នៅថ្ងៃនេះ ក្រុមហ៊ុន Cellcard មានមោទនភាពក្នុងការប្រកាសពីការឈ្នះពានរង្វាន់ផ្ទួនៗគ្នាចំនួន៣ពី CMO អាស៊ីក្នុងប្រទេសសិង្ហបុរី ២ផ្នែកលើពានរង្វាន់ Employer Brand Awards ពានរង្វាន់Best Marketing Campaign of the Year ប្រចាំឆ្នាំនិងពានរង្វាន់ Marketing Excellence Awards។
កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃនេះ ឯសណ្ឋាគារ Pan Pacific Hotel ប្រទេសសិង្ហបុរីដែលជាកម្មវិធីមួយនៃកម្មវិធីប្រារព្ធខួប១០ឆ្នាំរបស់ CMO អាស៊ី ក្រោមការការចូលរួមជាកិត្តិយសពីអ្នកជំនាញផ្នែកទីផ្សារ និងម្ចាស់ម៉ាកផលិតផលល្បីៗរាប់រយនាក់។
ពានរង្វាន់ទាំងនេះរួមមាន៖
- ពានរង្វាន់ Dream Company to Work For
- ពានរង្វាន់ Best HR Strategy in Line with Business
- ពានរង្វាន់ Best Marketing Campaign for Super Data Race
នេះ គឺជាលើកទី៨ហើយដែលក្រុមហ៊ុន Cellcard បានឈ្នះពានរង្វាន់ Best Employer Awards នៅថ្នាក់តំបន់ ក៏ដូចជាពានរង្វាន់ថ្នាក់ជាតិកាលពីឆ្នាំមុន។ពានរង្វាន់ The Marketing Campaign Award ត្រូវបានឈ្នះទៅលើកម្មវិធី Super Data Race របស់ក្រុមហ៊ុន Cellcard ដែលបានដាក់ឲ្យប្រើប្រាស់ក្នុងខេត្តចំនួន៤ នៃប្រទេសកម្ពុជាក្នុងឆ្នាំនេះ និងបានទាក់ទាញអ្នកប្រើប្រាស់រាប់ពាន់នាក់។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានមានប្រសាសន៍ថា ពានរង្វាន់នេះគឺជាការទទួលស្គាល់យ៉ាងធំបំផុតដល់ក្រុមការងាររបស់លោកដែលបានខិតខំប្រឹងប្រែងធ្វើការក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Cellcard ឲ្យកាន់តែរីកចម្រើនសម្រាប់ទាំងបុគ្គលិក និងអតិថិជន។
លោកបានឲ្យដឹងថា៖ «ពានរង្វាន់ទាំង៣នេះ បានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការពុះពាររបស់ក្រុមហ៊ុន Cellcard ក្នុងការតភ្ជាប់ និងកសាងជាមួយបុគ្គលិក និងអតិថិជនរបស់ខ្លួន»។
លោកបានបន្ថែមថា៖ «បុគ្គលិករបស់យើងពិតជាមានមោទនភាពក្នុងនាមជាផ្នែកមួយនៃ Cellcard ហើយនេះនឹងបង្ហាញពីការបម្រើអតិថិជនប្រកបដោយការពេញចិត្ត មោះមុត និងការយកចិត្តទុកដាក់»៕