ក្រុមជើងឯកកីឡាអេឡិចត្រូនិករបស់កម្ពុជា ត្រូវបានប្រកាសរកឃើញបន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរយៈពេលពីរថ្ងៃក្នុងព្រឹត្តិការណ៍ Road to SEA Games កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលរៀបចំដោយក្រុមហ៊ុនCellcard និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ( MOEYS) និងគណៈកម្មាធិការជាតិអូឡាំពិក (NOCC)។
ក្នុងប្រភេទកីឡារបស់ហ្គេម PUBG Mobile ក្រុម Kill Enemy បានទទួលចំណាត់ថ្នាក់លេខមួយ ខណៈពេលដែលក្រុមAngkor PUBG ទទួលបានចំណាត់ថ្នាក់លេខពីរ។ នៅក្នុងប្រភេទកីឡារបស់ហ្គេម Mobile Legends Bang Bang (MLBB) ក្រុម Burn X Flash គឺជាអ្នកនាំមុខគេ បន្ទាប់ពី ក្រុម Seeyousoon ។ អ្នកឈ្នះក្នុងក្រុម MLBB ឥឡូវនេះនឹងបញ្ចូលគ្នាជាក្រុមតែមួយ ហើយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈមុននឹងឈានចូលដល់ថ្ងៃប្រកួតសស៊ីហ្គេមនៅប្រទេសវៀតណាមខាងមុខនេះ។
អត្តពលិកអនឡាញកំពូលទាំងប្រាំ ឬប្រាំមួយរូបនឹងទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងខែឧសភា ដើម្បីប្រកួតប្រជែងដណ្តើមមេដាយនៅក្នុងស៊ីហ្គេមលើកទី៣១។ នេះនឹងជាលើកទីពីរដែលកីឡាអេឡិចត្រូនិកជាព្រឹត្តិការណ៍ផ្លូវការនៅក្នុងការប្រកួត។ មេដាយកីឡាអេឡិចត្រូនិក ចំនួនបីនឹងត្រូវបានធ្វើជាម្ចាស់ផ្ទះ រួមទាំង PUBG Mobile និង MLBB ។
កាលពីថ្ងៃទី 19 និង 20 ខែកុម្ភៈ កន្លងទៅនេះ អត្តពលិកហ្គេមអនឡាញជាច្រើននាក់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Road to Seagame នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ពួកគេបានប្រជែងយកតំណែងកំពូលក្នុងហ្គេមពីរប្រភេទគឺ PUBG Mobile និង MLBB ។ នេះគឺជាព្រឹត្តិការណ៍ចុងក្រោយនៅក្នុងការប្រកួតដ៏ធំដែលដំណើរការពីថ្ងៃទី 27 ខែមករា ដល់ថ្ងៃទី 19 ខែកុម្ភៈ ហើយឃើញក្រុមចំនួន 160 ចុះឈ្មោះចូលរួមក្នុងការប្រកួតនេះ។
បន្ថែមពីលើកិត្យានុភាពតំណាងឱ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ អ្នកឈ្នះទទួលបានរង្វាន់សរុបចំនួន 72 លានរៀល (36 លានរៀលសម្រាប់ប្រភេទហ្គេមនីមួយៗ) ព្រមទាំងទទួលបានគ្រាប់ពេជ្រ ( Diamond) របស់ MLBB ជាង 30,000 គ្រាប់ផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins បាននិយាយថា “យើងពិតជាមានមោទនភាពណាស់ ដែលអាចផ្តល់ឱកាសដ៏អស្ចារ្យនេះជូនដល់ក្រុមជើងឯករបស់យើង។ យើងជូនពរពួកគាត់ឲ្យមានសំណាងក្នុងការប្រកួតស៊ីហ្គេមខាងមុខនេះ ហើយពិតជាចង់ឃើញពួកគេនាំមេដាយមកប្រទេសកម្ពុជាអោយបាន»។
តំណាងក្រុម Kill Enemy ដែលជាម្ចាស់ជ័យលាភីនៃហ្គេមប្រភេទ PUBG បាននិយាយថា “នេះគឺពិតជាអស្ចារ្យណាស់ដែលក្រុមខ្ញុំបាទបានឈ្នះលើការប្រកួតនេះ ហើយពួកយើងពិតជារំភើបខ្លាំងណាស់ដែលបានចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម។ ពួកយើង ពិតជាចង់ធ្វើឱ្យប្រទេសរបស់យើងមានមោទនភាពខ្លាំងណាស់ ហើយក៏សូមអរគុណដល់ Cellcard ដែលធ្វើជួយជ្រោមជ្រែងឲ្យពួកយើងធ្វើទៅរួច វាពិតជាហួសពីក្តីស្រមៃដ៏របស់យើង»។
ម្ចាស់ជ័យលាភីនៃប្រភេទហ្គេម MLBB គឺក្រុម Burn X Flash បានបន្ថែមថា ការប្រកួតប្រជែងគឺពិតជាអស្ចារ្យណាស់។ “ខ្ញុំពិតជារីករាយណាស់ ដែលឃើញកីឡាអេឡិចត្រូនិករនៅកម្ពុជា កាន់តែមានប្រជាប្រិយភាព ហើយវាអាស្រ័យលើការប្រកួតប្រជែងបែបនេះ ដែលសហគមន៍របស់យើងអាចរីកចម្រើន”។
ក្នុងអំឡុងពេលនៃការប្រកួតរយៈពេលពីរថ្ងៃនេះ ដៃគូសហការរបស់សែលកាត គឺភេសជ្ជៈប៉ូវកម្លាំងស្ទីង (Sting) បានចែកជូនដល់ក្រុមប្រកួត និងទទួលបានរង្វាន់យ៉ាងច្រើន។ នេះក៏រួមបញ្ចូលគ្រាប់ពេជ្ររបស់ MLBB ដល់អ្នកគាំទ្រហ្គេម និងអតិថិជនរបស់ Cellcard ដែលបានទិញស៊ីមកាតថ្មី។
ដំណើរទៅកាន់ការប្រកួតកីឡាស៊ីហ្គេម គឺជាផ្នែកនៃរបៀបវារៈរបស់សែលកាត ដើម្បីគាំទ្រ ចិញ្ចឹមបីបាច់ និងពង្រីកប្រភេទកីឡា និងកីឡាអេឡិចត្រូនិករបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ 2019 មក សែលកាតបានចាប់ផ្តើមបង្កើតផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងការដំណើរការការប្រកួតជាទៀងទាត់ជាមួយនឹងការសហការគ្នាផ្តាច់មុខជាមួយ EFC ។
លោក Simon ក៏បានបន្ថែមទៀតថា “សហគមន៍កីឡាអេឡិចត្រូនិក បន្តរីកចម្រើនទូទាំងប្រទេស។ យើងនឹងខិតខំបន្តអភិវឌ្ឍវិស័យនេះ និងផ្តល់ឱកាសបន្ថែមទៀតសម្រាប់សហគមន៍កីឡាអេឡិចត្រូនិក របស់កម្ពុជាដើម្បីទទួលស្គាល់នៅលើឆាកអន្តរជាតិ»
ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហពន្ធ័ EFC បានមានប្រសាសន៍ថា “នេះគឺជាជំហានមួយទៀតឆ្ពោះទៅរកកម្ពុជាក្នុងការបង្កើតក្រុមកីឡាអេឡិចត្រូនិក ដើម្បីទទួលបានមេដាយ។ នេះជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ ការកសាងសមត្ថភាព ការបំផុសគំនិត និងការលើកកម្ពស់កីឡាអេឡិចត្រូនិក ក្នុងប្រទេសកម្ពុជាឱ្យរីកចម្រើនទៅកម្រិតអន្តរជាតិ»។