សែលកាត ពង្រីកបណ្តាញគ្របដណ្តប់នៅតំបន់ជនបទ ជាផ្នែកមួយក្នុងគម្រោងផែនការដាក់ពង្រាយបណ្តាញអង់តែនរបស់ខ្លួន | សែលកាត

សែលកាត ពង្រីកបណ្តាញគ្របដណ្តប់នៅតំបន់ជនបទ ជាផ្នែកមួយក្នុងគម្រោងផែនការដាក់ពង្រាយបណ្តាញអង់តែនរបស់ខ្លួន

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​សុក្រ 22, 2021

សែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីគំនិតផ្តួចផ្តើមក្នុងការពង្រីកនូវបណ្តាញផ្តល់សេវារបស់ខ្លួនដើម្បីពង្រឹងការគ្របដណ្តប់នៅទូទាំងប្រទេសដោយផ្តោតនៅ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង​ បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងព្រះសីហនុ។ គំនិតផ្តួចផ្តើមនេះកើតឡើងបន្ទាប់ពីការដាក់ឱ្យដំណើរការនូវប្រព័ន្ធ 4G ចាប់តាំងពីឆ្នាំ ២០១៧ ដោយការដំឡើងទីតាំងជាង ៣០០០ កន្លែងនៅទូទាំងប្រទេស។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា គម្រោងការពង្រីកនូវបណ្តាញបានគ្របដណ្តប់តំបន់ជនបទដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានាថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានការប្រើប្រាស់ននូវបណ្តាញទំនាក់ទំនងប្រកបដោយគុណភាព និងជាទីទុកចិត្តនៅឆ្នាំ២០២៧។ “យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរសហការផ្នែកបណ្តាញសេវាសំខាន់ដើម្បីដាក់បន្ថែមនូវបណ្តាញផ្តល់សេវាថ្មីចំនួន ៥០០ កន្លែងនៅបណ្តាខេត្តចំនួន ៨ ដែលក្នុងនោះមានឃុំចំនួន ១១៦ និងបុរីចំនួន ៥៣ នៅក្នុងតំបន់ជាមួយនឹងការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរឡើង” ។

“ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រោមការណែនាំពី អ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន យើងចូលរួមក្នុងចក្ខុវិស័យនៃការធ្វើឱ្យរបស់ប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល។ សែលកាត ប្តេជ្ញាផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវការភ្ជាប់ទំនាក់ទំនងក្នុងជីវភាពរស់នៅដែលកាន់តែមានគុណភាព ពោលគឺលំដាប់ពិភពលោក។

យើងនៅតែបន្តគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង​ប្រៃសណីយ៍​​និងទូរគមនាគមន៍ ក៏ដូចជានិយ័តករទូរគមនាគមន៍កម្ពុជាសម្រាប់ការពង្រីកបណ្តាញសេវានាពេលអនាគត នៅតាមតំបន់ជនបទដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ​ និងសមត្ថភាពនៅក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង

លើសពីនេះទៅទៀត សែលកាត បានចូលរូមសហការជាមួយក្រុមហ៊ុន Huawei Technology ក៏បានប្រកាសពីការដាក់ពង្រាយនូវបណ្តាញបច្ចេកវិទ្យាដែលមានកម្រិតខ្ពស់ដើម្បីបង្កើនសមត្ថភាពនិងមានការគ្រប់គ្រងបណ្តាញផ្តល់សេវានៅតាមតំបន់ដាច់ស្រយាលសម្រាប់ការដំណើរការដែលល្អប្រសើរនៅតំបន់ខាងកើតភ្នំក្រវាញ ស្រុកឱរ៉ាល់ ឃុំត្រពាំងជោរ។

 

បច្ចេកវិទ្យា Huawei RuralStar solution បោះជំហានឆ្ពោះទៅរកការកែលម្អគុណភាពជីវិតរបស់ប្រជាជននៅតាមតំបន់ដាច់ស្រយាលដោយអនុញ្ញាតឱ្យមានការអប់រំពីចម្ងាយ អាជីវកម្មតាមប្រព័ន្ធអនឡាយ ការកំសាន្តតាមប្រព័ន្ធអនឡាយ និងសេវាកម្មតាមរយៈប្រព័ន្ធឌីជីថលផ្សេងទៀត។ ការរួមបញ្ចូលគ្នានិងការប្រើបា្រស់ចំណាយខ្ពស់ដ៏មានប្រសិទ្ធភាពជាមួយ RuralStar​ solution ជួយកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងសំខាន់និងកាត់បន្ថយទំងន់មូលដ្ឋាននៃស្ថានីយ៍ ដោយធានាបាននូវភាពងាយស្រួលនៃការដឹកជញ្ជូនដល់ទីកន្លែងនិងការដាក់ពង្រាយយ៉ាងរហ័ស។

លោក ឈិន ប៊ុនថាន អនុប្រធានភូមិសំរោង ហើយក៏ជាអតិថិជនថ្មីរបស់សែលកាត លោកបានមានប្រសាសន៍ថា “វាពិតជាពិបាកសម្រាប់គ្រួសារខ្ញុំនិងប្រជាជននៅក្នុងភូមិខ្ញុំ ដោយសារពួកយើងរស់នៅក្នុងតំបន់ដាច់ស្រយាលពីគេ។ យើងមិនមានសេវាអ៊ីធឺណិតសម្រាប់ប្រើប្រាស់នោះទេ ខណៈពេលដែលតំបន់មួយចំនួនធំផ្សេងទៀតនៅក្នុងប្រទេសអាចប្រើប្រាស់បាន។ ប៉ុន្តែឥឡូវនេះ ជាមួយសែលកាត ខ្ញុំអាចធ្វើការតេជាវីដេអូយ៉ាងរលូន ជាមួយឳពុកម្តាយរបស់ខ្ញុំដែលរស់នៅខេត្តកំពង់ចាម។ វាជាបទពិសោធន៍ដ៏អស្ចារ្យដែលខ្ញុំមិនធ្លាប់មានពីមុនមក”។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!