សែលកាត ក្រុមហ៊ុនឆ្នើមមួយដែលគួរឲ្យចង់បម្រើការងារបំផុតនៅអាស៊ី | សែលកាត

សែលកាត ក្រុមហ៊ុនឆ្នើមមួយដែលគួរឲ្យចង់បម្រើការងារបំផុតនៅអាស៊ី

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​ច័ន្ទ 15, 2016

សែលកាត អបអរការឈ្នះជ័យលាភីក្រុមហ៊ុនឆ្នើមបំផុតនៅអាស៊ី លើកទី5 ដែលជាព្រឹត្តិការណ៍ប្រចាំ ឆ្នាំរៀបចំឡើងដោយវិទ្យាស្ថានវាយតម្លៃពាណិជ្ជនាមក្រុមហ៊ុន សហគ្រាសឧស្សាហកម្ម World HRD Congress and Stars និងទទួលស្គាល់ដោយសហព័ន្ធពាណិជ្ជកម្មអាស៊ី Asian Confederation of Businesses ។

ការឈ្នះជ័យលាភីរបស់សែលកាតក្នុងព្រឹត្តិការណ៍ប្រគល់រង្វាន់ប្រចាំឆ្នាំ2016 កាលពីថ្ងៃទី4 សីហា ក្នុងចំណោមបណ្ដាក្រុមហ៊ុនឆ្នើមនៅអាស៊ី ជាជ័យលាភីដែលទទួលបានរយៈពេល 5ឆ្នាំជាប់ៗ គ្នាដែល ខ្លួន អាចធ្វើបានក្នុង តួនាទីជា ក្រុមហ៊ុនមួយនៅ តំបន់អាស៊ី ក៏ដូចជា ត្រូវបាន ទទួលស្គាល់ សម្រាប់ ការប្រកាន់ខ្ជាប់នូវភាពល្អឥតខ្ចោះក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស។ វាជាសក្ខីភាព ដែល បញ្ជាក់ ពី ការប្ដេជ្ញាចិត្តរបស់ ក្រុមហ៊ុនក្នុងការបង្កើត និងរក្សាបាននូវបរិយាកាសការងារ និងវប្បធម៌ ដែលបានចូលរួមចំណែកក្នុង កិច្ចអភិវឌ្ឍជំនាញ និងផ្ដល់ឱកាសរីកចម្រើនសម្រាប់ការងារផងដែរ។

ក្នុងឆ្នាំនេះ ក្រៅពីពានរង្វាន់ខាងលើ សែលកាត ក៏មានមោទនភាពនាំយក នូវពានរង្វាន់បន្ថែមទៀត ពីក្នុងព្រឹត្តិការណ៍ដ៏នក្ខត្តឫក្សនេះមកកាន់មាតុប្រទេសវិញផងដែរ។ នោះគឺ ការទទួលស្គាល់សែលកាត ជាក្រុមហ៊ុនដែលមាននាយកដ្ឋានធនធានមនុស្សប្រកបដោយភាពច្នៃប្រឌិត ព្រមទាំង ទទួល

ស្គាល់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តប្រកបដោយលក្ខណៈពិសេសដោយឡែក និងការ ផ្សារ ភ្ជាប់ គំនិតផ្ដួចផ្ដើមដែលផ្ដោតសំខាន់លើនិយោជិត។

អ្នកស្រី នីគី អេនរីគេ្វស្ស នាយកប្រតិបត្តិធនធានមនុស្ស ក្រុមហ៊ុន សែលកាត បានថ្លែងថា “បុគ្គលិកសែលកាតមានការពេញចិត្តខ្ពស់ចំពោះការងារ។” អ្នកស្រីក៏បានបន្ថែមទៀតថា “យើងក៏បន្ត ស្វែង រកមធ្យោបាយអភិវឌ្ឍកែលម្អដើម្បីរួមចំណែកចំពោះសុខុមាលភាព និងការងារ បុគ្គលិក របស់យើង តាមរយៈ ឱកាសបណ្ដុះបណ្ដាលផ្សេងៗដែលអាចឲ្យពួកគាត់ដុសខាត់ជំនាញ ក៏ដូចជា

យកចិត្តទុកដាក់ចំពោះ បរិយាកាសមួយដែលអាចឲ្យពួកគាត់សិក្សា និងអនុវត្ត តួនាទី ភាព ជាអ្នកដឹកនាំ ការទទួលខុសត្រូវ និង ការងារក្រុម។ ក្រៅពីនេះ យើងបានគាំទ្រ និងធានា ចំពោះ តុល្យភាពជីវិតការងារដ៏ប្រសើរជាមួយសកម្មភាព ទូទៅនានាដែលជាការលើកកម្ពស់ ការបំពេញ ការងារដោយរីករាយ។ កត្តានេះមានសារៈសំខាន់ណាស់ ចំពោះស្ថាប័នធំៗ ដូចជាសែលកាត ជាដើមដែលមាននិន្នាការផ្ដោតលើឯកត្តជន និងផ្នែកនានាដើម្បីធ្វើការ ឲ្យស៊ីសង្វាក់គ្នា ហើយយើង ក៏ធានាថា យើងមានច្រក និងមធ្យោបាយជាច្រើនសម្រាប់ឲ្យបុគ្គលិកយើង ធ្វើការរួមគ្នា ផ្លាស់ប្ដូរ គំនិតយោបល់ សហការ ដើម្បីឲ្យស្គាល់គ្នាកាន់តែជិតស្និទ្ធ និងបម្រើការងារដោយ ភាពរីករាយ។”

ការប្រគល់ជ័យលាភីក្រុមហ៊ុនឆ្នើមនៅអាស៊ី 2016 ប្រព្រឹត្តទៅនៅសណ្ឋាគារ Pan Pacific ផ្សារទំនើប Marina Square ប្រទេសសិង្ហបុរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាណិជ្ជកម្មជាន់ខ្ពស់រាប់រយ នាក់មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មានវត្តមានក្នុងព្រឹត្តិការណ៍ដ៏មហោឡារឹកនេះ លោក ជរ សុជាតិ ប្រធានគ្រប់គ្រងផ្នែកសេវាកម្មបុគ្គលិក លោក ចាន់ វិបុល ប្រធានផ្នែកជ្រើសរើស បុគ្គលិក និងអ្នកស្រី ម៉ារីណា ពីខាទីវ៉ា ប្រធានគម្រោងពិសេស បានចូលរួម ទទួលពានរង្វាន់ ដ៏មហាកិត្តិយស នេះក្នុង តំណាងក្រុមហ៊ុន សែលកាត។

អ្នកស្រី នីគី អេនរីគេ្វស្ស នាយកប្រតិបត្តិធនធានមនុស្ស ក្រុមហ៊ុន សែលកាតក៏បានថ្លែងពីចំណាប់អារម្មណ៍ ដោយក្ដីរំភើបថា “ការនាំយកនូវពានរង្វាន់លើកទី5នេះមកកាន់មាតុប្រទេសយើង ដែលជានិមិត្តរូបនៃ ការទទួលស្គាល់ រយៈពេល5ឆ្នាំជាប់ៗគ្នាក្នុងនាមក្រុមហ៊ុនមួយក្នុងតំបន់ដែលបុគ្គលិកប្រថ្នាចង់បម្រើការងារ គឺជាមហាកិត្តិយសដ៏ថ្លៃថ្លាមួយសម្រាប់យើង។ យើងក៏មានមោទនភាពដែលអាចរក្សាបាននូវស្ដង់ដារ លំដាប់អន្តរជាតិសម្រាប់កន្លែងការងារ និងការអភិវឌ្ឍធនធានមនុស្ស។ ជ័យជម្នះនេះ កាន់តែជំរុញឲ្យយើង ខិតខំប្រឹងប្រែងធ្វើបន្ថែមទៀត ឲ្យកាន់តែប្រសើរ ហើយយើងនឹងអាចធ្វើបាន។ យើងក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅផងដែរ ចំពោះម្ចាស់ភាគហ៊ុន អ្នកឧកញ៉ា គិតម៉េង ឯកឧត្តមឧកញ៉ា គិត ធាង និងនាយកប្រតិបត្តិរបស់យើងគឺលោក អៀន វ៉ាត់សុន ចំពោះកិច្ចគាំទ្រឥតឈប់ឈរក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍធនធានមនុស្សរបស់យើងខ្ញុំ។”

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរសុទ្ធសាធ និងជាក្រុមហ៊ុនផ្ដល់ សេវាកម្មទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាផងដែរ។ ក្រុមហ៊ុន សែលកាត បានសម្ពោធដំណើរការនៅឆ្នាំ1998 ហើយបានក្លាយជាក្រុមហ៊ុនស្ដង់ដារមួយនៅកម្ពុជាដែលផ្ដល់នូវគុណភាព អត្ថប្រយោជន៍ និង សេវាកម្មឈានមុខគេ និងបន្តយកចិត្តទុកដាក់ក្នុងកិច្ចអភិវឌ្ឍមធ្យោបាយថ្មីៗ ដើម្បីគាំទ្រ និងលើកកម្ពស់ មធ្យោបាយទំនាក់ទំនងរបស់អតិថិជនខ្លួនផងដែរ។ ស្ថិតក្នុងទីផ្សារ ទូរគមនាគមន៍មួយដែលតែងមាន ការប្រែប្រួល សែលកាត នៅតែប្តេជ្ញាធ្វើអ្វីៗដើម្បីកម្ពុជា និងប្រជាជន កម្ពុជា។

 

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!