ក្រុមហ៊ុន Cellcard ពង្រីកភាពជាដៃគូជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់ឆ្នាំ២០២០ | សែលកាត

ក្រុមហ៊ុន Cellcard ពង្រីកភាពជាដៃគូជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់ឆ្នាំ២០២០

ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃ​សុក្រ 27, 2019

ក្រុម​ហ៊ុន Cellcard ​​បាន​ធ្វើ​ការ​ប្រកាស​អំពី​ការ​ពង្រីក​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជា​មួយ​នឹង​សហព័ន្ទ​កីឡា​បាល់​ទាត់​កម្ពុជា ​(FFC) ដើម្បី​បន្ត​ការ​អភិវឌ្ឍន៍​និង​បណ្តុះ​បណ្តាលដល់​​កីឡា​ករឆ្នើម​​កម្ពុជា​​​​​នៅ​តាម​ខេត្ត​នានា។​

ក្រុម​ហ៊ុន​ Cellcard បាន​ចាប់​​ផ្តើម​​សហការ​ជា​ដៃគូ​ជា​មួយ​នឹងសហព័ន្ទ​កីឡា​បាល់​ទាត់​កម្ពុជា ​(FFC) ​ជា​លើក​ដំបូង ទៅ​លើកម្ម​វិធី​​​កីឡា​ករ​​​ឆ្នើម​ប្រចាំ​សាលា​​នៅ​ឆ្នាំ​២០១៧ ហើយ​​ក៏​បាន​បន្តគាំទ្រ​ការ​ប្រកួត​​​ទៅ​ដល់​សាលា​ចំនួន​ ២៥​ ក្នុង​ចំណោម​ខេត្ត​ទាំ​ង​១៥ ដែល​​​រួម​មាន​កីឡា​ករ​ចំនួន​២០០​នាក់​។

ការ​ប្រកួត​បាន​ទាក់​ទាញ​អ្នក​ទស្សនា​ជាង​ ២០០០០ នាក់​ ជាមួយ​នឹង​ការ​ប្រគំតន្ត្រី​ខ្នាតតូច​របស់​ក្រុម​ហ៊ុន Cellcard ​ដែល​រួម​វត្ត​មាន​ដោយ​សិល្បករ​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​។​

ការ​ពង្រីក​ភាព​ជា​ដៃ​គូ​នេះ​នឹង​ជួយ​ជម្រុញ​ឲ្យ​ភាគីទាំង​ពីរ​បន្ត​ការ​ប្តេជ្ញា​ពង្រឹង​និង​ស្វែង​រក​កីឡា​ករ​ឆ្នើម​​ដែល​នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​ Southeast Asia Games ឆ្នាំ២០២៣​​ ដែល​មាន​ប្រទេស​កម្ពុជា​ជា​ម្ចាស់  ​ផ្ទះ។​

​​ក្រុម​ហ៊ុន Cellcard ​​​នឹង​បន្ត​គាំទ្រ​​ទៅ​ដល់​ការ​កំសាន្ត​ សម្ភារៈ​កីឡា​បាល់​ទាត់​ ក៏​ដូច​ជា​​ការ​រៀបចំឆាក​និង​ការ​ផ្តល់​ជូន​ពិសេស​ៗនានា​។​

នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Cellcard ​ លោក​ Ian Watson បាន​មាន​ប្រសាសន៍​ថា​ វាពិត​ជា​កិត្តិយស​សម្រាប់​ពួក​​លោក​​ខ្លាំង​ណាស់​ដែល​បានបន្ត​​សហការ​ដៃគូយ៉ាង​ជិត​ស្និទ​ជា​មួយ​នឹង​​សហព័ន្ទ​កីឡា​បាល់​ទាត់​កម្ពុជា ​(FFC) សម្រាប់​ឆ្នាំ​២០២០​ខាង​មុខ​។

​លោក Watson ​បាន​បន្ថែម​ថា​៖ «​ការ​​កិច្ច​សហការ​នេះ​គឺ​ជា​កម្ម​វិធី​មួយ​ក្នុង​ចំណោម​កម្ម​វិធី​សហការ​ដទៃៗ​ទៀត​ដែល​​ត្រូវ​បាន​បា្ររព្ធ​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ និង​ជួយ​ឲ្យ​ពួក​យើង​បាន​ធ្វើ​ការ​ជាមួយ​នឹង​យុវជន​នៅ​តាម​តំបន់​ដាច់​ស្រយាល​»។​

«​កិច្ច​សហការ​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​គុណ​តម្លៃ​របស់​ក្រុម​ហ៊ុន Cellcard ​ ដោយ​វា​បាន​លើក​កម្ពស់​ពី​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​​និង​ការ​អប់​រំ​ ហើយ​ជា​មួយ​គ្នា​នេះ វា​នឹង​ជួយ​បណ្តុះ​បណ្តាលកីឡា​ករ​ឆ្នើម​​ដែល​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទាំង​មូល​មាន​មោទនភាព​ចំពោះ​ពួក​គេ​​នៅ​ក្នុង​ការ​ប្រកួត SEA Games ​នាពេល​ខាង​មុខ​»។​

ការ​បើក​ជា​ផ្លូវ​ការ​សម្រាប់​រដូវ​កាល​​ឆ្នាំ ២០២០​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វិទ្យាល័យ​​កំពង់​ធំជាមួយ​នឹង​ការ​ចូល​រួម​ពី​សិស្សានុសិស្ស​ចំនួន​ ១៥០០​នាក់​។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​នឹង​អញ្ជើញជាអធិបតីភាព​​បើក​កម្មវិធី​នា​ឱកាស​នោះជាមួយ​នឹង​មន្ត្រី​រាជ​រដ្ឋាភិបាល​​និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ពី​ក្រុម​ហ៊ុន​ Cellcard ។​

 

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!