នវានុវត្តន៍របស់ក្រុមហ៊ុនបានរួមចំណែកយ៉ាងសំខាន់បំផុតដល់ក្រុមហ៊ុនដែលទទួលបានប្រាក់ចំណេញច្រើនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ឆ្នាំ២០២២ គឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ដែលត្រូវបានស្គាល់ថា សែលកាត ខណៈពេលដែលក្រុមហ៊ុនបានប្រារព្ធខួបទី២៥ឆ្នាំរបស់ខ្លួន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះធ្វើឱ្យ សែលកាត គោរពដល់ប្រវត្តិដ៏យូរលង់របស់ខ្លួនតាំងពីដើមឡើយ ដោយសម្គាល់នៅឆ្នាំនេះជាមួយនឹងការចាប់ផ្ដើមនូវនវានុវត្តន៍ជាច្រើន រួមមានដូចជាដំណើរការគម្រោង Time To Rise ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធផលហិរញ្ញវត្ថុរបស់ សែលកាត នៅឆ្នាំ២០២២។
ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺដើម្បីក្លាយជាអ្នកផ្ដល់លទ្ធភាពដល់ការរស់នៅបែបឌីជីថលដល់អតិថិជន ហើយនវានុវត្តន៍ក្នុងឆ្នាំនេះគឺរួមបញ្ចូលទាំងការបើកដំណើរការគម្រោង Time To Rise ដែលជាគម្រោងទិន្នន័យសហការជាមួយសិល្បករដំបូងគេ ហើយណែនាំវេទិកាស្ដាប់តន្ត្រីជាសកល Spotify ដល់ប្រទេសកម្ពុជា។ គម្រោង Time To Rise ត្រូវបានបង្កើតឡើងដោយសហការជាមួយទូតសុឆន្ទៈរបស់ក្រុមហ៊ុនគឺ
លោក វណ្ណដា ហើយត្រូវបានបំផុសគំនិតដោយក្ដីប្រាថ្នានៃបទចម្រៀងល្បីជាប្រវត្តិសាស្ត្ររបស់គាត់ដែលមានចំណងជើងដូចគ្នានេះ។
ផលិតផលទិន្នន័យនេះមានរួមបញ្ចូលគ្នាទាំងនូវឥទ្ធិពលរបស់ លោក វណ្ណដា និងបណ្ដាញដ៏ទូលំទូលាយរបស់ សែលកាត និងការឈានទៅដល់របស់ Spotify ដើម្បីផ្ដល់នូវការភ្ជាប់ និងប្រើប្រាស់មាតិកាទាំងក្នុងស្រុកនិងបរទេស។ ក្រុមហ៊ុនបានលើកឡើងថា៖ «ការដាក់ដំណើរការ Spotify នឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកគ្រប់គ្នាក្នុងការប្រើប្រាស់វេទិការក្នុងប្រទេស ពង្រឹងរបៀបរស់នៅបែបឌីជីថលរបស់ពួកគេ បំផុសគំនិតអ្នកមានទេពកោសល្យជំនាន់ថ្មី ព្រមទាំងនាំទៅរកឱកាសនិងការអភិវឌ្ឍថ្មីៗនៅក្នុងឧស្សាហកម្មតន្ត្រីរបស់កម្ពុជា»។
ក្រុមហ៊ុន សែលកាត បានលើកឡើងថា៖ «ជាមួយនឹងគម្រោង Time To Rise សែលកាតបានកំណត់ឡើងវិញនូវការចូលរួមរបស់ទូតសុឆន្ទៈរបស់ខ្លួនដើម្បីផ្ដល់នូវលក្ខណៈវិនិច្ឆ័យថ្មីដែលអ្នកប្រើប្រាស់វាយ តម្លៃផលិតផល»។
សែលកាត ក៏បានណែនាំនូវគម្រោង Updated Playgame Unlimited ដែលជាគម្រោងជាក់លាក់មួយដែលផ្ដល់នូវអ៊ីនធឺណិតដោយឥតគិតថ្លៃលើកម្មវិធីហ្គេមល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា ហើយកម្មវិធី Playgame Cloud គឺជាកម្មវិធីសេវាកម្មហ្គេម Clould ដំបូងគេបង្អស់របស់កម្ពុជា។
នៅក្នុងទីផ្សារប្រកួតប្រជែងដែលផ្ដល់នូវកញ្ចប់ទូរគមនាគមន៍ជាច្រើនដែលកំណត់ដោយប្រាក់ដុល្លាររបស់ពួកគេ ប្រតិបត្តិករអាចជ្រើសយកការផ្ដោតលើហ្គេមលេខ ឬគិតចេញពីប្រអប់ដើម្បីបង្កើតការផ្លាស់ប្ដូរគំរូមួយ។ សែលកាត បានឈានមុខគេក្នុងវិស័យនេះក្នុងដំណើរការផលិតផលទូរគមនាគមន៍ប្រកបដោយនវានុវត្តន៍ដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ខ្លួន។
ហេតុដូចនេះហើយ សែលកាត ត្រូវបានទទួលស្គាល់ដោយ Asian Telecom Awards ក្នុងនាមជាអ្នកឈ្នះនៃពានរង្វាន់ «ប្រតិបត្តិករទូរស័ព្ទចល័តប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា ឬ Mobile Operator of the Year – Cambodia » និងពានរង្វាន់ «នវានុវត្តន៍ឌីជីថលប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា ឬ Digital Initiative of the Year – Cambodia»។
កម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពនេះទទួលស្គាល់នូវសមិទ្ធផល និងគំនិតផ្ដួចផ្ដើមដ៏អស្ចារ្យរបស់ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់អាស៊ី ក៏ដូចជាក្រុមហ៊ុនដែលមានភាពលេចធ្លោ និងអាចស្វែងរកផ្លូវរបស់ពួកគេឆ្លងកាត់ការប្រកួតប្រជែងទីផ្សារផ្សេង ខណៈពេលដែលផ្ដល់នូវផលិតផល និងសេវាកម្មដែលពាក់ព័ន្ធនិងឈ្នះរង្វាន់ទៅកាន់អតិថិជនរបស់ពួកគេ។