្រភេទ4G ថ្មីបំផុតស៊េរីចុង ក្រោយ មួយ ចំនួនពីក្រុមហ៊ុនទូរស័ព្ទដៃគូរបស់សែលកាតក៏មានបង្ហាញវត្តមានក្នុងព្រឹត្តិ ការណ៍នេះផងដែរ។

cc-4glte-2015-16-11.1

មានទូរស័ព្ទទំនើបជាច្រើន រួមជាមួយការផ្តល់ជូនជាពិសេសនិងកាដូបន្ថែមជាច្រើនទៀតនៅក្រុមហ៊ុនសែលកាត កុំភ្លេចទទួលយកការផ្តល់ជូនជាពិសេសទាំងនោះ។

 

សម្រាប់អតិថិជនសែលកាតដែលចង់ប្ដូរស៊ីម3Gកំពុងប្រើទៅជាស៊ីមសែលកាត4G LTE ថ្មី អាចអញ្ជើញមកកាន់ការិយាល័យ សែលកាត ណាមួយនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះតទៅ។ ការប្ដូរពីស៊ីម3G យកស៊ីម4Gថ្មី គឺឥតគិតថ្លៃ។ សម្រាប់អតិថិជនមិនទាន់ប្រើសែលកាតអាចមកទិញ ស៊ីម4G លក់នៅការិយាល័យ សែលកាត ភ្នំពេញ ហើយនឹងមានលក់ឆាប់ៗនេះនៅតាមហាងចែកចាយសែលកាតដែលនៅជិតលោកអ្នកបំផុត។

cc-4glte-20151117.2 cc-4glte-20151117

 

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!