ទិវាជួបជុំគ្រួសារសែលកាត បង្ហាញឲ្យឃើញពីភាពរំភើបសប្បាយរីករាយជុំគ្នាដ៏អស្ចារ្យ
ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃសុក្រ 16, 2016
ភ្នំពេញ ថ្ងៃទី10 ធ្នូ 2016៖ Cambodian Country Club ថ្ងៃនេះបានប្រែក្លាយជាសមុទ្រពណ៌ ទឹកក្រូច ដោយសារក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ សែលកាត បានរៀបចំកម្មវិធីជួបជុំគ្រួសារសែលកាត ប្រចាំឆ្នាំដើម្បីសម្ដែងនូវការថ្លែងអំណរគុណ ដល់ការខំប្រឺងប្រែងធ្វើការរបស់បុគ្គលិក។
បុគ្គលិកនិងថ្នាក់ដឹកនាំសែលកាតស្ថិតក្នុងអាវយឺតពណ៌ទឹកក្រូច ប្រមាណជាង 1000នាក់ បានចូលរួម ព្រឹត្តិការណ៍នេះ ជាមួយស្នាមទឹកមុខញញឹម ទឹកមុខសប្បាយរីករាយ និងសំណើចក្អាកក្អាយ។ ទិវាជួបជុំគ្រួសារនេះ ត្រូវបានរៀបចំឡើងដើម្បីរឹតចំណងសាមគ្គីភាពនិងជាឪកាសសម្រាប់ឲ្យបុគ្គលិកចាស់ថ្មីមានការប្រាស្រ័យទាក់ទងគ្នាល្អដើម្បីផ្ដល់ជាគំរូមួយដ៏ល្អសម្រាប់បុគ្គលិកដើម្បីបានសម្រាកលម្ហែពីការងារភារកិច្ចមកទទួលភាពសប្បាយ រីករាយ បំផុត។
កម្មវិធីនៃព្រឹត្តិការណ៍នេះមានដូចជាការប្រកួត Cellcard Got Talentការប្រកួតបាល់ទាត់និង សកម្មភាព សប្បាយៗជាច្រើនទៀតដើម្បីផ្ដល់នូវភាពសប្បាយរីករាយដល់គ្រួសារសែលកាតទាំងមូល។ ទិវាជួបជុំគ្រួសារសែលកាតដែលបានចាប់ផ្ដើមពីម៉ោង 9ព្រឹក និងបន្តរហូតដល់ម៉ោង4.30ល្ងាចក៏មានវត្តមានចូ លរួមពី សំណាក់ថ្នាក់ ដឹកនាំ ធ្វើឲ្យ កម្មវិធីនេះកាន់តែមានភាពអធិកអធមផងដែរ។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានថ្លែងឲ្យដឹងថាព្រឹត្តិការណ៍នេះជាគំនិត ផ្ដួចផ្ដើម មួយដែលរៀបចំដោយសែលកាតដើម្បីផ្ដល់ជូនបុគ្គលិកទាំងអស់ឲ្យទទួលបាន នូវជីវិតការងារល្អប្រសើរទាំងក្នុងការបំពេញការងារ និងការកម្សាន្តរីករាយ។
“យើងបន្តស្វែងរកមធ្យោបាយថ្មីៗទៀតដើម្បីធ្វើឲ្យបុគ្គលិកបានជួបជុំគ្នា ដែលមិនគ្រាន់តែដើម្បី ជាការ ថ្លែងអំណរ គុណចំពោះការប្ដេជ្ញាចិត្តនិងការចូលរួមរបស់ពួកគាត់ប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីផ្ដល់នូវឱកាសដល់ពួកគាត់បានផ្លាស់ ប្ដូរយោបល់និង ពង្រឹងភាពជាអ្នកដឹកនាំការទទួលខុសត្រូវនិងជំនាញការងារជាក្រុម។ ទិវាជួបជុំគ្រួសារយើងជា មធ្យោបាយមួយដើម្បីសម្រេចគោលបំណងទាំងនេះប៉ុន្តែជារួមវាជាឱកាសមួយល្អបំផុតសម្រាប់យើងជួបជុំគ្នា ចូល រួមសប្បាយរីករាយជាមួយគ្នា ដើម្បីប្រមូលអារម្មណ៍ និងភាពស្រស់ស្រាយពេលត្រឡប់មកបំពេញការងារវិញ។”