សេក្តីប្រកាសព័ត៌មាន ស្តីពី របាយការណ៏ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ | សែលកាត

សេក្តីប្រកាសព័ត៌មាន ស្តីពី របាយការណ៏ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣

ថ្ងៃចេញផ្សាយ: កញ្ញា, ថ្ងៃ​ច័ន្ទ 18, 2023

ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខនៅកម្ពុជាបានចេញផ្សាយរបាយការហិរញ្ញវត្ថុរប្រចាំត្រីមាសទី២ ឆ្នាំ២០២៣។ របាយការណ៏បានបង្ហាញពីការកើនឡើងប្រាក់ចំណេញគួរអោយកត់សម្គាល់ បើប្រៀបធៀបពេលវេលាដូចគ្នាទៅនឹងឆ្នាំមុន។

តាមរយះរបាយការណ៏នេះបានបង្ហាញអោយឃើញពីប្រតិបត្តិការដ៏ល្អរបស់ក្រុមហ៊ុនបានធ្វើឲ្យមានការកើនឡើងទាំង ប្រាក់ចំណូល ប្រាក់ចំណេញមុនបង់ពន្ធ និងប្រាក់ចំណូលសរុប ។

បើប្រៀបធៀបទៅត្រីមាសទី២ ឆ្នាំ២០២២ ក្រុមហ៊ុនមានប្រាក់ចំណូលកើនឡើង ចំនួន ១៣.៤៨៨ លានរៀល ឬ ២៩.៣ ភាគរយ ប្រាក់ចំណេញមុនបង់ពន្ធកើនឡើងចំនួន ៥.៥៤៤លានរៀល  ឬ ១០.៤ភាគរយ និង ប្រាក់ចំណូលសរុបកើនឡើងចំនួន ៣.៨០០លានរៀល ឬ ៩ ភាគរយ។

ក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនមានប្រាក់ចំណូលសរុបចំនួន ១៨៥.៩៧៨ លានរៀល ដែលក្នុងនោះប្រាក់ចំណេញសុទ្ធចំនួន ៤៥.៨៣៤ លានរៀល កើនឡើងចំនួន ៩.៩ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២២ ដែលមានប្រាក់ចំណេញសុទ្ធតែចំនួន ៤១.៦៩៧លានរៀល​។

ក្រុមហ៊ុនបានទទួលភាពជោគជ័យដោយសាការកាត់បន្ថយការចំណាយលើការប្រតិបត្តិការនានា ហើយក្នុងពេលជាមួយគ្នាដែរនោះក្រុមហ៊ុនក៍រក្សា លើកកម្ពស់គុណភាពសេវា និងការគ្របដណ្តប់សេវា ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តអាជីវកម្មឆ្នាំ ២០២៣។

អ្នកឧកញ្ញា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក មានប្រសាសថា ឆមាសទី២ ក្នុងឆ្នាំ២០២៣នេះ គឺជាពេលវេលាដ៏ស្វិតស្វាញសម្រាប់ក្រុមការងាររបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលជាដៃគូរផ្លូវការជាមួយព្រឹត្តិការណ៏កីឡា SEA​ Game លើកទី៣២ និងព្រឹត្តិការណ៏អាស៊ានប៉ារ៉ាងហ្គេមលើកទី១២ ទន្ទឹមគ្នានោះក្រុមហ៊ុន​ ក៏បានរៀបចំ ការចុះបញ្ជីលក់មូលបត្រជាលើកដំបូងនៅផ្សារមូលបត្រកម្ពុជា ថែមទាំងរក្សាលំនឹងទីផ្សារ និងធានាការផ្តល់សេវាទូរស័ព្ទឱ្យយបានល្អជូនអតិថិជនជារាល់ថ្ងៃផងដែរ។ ថែមទាំងក្រុមហ៊ុនក៏បានបន្តធ្វើការពង្រីកបណ្តាញសេវាទូរស័ព្ទអោយកាន់តែប្រសើរឡើង ដែលត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់ដោយក្រុមហ៊ុន  OpenSignal  សម្រាប់ពានរង្វាន់ដោនឡូត (download) ល្បឿនលឿនជាងគេ កាលពីខែសីហា ឆ្នាំ២០២៣ និងដោយ OOKLA លើប្រព័ន្ធសេវាទូរស័ព្ទល្បឿនលឿនជាងគេ (ត្រីមាសទី១ ដល់ត្រីមាសទី២ ឆ្នាំ២០២៣)

គិតមកត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ២.៦១៣.៤៣៤ លានរៀល ក្នុងនោះមូលធនមានចំនួន ៨៧៧.៧៥២ លានរៀល កើនឡើង ១៤.២ ភាគរយ ធៀបទៅត្រីមាសទី២ ឆ្នាំ២០២២ មានត្រឹមតែ ៧៦៨.៣៤៨ លានរៀល។

យោងតាមរបាយការណ៏ហិរញ្ញវត្ថុប្រចាំឆមាសទី២ ឆ្នាំ២០២៣ ដែលបានចេញផ្សាយថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ បង្ហាញពីទិដ្ឋភាពទូទៅនៃលទ្ធផលហិរញ្ញវត្ថុ និងប្រតិបត្តិការ តាមរយះរបាយការហិរញ្ញវត្ថុត្រឹមខែមិថុនា ឆ្នាំ២០២៣ ដែលត្រូវបានពិនិត្យដោយសវនករឯករាជ្យ។ របាយការហិរញ្ញវត្ថុនេះត្រូវបានអនុលោមតាម ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា។

ដើម្បីពិនិត្យរបាយការណ៍ សូមចូលទៅកាន់វេបសាយ (Website) ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​ ចុចទីនេះ

សម្រាប់ពត៍មានបន្ថែម សូមផ្ញើរអ៊ីម៉ែលទៅកាន់ :  Investor_relations@cellcard.com.KH

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!