សែលកាត ចាប់ផ្តើមការប្រកួត Sankranta Cup Tournament ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ | សែលកាត

សែលកាត ចាប់ផ្តើមការប្រកួត Sankranta Cup Tournament ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​សុក្រ 08, 2022

ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សែលកាត ចាប់ផ្តើមបើកការប្រកួត Sankranta Cup tournamentដែលជាការប្រកួតក្នុងប្រធានបទបុណ្យចូលឆ្នាំខ្មែរ ក្រោមភាពជាដៃគូសហការជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

វិញ្ញាសារការប្រកួតក្នុងឆ្នាំនេះគឺជាហ្គេមដែលមាននៅក្នុងការបន្ថែមថ្មីបំផុតរបស់គម្រោង Playgame Unlimited មានដូចជា Free Fire និង Bullet Angel ជាមួយនឹងប្រាក់រង្វាន់សរុបរហូតដល់ទៅ 14 លានរៀល។ ការចុះឈ្មោះគឺមានការបើកឱ្យអ្នកចូលរួមលេង ចុះឈ្មោះដោយឥតគិតថ្លៃ។

ចុះឈ្មោះប្រកួតចាប់ពីថ្ងៃទី 08-17 ខែមេសា ចាប់ផ្តើមប្រកួតវគ្គជម្រុះពីថ្ងៃទី 19-24 ខែមេសា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី 29-30 ខែមេសា និងថ្ងៃទី​ 01 ខែឧសភា ផ្សាយផ្ទាល់ការប្រកួតនឹងនៅលើទំព័រហ្វេសប៊ុក PlayGame និង EFC។

លោក Simon Perkins នាយកប្រតិបត្តក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា៖ “ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរ និងជាបុត្រសម្ព័ន្ធក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សែលកាត បានប្តេជ្ញាចិត្តក្នុងការអភិរក្សវប្បធម៌ខ្មែរ តាមរយៈការបង្កើតកម្មវិធីនិងការប្រកួតប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។

លោក​ Simon បានបន្ថែមថា “ខែមេសា ជាខែបុណ្យ ដែលមានការប្រារព្ធពិធីអបអរសាទរទូទាំងប្រទេស ព្រោះពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឈប់សម្រាកដែលប្រជាជនកម្ពុជាទន្ទឹងរង់ចាំបំផុតដើម្បីជួបជុំក្រុមគ្រួសារ។ យើងសង្ឃឹមថា ពិធីបុណ្យដែលនឹងប្រារព្ធនៅក្នុងឆ្នាំនេះនឹងកាន់តែមានភាពសប្បាយរីករាយ ដោយសាររយៈពេលពីរឆ្នាំកន្លងមកនេះការប្រារព្ធពិធីអបអរសាទរត្រូវបានកាត់បន្ថយដោយសារជំងឺរាតត្បាត កូវីដ-19”។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា មានប្រសាសន៍ថា នេះជាប្រភពនៃការកម្សាន្តដ៏អស្ចារ្យមួយដែលផ្តល់ជូនសហគមន៍អ្នកលេងកីឡាអេឡិចត្រូនិចទូទាំងប្រទេសនូវកន្លែងប្រមូលផ្តុំជួបជុំគ្នាក្នុងកំឡុងពេលពិធីបុណ្យនេះផងដែរ។ កម្មវិធីនេះក៏ចាត់ទុកជា​ការ​អបអរ​ដល់​សហគមន៍​កីឡាអេឡិចត្រូនិច​នៅ​កម្ពុជា​ក្នុង​អំឡុង​ពិធី​បុណ្យ​នេះ និង​ជា​ឱកាសល្អ​សម្រាប់​ក្រុមកីឡាករ​ស្ម័គ្រ​ចិត្ត និងក្រុមកីឡាករ​ពាក់​កណ្ដាល​អាជីព ដែលមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជាអាច​​ចូលរួមប្រកួត​គ្នាបាន។

ភ្ជាប់គម្រោង Playgame Unlimited ប្រចាំសប្តាហ៍ ឬប្រចាំខែ ក្នុងអំឡុងពេលនៃការប្រកួត នឹងទទួលបានឱកាសឈ្នះរង្វាន់ដូចជា ទូរស័ទ្ទ Realme 8, Realme Watch 2 និង items នៅក្នុងហ្គេមជាច្រើនរង្វាន់ទៀត។

សម្រាប់ព័ត៌មានបន្ថែមពីការផ្តល់ជូនពិសេសៗនិងសកម្មភាពផ្សេងៗរបស់ សែលកាត ក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ សូមចូលទៅកាន់ហ្វេសប៊ុក Cellcard និង Play Game ឬចូលទៅកាន់គេហទំព័រ https://www.cellcard.com.kh/kh/

 

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!