កាលពីខែសីហាកន្លងទៅ សែលកាត និង SabaiCode បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយក្នុងការចាប់ផ្ដើម Full Stack Developer Bootcamp ជំនាន់ទី 2 បន្តពីកម្មវិធីបូងនៅឆ្នាំ 2021 និងផ្ដល់ឱ្យសិស្សឆ្នើមទាំងនោះទទួបាននូវជំនាញឌីជីថលដែលចំបាច់សម្រាប់គេក្នុងការបន្តការងារក្នុងវិស័យនេះ។
សម្រាប់ Full Stack Developer Bootcamp ជំនាន់ទី 2 នេះ សែលកាត បានផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើមចំនួន15 នាក់ នូវអាហារូបករណ៍ពេញលេញរយៈពេល 6 ខែ។ ពួកគេនឹងទទួលបានថ្នាក់សិក្សាពេញម៉ោង និងការបង្ហាត់ដោយផ្ទាល់ ដោយអ្នកសរសេរកម្មវិធីប្រកបដោយបទពិសោធន៍ខ្ពស់។
ពាក្យស្នើរសុំសម្រាប់អាហារូបករណ៍នេះត្រូវបានចាប់ផ្ដើមឡើងនៅក្នុងខែសីហា ជាមួយនឹងចំនួន 110 នៃពាក្យស្នើរសុំ ត្រូវបានទទួល និងវាយតម្លៃតាមរយៈដំណើរការជ្រើសរើសយ៉ាងហ្មត់ចង់ដោយ SabaiCode ដែលធ្វើការរង្វាយតម្លៃលើបេក្ខជនទាំងនោះតាមរយៈ ចំណាប់អារម្មណ៍ សម្ថភាពវិនិច្ឆយ ចំណេះដឹង និងការប្ដេជ្ញាចិត្តរបស់ពួកគេ ឆ្លងកាត់តាមកិច្ចសម្ភាសន៍ជាបន្តបន្ទាប់។
លោក ឡេង ពិសិដ្ឋ សហស្ថាបនិករបស់ SabaiCode បានមានប្រសាសន៍ថា៖ “យើងមានក្ដីរីករាយណាស់ដែលសង្កេតឃើញយុវជនខ្មែរមានចំណាប់អារម្មណ៍លើចំណេះដឹងបច្ចេកវិទ្យាដូច្នេះ ដែលនេះឆ្លុះបង្ហាញឱ្យឃើញតាមសន្ទុះនៃការដាក់ពាក្យស្នើរអាហារូបករណ៍របស់យើងនេះ។ ខ្ញុំក៏ដូចជាសហការីនៃសាលាទាំងមូលប្ដេជ្ញានឹងបណ្ដុះបណ្ដាលសិស្សថ្មីទាំងនេះឱ្យក្លាយជាធនធានដ៏ប្រសើរសម្រាប់ប្រទេសកម្ពុជា។ ជាពិសេសផងដែរយើងសូមថ្លែងអំណរគុណដែល សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរតែមួយគត់ក្នុងប្រទេសដែលគាំទ្រកម្មវិធីនេះ ព្រមទាំងបន្តផ្ដល់អាហារូបករណ៍ដល់សិស្សពីមួយជំនាន់ទៅមួយជំនាន់។”
សែលកាត និង Sabaicode ស្វាគមន៍បេក្ខជនជ័យលាភីអាហារូបករណ៍ 15 នាក់ ដូចខាងក្រោម៖
- យឹម សុត្ថារ័ត្ន មកពី រាជធានីភ្នំពេញ
- លន សំណាង មកពី ខេត្តព្រះសីហនុ
- រឿន ប៉ហាយ មកពី ខេត្តបន្ទាយមានជ័យ
- ហុង សុជាតិ មកពីខេត្តបណ្ទាយមានជ័យ
- ហួត ងួនហេង មកពី រាជធានីភ្នំពេញ
- សុខ សុភ័ណ មកពី ខេត្តតាកែវ
- ឈុន រាជសីហ៍ មកពីខេត្តកំពង់ចាម
- ឯ ឯក មកពីខេត្តកំពង់ចាម
- ញ៉េប ម៉ានិត មកពី រាជធានីភ្នំពេញ
- ហ៊ុល បូរម៉ី មកពីខេត្ត ព្រៃវែង
- សួង ចាន់ពេជ្ជកា មកពី រាជធានីភ្នំពេញ
- សាន ស៊ីវលីង មកពីខេត្ត ត្បូងឃ្មុំ
- ឃី ហួម៉េង មកពីខេត្ត ព្រៃវែង
- អម សុភាព មកពីខេត្ត ក្រចេះ
- ស៊ាន សុភារម្យ មកពី រាជធានីភ្នំពេញ
“ខ្ញុំជឿជាក់យ៉ាងមុតមាំថាការចូលរូមក្នុងវគ្គសិក្សានេះនឹងផ្ដល់ឱ្យខ្ញុំនូវចំណេះសម្រាប់ការអនុវត្ត និងការតម្រង់ផ្លូវដែលខ្ញុំត្រូវការដើម្បីបំពេញគោលបំណងរបស់ខ្ញុំគឺរីកចម្រើនលើការបង្កើតកម្មវិធីនិងការអភិវឌ្ឍនៃបច្ចេកវិទ្យា” នេះជាការលើកឡើងរបស់សិស្សជ័យលាភីម្នាក់គឺ កញ្ញា ហ៊ុល បូរម៉ី មកពីខេត្ត ព្រៃវែង។
“សូមអរគុណដល់ សែលកាត និង SabaiCode សម្រាប់វគ្គសិក្សានេះ ដែលអនុញ្ញាតឱ្យពួកយើងទទួលបាននូវអត្ថប្រយោជន៍ពោលគឺបង្កើនចំណេះដឹងនិងជំនាញទាំងក្នុងសាលានិងវិជ្ជាជីវៈការងារ” នេះជាមតិលោកឡើងរបស់សិស្សជ័យលាភីម្នាក់ទៀត គឺ លោក ឃី ហួម៉េង មកពីខេត្ត ព្រៃវែង។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “ភាពជាដៃគូរវាង សែលកាត និង SabaiCode គឺកើតចេញពីមហិច្ចតារួមគ្នារបស់យើងគឺការផ្សារភ្ជាប់យុវជនកម្ពុជាជាមួយ ចំណេះដឹង និងជំនាញ ដែលពួកពួកគេត្រូវការដើម្បីចូលរួមចំណែក និងពន្លឿនការអភិវឌ្ឍលើវិស័យឌីជីថលនៅកម្ពុជា។ ខ្ញុំរីករាយនិងស្វាគមន៍ពួកគេសម្រាប់ការចូលរួមក្នុងវគ្គសិក្សានេះ។ ខ្ញុំទន្ទឹងរង់ចាំតាមដានវឌ្ឍនភាព និងគម្រោងផ្តួចផ្តើមរបស់ពួកគេ ហើយសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ។”