សែលកាតទទួលស្វាគមន៍ប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ | សែលកាត

សែលកាតទទួលស្វាគមន៍ប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​ច័ន្ទ 01, 2022

ក្រុមហ៊ុន សែលកាត ពិតជាមានមោទកភាពដ៏ក្រៃលែងបំផុត ដែលបានក្លាយជាដៃគូទូរគមនាគមន៍ជាមួយក្រសួងការបរទេសនិង កិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ខណៈដែលព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា នៅរាជធានីភ្នំពេញ។

ប្រទេសកម្ពុជា ​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ឆ្នាំ​២០២២ នឹង​ត្រូវ​ស្វាគមន៍​គណៈប្រតិភូ​មកពី ​៣៩​ប្រទេស​សម្រាប់​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ។

កិច្ចប្រជុំ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងរួមមានសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន(PMC) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី ២៣ (23rd APT FMM) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១២ (12th EAS FMM) និងកិច្ចប្រជុំតំបន់ក្នុងអាស៊ានលើកទី ២៩ (ARF លើកទី២៩)។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!