សេក្តីប្រកាសព័ត៌មាន ស្តីពី របាយការណ៏ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ | សែលកាត

សេក្តីប្រកាសព័ត៌មាន ស្តីពី របាយការណ៏ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​ពុធ 15, 2023

ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខនៅកម្ពុជាបានចេញផ្សាយរបាយការហិរញ្ញវត្ថុរប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣។ របាយការណ៏បានបង្ហាញពីការកើនឡើងប្រាក់ចំណេញគួរអោយកត់សម្គាល់ បើប្រៀបធៀបពេលវេលាដូចគ្នាទៅនឹងឆ្នាំមុន។

តាមរយះរបាយការណ៏នេះបានបង្ហាញអោយឃើញពីប្រតិបត្តិការដ៏ល្អរបស់ក្រុមហ៊ុនបានធ្វើឲ្យមានការកើនឡើងទាំង ប្រាក់ចំណូល ប្រាក់ចំណេញមុនបង់ពន្ធ និងប្រាក់ចំណូលសរុប ។
បើប្រៀបធៀបទៅត្រីមាសទី៣ ឆ្នាំ២០២២ ក្រុមហ៊ុនមានប្រាក់ចំណូលកើនឡើង ចំនួន ៧.៧៦៩ លានរៀល ឬ ១៤ភាគរយ ប្រាក់ចំណេញមុនបង់ពន្ធកើនឡើងចំនួន ១.៣៤២លានរៀល ឬ ៣ភាគរយ និង ប្រាក់ចំណូលសរុបកើនឡើងចំនួន ១.០៧៥លានរៀល ឬ ៣ ភាគរយ។
ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនមានប្រាក់ចំណូលសរុបចំនួន ១៨៦.០៩៣ លានរៀល ដែលក្នុងនោះប្រាក់ចំណេញសុទ្ធចំនួន ៤៣.៩៣០ លានរៀល កើនឡើងចំនួន ៣ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២២ ដែលមានប្រាក់ចំណេញសុទ្ធតែចំនួន ៤១.៦៦០លានរៀល។
ក្រុមហ៊ុនបានទទួលភាពជោគជ័យដោយសាការកាត់បន្ថយការចំណាយលើការប្រតិបត្តិការនានា ហើយក្នុងពេលជាមួយគ្នាដែរនោះក្រុមហ៊ុនក៍រក្សា លើកកម្ពស់គុណភាពសេវា និងការគ្របដណ្តប់សេវា ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តអាជីវកម្មឆ្នាំ ២០២៣។

អ្នកឧកញ្ញា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក មានប្រសាសថា “ត្រីមាសទី៣ ក្នុងឆ្នាំ២០២៣នេះ គឺជាពេលវេលាដ៏ស្វិតស្វាញសម្រាប់ CAMGSM។ នៅថ្ងៃទី 8 ខែសីហា ឆ្នាំ2023 CAMGSM បានធ្វើការបិទនូវការផ្តល់ហិរញ្ញប្បទានដែលបានរៀបចំក្នុងខែមករា ឆ្នាំ2011 ជាមួយនឹងសមាគមធនាគារដែលដឹកនាំដោយ Bank of China Limited សម្រាប់ការទិញយកភាគហ៊ុនចំនួន 61.5% ដែលជាភាគហ៊ុនដើមរបស់ Millicom។
នៅក្នុងឆ្នាំ 2011 ក្រុមហ៊ុនបានដាក់សំណើរខ្ចីប្រាក់មួយ ដែលការស្នើរនោះជាការខ្ចីដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ 2009 មក CAMGSM បានទូទាត់សងប្រាក់ដើមចំនួន 421 លានដុល្លារអាមេរិក បូកនឹងការប្រាក់ចំនួន 302 លានដុល្លារអាមេរិក សរុបមានចំនួនទឹកប្រាក់ 723 លានដុល្លារអាមេរិក។ ការទូទាត់សងដោយជោគជ័យទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការទូទាត់សងហិរញ្ញប្បទានបរទេស។

ធនាគារនៃប្រទេសចិនដែលបានផ្តល់ប្រាក់កម្ចីហូតដល់ 111.5 លានដុល្លារអាមេរិក បច្ចុប្បន្ននេះ ត្រូវបានសងមកវិញដោយ ធនាគា Malayan Banking Berhad សាខាសិង្ហបុរី ធនាគារ Maybank (Cambodia) Plc និងធនាគារកាណាឌីយ៉ា ភីអិលស៊ី។ ការផ្តល់ហិរញ្ញប្បទានថ្មីអោយមក CAMGSM សម្រាប់ទឹកប្រាក់ទាំងមូល និងមានរយៈពេលវែងនឹងជួយ CAMGSM ដើម្បីពង្រីកបណ្តាញគ្របដណ្តប់ និងសមត្ថភាពរបស់ខ្លួន។

នៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ2023 ក្រុមហ៊ុន CAMGSM ទទួលបានការឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពពី CSX សម្រាប់ការចុះបញ្ជីលក់មូលបត្របំណុលរបស់ខ្លួន។ ការឯកភាពបានធ្វើឱ្យ ក្រុមហ៊ុន CAMGSM ក្លាយជាអ្នកចេញលក់ មូលបត្របំណុល ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រសម្រាប់ ក្រុមហ៊ុនCAMGSM និង ទីផ្សារមូលធនក្នុងប្រទេសកម្ពុជា។

គិតត្រឹម ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ២.៥៩៦.៣៦៤ លានរៀល ក្នុងនោះមូលធនមានចំនួន ៩២០.៤៥២ លានរៀល កើនឡើង ២០ ភាគរយ ធៀបទៅត្រីមាសទី៣ ឆ្នាំ២០២២ មានត្រឹមតែ ៧៦៨.៣៤៨ លានរៀល។

យោងតាមរបាយការណ៏ហិរញ្ញវត្ថុប្រចាំឆមាសទី៣ ឆ្នាំ២០២៣ ដែលបានចេញផ្សាយថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ បង្ហាញពីទិដ្ឋភាពទូទៅនៃលទ្ធផលហិរញ្ញវត្ថុ និងប្រតិបត្តិការ តាមរយះរបាយការហិរញ្ញវត្ថុត្រឹមខែកញ្ញា ឆ្នាំ២០២៣ ដែលត្រូវបានពិនិត្យដោយសវនករឯករាជ្យ។ របាយការហិរញ្ញវត្ថុនេះត្រូវបានអនុលោមតាម ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា។

ដើម្បីពិនិត្យរបាយការណ៍ សូមចូលទៅកាន់វេបសាយ (Website) ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា http://csx.com.kh/

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!