សែលកាត ចែករំលែកក្ដីស្រឡាញ់ដ៏ធំធេងទៅកាន់អ្នករាល់គ្នា | សែលកាត

សែលកាត ចែករំលែកក្ដីស្រឡាញ់ដ៏ធំធេងទៅកាន់អ្នករាល់គ្នា

ថ្ងៃចេញផ្សាយ: កុម្ភៈ, ថ្ងៃ​អង្គារ 14, 2017

ក្នុងឱកាសថ្ងៃនៃក្ដីស្រឡាញ់នេះ សែលកាតផ្តល់ជូនកាដូនៃក្ដីស្រឡាញ់ដ៏ធំបំផុត សម្រាប់អ្នករាល់គ្នា គឺ​ $1 = $250 និងការបញ្ចាំងភាពយន្តមនោសញ្ចេតនាខ្មែរខ្នាតធំជាសាធារណៈ​ គឺ​រឿង ស្នេហ៍ស្វ័យគុណបួន។

កាដូនៃក្ដីស្រឡាញ់នេះជាការផ្តល់ជូន រយៈពេលមួយខែពេញដែលអាចឲ្យអតិថិជនរីករាយទទួលបានអ៊ីនធើណិតរហូតដល់10GB​ និងអាចទូរស័ព្ទ ផ្ញើសារឥតកំណត់ផងដែរ សុពលភាព7ថ្ងៃ គឺអត្ថប្រយោជន៍ទាំងអស់ចំណាយត្រឹម $1 ប៉ុណ្ណោះដោយចុច#898#100#។

ដើម្បីអបអរក្នុងឱកាសនេះ សែលកាតបាននាំមកជូននូវការបញ្ចាំងខ្សែភាពយន្តខ្នាតធំបែបមនោសញ្ចេតនាគឺ ស្នេហ៍ស្វ័យគុណបួន នៅកោះពេជ្រជិតសាលតាំងពិព័រណ៍។

កម្មវិធីនេះចាប់ផ្ដើមពីម៉ោង5ល្ងាច ដោយខ្សែភាពយន្តចាប់បញ្ចាំងពីម៉ោង7យប់តទៅ។

មិនតែប៉ុណ្ណោះ​​​ព្រឹត្តិការណ៍នេះក៏មានការសម្ពោធវីដេអូថ្មីបំផុត​និងកំប្លែងៗ វគ្គថ្មី​ Café Latte​ របស់ប្រហុកធីវី។

នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុនសែលកាត កញ្ញា Evelyn Jimenez បាននិយាយថា អ្នកទស្សនានឹងរីករាយជាមួយភាពយន្តដ៏ពេញនិយមក៏ដូចជាចំណីអារម្មណ៍ប្លែកពី វីដេអូកំប្លែងៗ វគ្គ Café Latte​​ មុនពេលដាក់ផ្សាយលើយូធូប។

កញ្ញាបានបន្តទៀតថា​ ព្រឺត្តការណ៏​​កម្សាន្ត​បែបនេះអាចធ្វើឲ្យអ្នកបានរីករាយទាំងអស់គ្នា។ អ្នករាល់គ្នាអាចចូលរួមទស្សនានិងទទួលបាន ភេសជ្ជ:​ ពោតលីង និងស្ករគ្រាប់ ឥតគិតថ្លៃ។

“ក្ដីស្រឡាញ់ដ៏ធំបំផុតរបស់យើងគឺផ្ដល់កាដូជូនដល់អ្នកគ្រប់គ្នាដើម្បីឲ្យអ្នករាល់គ្នាភ្ជាប់ទំនាក់ទំនង និងបង្ហាញពីទំហំនៃក្ដីស្រឡាញ់របស់ខ្លួនទៅកាន់មនុស្សពិសេស។

កម្មវិធី៖ BIG LOVE pop-up cinema by សែលកាត

កាលបរិច្ឆេទ៖  ថ្ងៃអង្គារ ទី14 ខែកុម្ភៈ ឆ្នាំ2017 ពីម៉ោង 5ល្ងាច តទៅ

  • សម្ពោធវគ្គ Café Latte របស់ប្រហុកធីវីនៅម៉ោង6:30ល្ងាច
  • កិច្ចសម្ភាសព័ត៎មានជាមួយតារាប្រចាំប្រហុកធីវីនៅម៉ោង 6:45ល្ងាច
  • បញ្ចាំងភាពយន្តខ្នាតធំបែបមនោសញ្ចេតនារឿងស្នេហ៍ស្វ័យគុណបួនពីម៉ោង7យប់តទៅ

ទីតាំង៖  នៅកោះពេជ្រជិតសាលពិព័រណ៍

អ្នកចូលរួម៖   អ្នកទាំងអស់គ្នាអាចចូលរួមដោយសេរី

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!