សែលកាត ទទួលបានសិទ្ធិដាក់ឈ្មោះផ្សាយពាណិជ្ជកម្មសម្រាប់រោងភាពយន្ត 4DX ដំបូងគេនិងមានតែមួយនៅកម្ពុជា ក្រោមកិច្ចប្រតិបត្តិការជាមួយក្រុមហ៊ុនរោងភាពយន្តល្បីឈ្មោះ Major Cineplex។
ការទទួលបានសិទ្ធិដាក់ឈ្មោះផ្សាយពាណិជ្ជកម្មសម្រាប់រោងភាពយន្ត 4DX នេះ ត្រូវបានប្រកាសជាមួយការលើកស្លាកយីហោរោងភាពយន្ត 4DX ថ្មី គឺ រោងភាពយន្ត សែលកាត 4DX ដែលបានធ្វើឡើងនៅថ្ងៃទី01 វិច្ឆិកា នៅផ្សារទំនើប អ៊ីអន ជាមួយវត្តមានចូលរួមពីលោក នីក វ៉ានវីន នាយកគ្រប់គ្រងទីផ្សារ ក្រុមហ៊ុន សែលកាត និង លោក សៅ សុខនី ប្រធានចាត់ការទូទៅរបស់រោងភាពយន្ត Major Cineplex by Cellcard។
សែលកាតគឺជាក្រុមហ៊ុនទូរគមនាគមន៍ដៃគូផ្ដាច់មុខរបស់ Major Cineplex កម្ពុជា។ កិច្ចសហការនេះត្រូវបានប្រកាសកាលពីខែមិថុនា ឆ្នាំមុន រួមមានសិទ្ធិដាក់ឈ្មោះ សម្រាប់រោងភាពយន្ត និង កន្លែងលេងប៊ូលីង Blu-O។ សិទ្ធិដាក់ឈ្មោះផ្សាយពាណិជ្ជកម្មនេះ ឧទាហរណ៍ដូចជា រោងភាពយន្ត Major Cineplex by Cellcard និង Cellcard Blu-O មិនបានរួមបញ្ចូលទាំងរោងភាពយន្ត 4DX ឡើយ ដែលក្រោយមកត្រូវបានដាក់រួមបញ្ចូលគ្នាក្នុងឆ្នាំនោះ ជាលក្ខខណ្ឌបន្ថែម និងជាអង្គភាពដាច់ដោយឡែក។នៅថ្ងៃទី01 វិច្ឆិកា នេះ សែលកាត បានបំពេញលក្ខខណ្ឌទទួលបានសិទ្ធិដាក់ឈ្មោះផ្សាយពាណិជ្ជកម្មសម្រាប់អាជីវកម្មរោងភាពយន្ត Major Cineplex សព្វថ្ងៃនេះ នៅកម្ពុជា ជាមួយសិទ្ធកែប្រែឈ្មោះ សាលភាពយន្ត 4DX។
លោក សៅសុខនី ប្រធានចាត់ការទូទៅរបស់រោងភាពយន្ត Major Cineplex by Cellcard បានថ្លែងថា “យើងរីករាយដែលបានប្រគល់សិទ្ធិឈ្មោះ 4DX ទៅសែលកាត។ សែលកាត ជាដៃគូល្អសក្ដិបំផុតសម្រាប់ Major ហើយកិច្ចសហប្រតិបត្តិការរវាងយើងទាំងពីរបាននាំមកនូវកម្មវិធីពិសេសអស្ចារ្យជាច្រើនដែលផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ជាមួយលទ្ធផលដ៏ប្រសើរដែលបានធ្វើឲ្យរោងភាពយន្ត Major Cineplex by Cellcard ក្លាយជារោងភាពយន្តដែលបំពេញមុខងារល្អបំផុតនៅក្នុងតំបន់។”
ការលើកស្លាកយីហោថ្មីជា រោងភាពយន្ត Cellcard 4DX ត្រូវបានធ្វើឡើងរួមគ្នាជាមួយ មហោស្រពភាពយន្ត Cellcard 4DX ដែលជាការផ្ដល់ជូនពិសេសដល់អតិថិជនសែលកាតទាំងអស់ដែលមានកាត Cellcard Rewards។ ឱកាសពិសេសដែលចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ដំណាច់ខែវិច្ឆិកា នឹងអាចឲ្យអតិថិជនមានកាតទាំងអស់ អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីពិសេស “ទិញ1 ថែម1” សម្រាប់ការទិញសំបុត្រកុន 4DX។
ថ្លែងឲ្យដឹងក្នុងឱកាសនោះ លោក នីក វ៉ានវីន នាយកគ្រប់គ្រងទីផ្សារ ក្រុមហ៊ុន សែលកាត បានបញ្ជាក់ថា “4DX ជាបទពិសោធទស្សនាភាពយន្តថ្មីដ៏អស្ចារ្យមួយដែលមាននៅកម្ពុជា ហើយយើងចង់ឲ្យបទពិសោធនេះបានទៅដល់ប្រជាជនកម្ពុជាជាច្រើនទៀត។ ការទទួលបានសិទ្ធិដាក់ឈ្មោះសម្រាប់រោងភាពយន្តនេះ នឹងបើកឱកាសកាន់តែច្រើនឲ្យយើងក្នុងបង្កើនកម្មវិធីផ្ដល់ជូនថ្មីៗ ដែលអាចឲ្យអតិថិជនយើងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការផ្ដល់ជូននេះ។ យើងទទួលស្គាល់សម្រាប់ការជឿទុកចិត្តរបស់ Major Cineplex មានចំពោះយើងក្នុងនាមជាដៃគូ ហើយយើងសង្ឃឹមថាកិច្ចសហការនេះនឹងផ្ដល់ផលជាផ្លែផ្កាកាន់តែអស្ចារ្យ ឈានទៅមុខទាំងអស់គ្នា។”
សម្រាប់ព័ត៌មានបន្ថែមអំពីឱកាសពិសេស4DX សូមចូលទៅកាន់ www.cellcard.com.kh ឬអញ្ជើញមកកាន់រោងភាពយន្ត Major Cineplex by Cellcard នៅផ្សារទំនើប អ៊ីអន។