ក្រសួងអប់រំយុវជន និង កីឡា ជាមួយសែលកាតសហការគាំទ្រគំនិតផ្ដួចផ្ដើមរបស់ សាកលវិទ្យាល័យ វេស្ទើន រៀបចំការប្រកួតពានរង្វាន់បាល់ទះក្របខណ្ឌសិស្សវិទ្យាល័យ ឆ្នាំ2016 | សែលកាត

ក្រសួងអប់រំយុវជន និង កីឡា ជាមួយសែលកាតសហការគាំទ្រគំនិតផ្ដួចផ្ដើមរបស់ សាកលវិទ្យាល័យ វេស្ទើន រៀបចំការប្រកួតពានរង្វាន់បាល់ទះក្របខណ្ឌសិស្សវិទ្យាល័យ ឆ្នាំ2016

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

ភ្នំពេញ ថ្ងៃទី12 កុម្ភៈ៖ ដោយបានប្រកាសជាផ្លូវការថ្ងៃនេះនៅពហុកីឡាដ្ឋានអូឡាំពិកក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ការប្រកួតកីឡាបាល់ទះក្របខណ្ឌសិស្សវិទ្យាល័យ នឹងមានក្រុមកីឡាចំនួន 26ក្រុម ត្រូវមក ប្រកួតគ្នាដណ្ដើមជើងឯកពានរង្វាន់បាល់ទះសាកលវិទ្យាល័យ វេស្ទើន (Western Volleyball Cup) ប្រចាំឆ្នាំនេះ។

នេះជាឆ្នាំទីប្រាំពីរហើយដែលសាកលវិទ្យាល័យវេស្ទើន បានរៀបចំឲ្យមានការប្រកួតដណ្ដើម ពានរង្វាន់នេះឡើង ហើយសម្រាប់ពានរង្វាន់នេះដែរក៏មានគោលបំណង ដើម្បីលើកកម្ពស់ វិស័យកីឡា បង្កើនស្មារតីប្រកួតប្រជែងចំពោះយុវជន ក៏ដូចជាឱកាសស្វែងរកកីឡាករដែលមាន ទេពកោសល្យ និងមានផ្ដល់ជូនជារង្វាន់ទឹកប្រាក់ និងអាហារូបករណ៍សិក្សាផងដែរ។

ពានរង្វាន់បាល់ទះសាកលវិទ្យាល័យ វេស្ទើន ឆ្នាំនេះ ផ្ដល់ជូនសម្រាប់ជើងឯកទទួលបាន ចំណាត់ថ្នាក់លេខមួយ នូវទឹកប្រាក់ចំនួនដប់លានរៀល ប្រាំមួយលានរៀលសម្រាប់ចំណាត់ថ្នាក់លេខពីរ បួនលានរៀលសម្រាប់ចំណាត់ថ្នាក់លេខបី និងចំណាត់ថ្នាក់លេខបួនទទួលបានបីលានរៀល។ ដោយឡែកចំពោះក្រុមដែលមិនជាប់ចំណាត់ថ្នាក់ក្នុងការប្រកួត ក៏ទទួលបានទឹកប្រាក់ម្ភៃប្រាំម៉ឺនរៀលផងដែរ។ លើសពីនេះសម្រាប់ក្រុមទាំងអស់ដែលបានចូលរួមការប្រកួត ក៏ទទួលបានសម្ភារកីឡាមួយចំនួន និងអាហារូបករណ៍ 50% រយៈពេល4ឆ្នាំ សិក្សានៅសាកលវិទ្យាល័យ វេស្ទើន ទៀតផង។

ការប្រកួតជម្រុះធ្វើឡើងរៀងរាល់សប្ដាហ៍ នៅតាមវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយគ្រោងនឹងបញ្ចប់ក្នុងពាក់កណ្ដាលខែមីនា។ សម្រាប់ពេលវេលាប្រកួតលម្អិត និងព័ត៌មានថ្មីៗនៃការប្រកួត សូមចូលទៅកាន់ ទំព័រហ្វេសប៊ុករបស់សែលកាត អំពីពេលវេលាប្រកួត លទ្ធផល វីដេអូ និងផ្សេងៗជាច្រើនទៀត។

ឆ្លៀតឱកាសនេះដែរ លោក ឡាស្លូ បារតា នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនសែលកាត បានថ្លែង ថា “កីឡាដើរតួនាទីសំខាន់ណាស់ក្នុងការកសាងគុណតម្លៃស្នូលដូចបង្កើនស្មារតីក្រុម រឹតចំណងសាមគ្គីភាព មិត្តភាព និងវិន័យ បង្កើនភាពរីករាយ និងជួយឲ្យសុខភាពល្អរឹងមាំ។ ក្នុងនាមជាក្រុមហ៊ុនមួយ យើងឲ្យតម្លៃចំពោះលក្ខណៈទាំងនេះនៅកន្លែងការងារ ហើយយើងជឿថាការអប់រំនូវគុណតម្លៃទាំងនេះដល់យុវជន នឹងផ្ដល់ឲ្យពួកគេនូវមូលដ្ឋានគ្រឹះល្អ និងគុណសម្បត្តិសម្រាប់ការប្រកួតប្រជែងនៅពេលពួកគេចាប់ផ្ដើមឈានជើងចូលក្នុង សង្គមការងារនាពេលអនាគត។”

អ្នកឧបត្ថម្ភផ្សេងៗទៀតសម្រាប់ការប្រកួតនេះមានដូចជាក្រុមហ៊ុនភេសជ្ជៈ M-150 ក្រុមហ៊ុនភេសជ្ជៈកម្ពុជា សាលាអន្តរជាតិ វេស្ទើន និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វេស្ទើន ជាដើម។ សប្បុរសជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមឧបត្ថម្ភការប្រកួតពានសាកលវិទ្យាល័យ វេស្ទើន នេះអាចទាក់ទងផ្ទាល់នៅសាកលវិទ្យាល័យ វេស្ទើន ដែលមានអាសយដ្ឋាននៅអគារលេខ15 ផ្លូវ528 សង្កាត់បឹងកក់ទី1 រាជធានីភ្នំពេញ។

cc-western-1-20160307 cc-western-3-20160307 cc-western-4-20160307 cc-western-2-20160307

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!