ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នាំមុខគេក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅកម្ពុជា៖ អ្នកត្រួសត្រាយការចេញសញ្ញាបណ្ណនិរន្តរភាពដំបូងគេបង្អស់ | សែលកាត

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នាំមុខគេក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅកម្ពុជា៖ អ្នកត្រួសត្រាយការចេញសញ្ញាបណ្ណនិរន្តរភាពដំបូងគេបង្អស់

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​សុក្រ 24, 2023

ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2023 – ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជា បានបោះជំហានជាប្រវត្តិសាស្ត្រឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2023 ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក សម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់មួយ តាមរយៈការចុះបញ្ជីលក់មូលបត្របំណុល ជាផ្លូវការរបស់ខ្លួននៅលើទីផ្សារមូលបត្រកម្ពុជា (CSX) ជាទូរគមនាគមន៍ដំបូងគេ និងតែមួយគត់ដែលត្រូវបានចុះបញ្ជី។ សមិទ្ធិផលនេះត្រូវបានបន្តដោយព្រឹត្តិការណ៍ថ្មីមួយទៀតនៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2023 នៅពេលដែលក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានចេញសញ្ញាបណ្ណនិរន្តរភាពដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា”។

ដំណើរឆ្ពោះទៅរកនិរន្តរភាពរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក មានគោលបំណងកំណត់ស្តង់ដារថ្មីសម្រាប់សហគមន៍ធុរកិច្ចកម្ពុជា។ មូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព) ដែលមានតម្លៃរហូតដល់ 20 លានដុល្លារអាមេរិក គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ចំពោះទំនួលខុសត្រូវបរិស្ថាន និងសង្គម។

ក្នុងពិធីចេញមូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព)នេះ ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរូបបានទទួលស្គាល់ពីគោលបំណងនៅពីក្រោយគំនិតផ្តួចផ្តើមនេះ ក្នុងនោះដែរ លោក Christopher Donald Tiffin នាយកគ្រប់គ្រងប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “សញ្ញាបណ្ណនិរន្តរភាពរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នឹងគាំទ្រដល់គម្រោងនានាក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងគម្រោងវិនិយោគលើថាមពលកកើតឡើងវិញ និងផ្តល់ការតភ្ជាប់ទៅកាន់សហគមន៍ដែលខ្វះខាត”។ មូលនិធិចំនួន 20 លានដុល្លារអាមេរិក នឹងត្រូវបានបែងចែកជាយុទ្ធសាស្រ្ត ពង្រឹងបណ្តាញទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិនិយោគលើផលិតផល និងគំនិតផ្តួចផ្តើមដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន ក្នុងគោលបំណងបម្រើសហគមន៍ដែលខ្វះខាត។


លោក សេង ចាន់ធឿន នាយកប្រតិបត្តិក្រុមហ៊ុន Royal Group Securities បានមានប្រសាសន៍ថា “មូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព) របស់ សែលកាត នឹងបង្កើតអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ទីផ្សារ និងសង្គមជាតិរបស់យើង។ តាមរយៈការមានសញ្ញាបណ្ណនិរន្តរភាពដំបូងគេដែលបានចុះបញ្ជី យើងពិតជាមានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការបោះផ្សាយបន្ថែមទៀត នៃមូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព) ESG នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ លើសពីនេះ ប្រាក់ចំណូលនៃសញ្ញាបណ្ណនេះនឹងត្រូវប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់គម្រោងនានាដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសរបស់យើងទាំងសម្រាប់សង្គម និងបរិស្ថាន។ ក្រុមហ៊ុន Royal Group Securities មានកិត្តិយសក្នុងការក្លាយជាអ្នកធានាទិញមូលបត្រ និងទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់សម្រាប់ប្រតិបត្តិការដ៏សំខាន់នេះ។ សក្ខីកម្មនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញទីផ្សារមូលបត្រកម្ពុជាទៅកាន់អនាគតប្រកបដោយនិរន្តរភាព”។

លោក Nishant Kumar នាយកគ្រប់គ្រងនៃក្រុមហ៊ុន GuarantCo Ltd. បានថ្លែងសុន្ទរកថាដ៏មានឥទ្ធិពល និងគួរឱ្យកត់សម្គាល់ដោយលើកឡើងថា “បណ្ណបំណុលដែលភ្ជាប់ដោយនិរន្តរភាពរបស់សែលកាត គឺជាប្រតិបត្តិការដំបូងគេនៅកម្ពុជា។ នេះគឺជាប្រតិបត្តិការទីបីរបស់ក្រុមហ៊ុន GuarantCo នៅក្នុងប្រទេសកម្ពុជា ហើយយើងមានមោទនភាពដែលបានគាំទ្រក្រុមហ៊ុន សែលកាត ដើម្បីជួយពង្រីកបណ្តាញទូរស័ព្ទចល័តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ Moody’s គឺជា SPO សម្រាប់មូលបត្របំណុល ហើយខណៈពេលដែលវិនិយោគិន Manulife និង Prudential បានជាវយ៉ាងពេញលេញទៅនឹងសញ្ញាបណ្ណដែលគាំទ្រដោយមានការធានា 100% ពីក្រុមហ៊ុន GuarantCo ។ ការជួលមូលបត្របំណុលមានរយៈពេល 10ឆ្នាំ និងកំណត់ស្តង់ដារថ្មីក្នុងការចេញសញ្ញាបណ្ណសាជីវកម្មនៅកម្ពុជា។ ក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ដោយរីករាយក្នុងការសហការជាមួយអ្នកបង្កើតគោលនយោបាយ និងស្ថាប័ននិយតកម្ម ដើម្បីនាំមកនូវការចេញបណ្ណថ្មីៗបន្ថែមទៀតនៅក្នុងប្រទេស។


អ្នកនាង May Lin នាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា “មេនូឡាយហ្វ៍ ខេមបូឌា មានសេចក្តីសោមនស្សរីករាយក្នុងការក្លាយជាអ្នកវិនិយោគដ៏សំខាន់នៅក្នុងបណ្ណបំណុលរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ។ យើងប្តេជ្ញាចូលរួមជាមួយដៃគូក្នុងទីផ្សារសំខាន់ៗ ដើម្បីអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ដែលយើងចាត់ទុកថាជាកត្តាសំខាន់សម្រាប់ភាពជោគជ័យនៃឧស្សាហកម្មធានារ៉ាប់រងអាយុជីវិត។ ជាងនេះទៅទៀត តាមរយៈការវិនិយោគលើមូលបត្រ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក យើងគាំទ្រដោយអស់ពីចិត្តចំពោះបេសកកម្មរបស់សែលកាតក្នុងការផ្តល់នូវដំណោះស្រាយឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ការយល់ដឹងសម្រាប់ប្រជាជនកម្ពុជា។ យើងជឿជាក់ថាការពង្រីកលទ្ធភាពទទួលបានព័ត៌មាន និងបច្ចេកវិទ្យាអាចធ្វើឱ្យជីវិតរបស់យើងកាន់តែប្រសើរឡើង ដោយសារពួកគេអាចទទួលបានចំណេះដឹង និងព័ត៌មានដែលមានប្រយោជន៍ជាងមុន ឧទាហរណ៍ទាក់ទងនឹងការថែទាំសុខភាព និងការអប់រំ។ ហើយវាក៏ស្របទៅតាមបេសកកម្ម និងគុណតម្លៃរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលមានន័យថា៖ ការសម្រេចចិត្តកាន់តែងាយស្រួល។ ជីវិតកាន់តែប្រសើរឡើង។”

សុន្ទរកថាទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃចំណងនិរន្តរភាពរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក និងតួនាទីរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ដំណើររបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ឆ្ពោះទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពមិនបញ្ឈប់ត្រឹមនេះទេ។ ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួនក្នុងការចូលរួមសកម្មភាពវិជ្ជមានសម្រាប់បរិស្ថាន និងក្នុងសង្គម និងសហគមន៍ដែលខ្វះខាត ខណៈពេលដែលរួមចំណែកដល់ឱកាសរីកចម្រើនសម្រាប់អាជីវកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។


សមិទ្ធិផលនេះមិនគ្រាន់តែជាប្រតិបត្តិការហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ឆ្ពោះទៅរកការជំរុញឱ្យមាននិរន្តរភាព និងការអនុវត្តការវិនិយោគប្រកបដោយការទទួលខុសត្រូវនៅក្នុងតំបន់របស់យើង។ តួនាទីសកម្មរបស់ Cellcard ក្នុងការចាប់ផ្តើមចលនានេះ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាង និងនិរន្តរភាពជាងមុន។ – តំណាងអ្នកធានាមូលបត្របានលើកឡើងយ៉ាងដូចនេះ។

ការបិទបញ្ចប់ដោយជោគជ័យនៃសញ្ញាបណ្ណនិរន្តរភាពរបស់ ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ដែលមានការបញ្ជាក់ជាអន្តរជាតិ ដោយមានទឹកប្រាក់ចំនួន 20 លានដុល្លារអាមេរិក គឺជាសក្ខីភាពចំពោះកិច្ចខិតខំប្រឹងប្រែងសហការ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!