សហគ្រិនសង្គមជនជាតិខ្មែរម្នាក់ មានឪកាសឡើងទៅបង្ហាញអាជីវកម្មសង្គមនៅទីក្រុងមុំបៃប្រទេសឥណ្ឌា | សែលកាត

សហគ្រិនសង្គមជនជាតិខ្មែរម្នាក់ មានឪកាសឡើងទៅបង្ហាញអាជីវកម្មសង្គមនៅទីក្រុងមុំបៃប្រទេសឥណ្ឌា

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

លោកហាវ គង់ងី ជាស្ថាបនិកនៃសហគ្រាសសង្គម ឈ្មោះថាផ្ទះតាមក្ដីប្រាថ្នា (My Dream Home)បានជាប់ឈ្មោះជាបេក្ខភាពម្នាក់ក្នុងចំណោមសហគ្រាស៤០០ ដែលត្រូវបានជ្រើសរើសដោយពាន្ត Sankalp ឆ្នាំ២០១៦ ដើម្បីបង្ហាញអាជីវកម្ម សង្គមរបស់ខ្លួនទៅគណកម្មការ នៅទីក្រុងមុំបៃ ប្រទេសឥណ្ឌានៅៃថ្ងទី២១ ខែមេសា។ សហគ្រាសសង្គមចំនួន១០ ដែលមានសក្ដានុពលធំ នឹងត្រូវបង្ហាញគំនិតអាជីវកម្មទៅកាន់គណកម្មការធំដើម្បីប្រកួតពាន្ត Sankalp ឆ្នាំ២០១៦ និងមានឪកាសទទួលបាន ទឹកប្រាក់ ចំនួន៥មឺុនដុល្លារ។ សហគ្រាសជាង ៤០០ ដែលបានជាប់ ត្រូវបានគេត្រួតពិនិត្យ និងឧបត្ថមដោយ Intellecap និងជាអ្នកតំណាងអោយវិស័យដូចជាសុខាភិបាល អប់រំ ទឹក អនាម័យ កសិកម្ម ហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ជំនាញ ការរស់នៅ និងថាមពលស្អាត។
My Dream Home គឺជាអាជីវកម្មសង្គមកម្ពុជា ដែលផ្ដល់នូវលំនៅដ្ឋានសមរម្យ តាមរយៈការផលិត ឥដ្ឋបរិស្ថានដែលមានលកញឺឈ្មោល ដើម្បីធ្វើអោយមានតម្លៃ សមរម្យសម្រាប់គ្រួសារមានចំណូលទាប ដូចជាកម្មកររោងចក្រជាដើម។ ដោយទទួលបានការគាំទ្រ និងបង្ហាត់បង្ហាញពី Impact Hub Phnom Penh អាជីវកម្មសង្គមដែលទទួលបានអាហារូបករណ៍នេះ ចាប់ផ្ដើមមានឥទ្ធិពលយ៉ាងខ្លាំង និងឈានទៅ រកសហគមសហគ្រិនពិភពលោក។

អាហារូបករណ៍ Hub មានរយៈពេល៦ខែ ដោយមានគោលបំណងផ្ដល់នូវការគាំទ្រ ដល់សហគ្រិន ដែលគេ ជ្រើសរើស ដើម្បីបង្ហាញនូវគំនិតប្លែកពីគេ និងមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីអភិវឌ្ឍន៍ការចាប់ផ្ដើម អាជីវកម្មរបស់ខ្លួន ដោយមានបំណងអោយមានផលជះជាវិជ្ជមានដល់សហគមន៍។ Impact Hub ផ្ដល់នូវអាហារូបករណ៍ ដើម្បីអោយសមាជិកទទួលបានការបង្ហាញបង្ហាញផ្ទាល់ខ្លួន ការភ្ជាប់ទៅបណ្ដាញ យ៉ាងទូលំទូលាយ និងការប្រើប្រាស់ដោយសេរី នូវទីតាំងរួម ខណៈដែលពួកគេទទួលបានគំនិតលើស ពីមូលដ្ឋានគ្រឹះ។
សម្រង់មតិ៖ លោក នីក វ៉ាន់ វិន នាយកទីផ្សាររបស់ Cellcard

«ក្រុមហ៊ុន Cellcard មានមោទនភាពក្នុងការគាំទ្រដល់សហគ្រិនខ្មែរ។ យុទ្ធនាការថ្មីរបស់យើងត្រូវបានបង្កើតឡើងដោយយេីងមានជំនឿយ៉ាងខ្លាំងនៅក្នុង វិញ្ញាណខ្មែរនិងការប៉ិនប្រសប់របស់ពួកគេ ហេីយវាស្ថិតនៅក្នុងពាក្យស្លោក យុទ្ធនាការរបស់យើង #KhmerWeCan ។ តាងនាមឱ្យក្រុមហ៊ុន Cellcard យេីងសូមបន្តនិងអបអរសាទរដល់លោក ហាវ គង់ងី និងសមិទ្ធិផលរបស់គាត់។ យើងសង្ឃឹមថា, រួមគ្មាជាមួយនឹង Impact Hub យើងអាចអភិវឌ្ឍអាជីវកម្មសង្គមកម្ពុជាកាន់តែច្រើននិងទេពកោសល្យខ្មែរដែលនឹងមិន ត្រឹមតែរួមចំណែកដល់ការដោះស្រាយបញ្ហាសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយក មកនូវការទទួលស្គាល់ដល់ប្រទេសកម្ពុជានៅលើឆាកអន្ដរជាតិទៀតផង”- ។ លោក នីក វ៉ាន់ វិន នាយកទីផ្សាររបស់ Cellcard

 

សម្រង់មតិ៖ លោក ហាវ គង់ងី ស្ថាបនិកសហគ្រាសសង្គម ផ្ទះតាមក្តីប្រាថ្នា
“ វាគឺជាកិត្តិយសសម្រាប់ខ្ញុំ ដោយមានសុភាពបុរស និងសុភាពនារីអស្ចារ្យជាច្រើននៅជុំវិញខ្ញុំ នៅ Impact Hub ដែលជាអ្នកសហគ្រិនសង្គមដ៏មហិមា។ អរគុណចំពោះសមាជិកក្រុម ពិសេស កម្មករជាទីស្រលាញ់ សម្រាប់ការខិតខំប្រឹងប្រែងធ្វើអោយគម្រោងនេះកើតឡើង។ ពួកគាត់ គឺជាបេះដូង ខួរក្បាល និងព្រលឹងនៃអាជីវកម្មសង្គមនេះ។ មិនថាមានអ្វីកើតឡើង ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការ ដើម្បីជាតិ”

សមាជិករបស់ Impact Hub Phnom Penh ទទួលបានការគាំទ្រយ៉ាងសម្បើម ពីដំណាក់កាលផ្សេងៗ គ្នានៃការចាប់ផ្ដើមអាជីវកម្ម ហើយវាពិតជាបានជួយខ្ញុំ អោយឈានមកដល់កន្លែងនេះសព្វថ្ងៃ។ សហគមន៍ នេះពិតជាអស្ចារ្យណាស់ ។ សមាជិកម្នាក់ ឈ្មោះ Julie Gacon ដែលជាអ្នករចនាក្រាហ្វិក (WHAIM Studio) បានជួយខ្្ញុំបង្កើតបទបង្ហាញ ពីអាជីវកម្មសង្គម ហើយអ្នកបង្ហាត់បង្ហាញ បានចង្អុលផ្លូវ គ្រប់ជំហាន ។ នេះជាការលើកឡើងរបស់លោកហាវ គង់ងី សហគ្រាស ផ្ទះតាមក្តីប្រាថ្នា។

អំពី Impact Hub Phnom Penh:

បង្កើតឡើងនៅដើមឆ្នាំ២០១៥ Impact Hub Phnom Penh គឺជាកន្លែងធ្វើការរួម កន្លែងសម្រាប់ចាប់ផ្ដើមអាជីវកម្ម ជាកន្លែងសម្រាប់ភ្ជាប់ លើកទឹកចិត្ត និងជម្រុញមនុស្សក្នុងការបង្កេីតអាជីវកម្មសង្គម។ ព្រឹត្តិការប្រចាំសប្តាហ៍ មានចាប់ពីការនិយាយក្រៅផ្លូវការ ដល់សិក្ខាសាលាអនុត្តន៍ និងកម្មវិធីដើម្បីជួយបង្កើត អាជីវកម្មសង្គម លើកទឹកចិត្តនិស្សិត និងបង្រៀនអាជីវកម្មដែលមានស្រាប់ អោយមានទំនាក់ទំនង ចរិតលក្ខណៈល្អជាមួយក្រុមដើម្បីធ្វើយ៉ាងណាអោយពួកគាត់ អាចបង្កើតអាជីវកម្មដែលមានលក្ខណៈច្នៃប្រឌិតជាងមុន និងមាននិរន្តរភាព។ សមាជិកHub ក៏រីករាយជាមួយនឹងការបង្ហាត់បង្ហាញពីអ្នកជំនាញ និងការចែករំលែកជំនាញ ដើម្បីបង្កើតសហគមន៍ជំនាញនិងដើម្បីជួយគ្នាទៅវិញទៅមក។

សម្រាប់ព័ត៌មានបន្ថែមៈ
គេហទំព័រ My Dream Home: http://ourdreamhomes.biz/
គេហទំព័រ Impact Hub Phnom Penh: phnompenh.impacthub.net
វីដេអូដែលតំណាងអោយ My Dream Home: https://www.youtube.com/watch?v=Xl9k3_jocaU

ទំនាក់ទំនងលោក ហាវ គង់ងី:
kongngyhavmds@gmail.com
+855 77 446 179

ទំនាក់ទំនងប្រធានផ្នែកទំនាក់ទំនងសាធារណ Impact Hub: Mélanie Mossard
melanie.mossard@imapcthub.net
+85517521864

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!