ក្រុមហ៊ុន សែលកាត និង អ៊ីហ្សីខម របស់ ក្រុមហ៊ុន រូយ៉ាល់ គ្រុប រួមគ្នាគាំទ្រ អង្គភាពការពារកុមារ (CPU) និងនគរបាលជាតិកម្ពុជា (CNP) ក្នុងការរៀបចំសន្និសីទកោសល្យវិច្ច័យឌីជីថលឆ្នាំ២០២២។ | សែលកាត

ក្រុមហ៊ុន សែលកាត និង អ៊ីហ្សីខម របស់ ក្រុមហ៊ុន រូយ៉ាល់ គ្រុប រួមគ្នាគាំទ្រ អង្គភាពការពារកុមារ (CPU) និងនគរបាលជាតិកម្ពុជា (CNP) ក្នុងការរៀបចំសន្និសីទកោសល្យវិច្ច័យឌីជីថលឆ្នាំ២០២២។

ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃ​សុក្រ 16, 2022

សន្និសីទនេះប្រមូលផ្ដុំដោយអ្នក​ចូលរួមដែល​មានវត្តមានពី​អង្គភាពនានាដូចជា អង្គភាពការពារកុមារ អង្គភាពទប់ស្កាត់បទល្មើសលើកុមារតាមបណ្ដាញអ៊ីនធឺណិត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់នគរបាលជាតិកម្ពុជា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។ សន្និសីទនេះ​ក៏នឹង​ត្រូវបានចូលរួមដោយ​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អ្នកជំនាញនៃ​​ឧស្សហកម្មនានា អ្នកជំនាញ

បច្ចេកវិទ្យា ​តំណាងពីវិស័យអប់រំ រួមគ្នាដើម្បី​ពិនិត្យមើល​ស្ថានភាព​នៃឧក្រិដ្ឋកម្មឌីជីថល​នៅកម្ពុជា ​ និងផ្លាស់ប្ដូរចំណេះ​ក្នុង​គោល​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការស៊ើបអង្កេត និងទប់ស្កាត់ទុកជាមុន។

ភាពជឿនលឿនក្នុងបណ្ដាញទំនាក់ទំនងបច្ចេកវិទ្យា និង​ការរីកដុះដាល​នៃ​​ឧបករណ៍តភ្ជាប់ រួមផ្សំ​ជាមួយនឹងស្ថានភាពនៃជំងឺកូវិដ១៩ផងនោះ បាន​ធ្វើឲ្យមាន​សន្ទុះនៃ​ការប្រើប្រាស់និង​តម្រូ​វការ​​​នៃការភ្ជាប់​ទំនាក់ទំនង​ ដែលនេះមិនមែន​សម្រាប់តែ​អាជីវកម្មតែប៉ុណ្ណោះទេ គឺសម្រាប់​ទំនាក់ទំនងសង្គម​ផងដែរ។ ខណៈពេលដែលទំនាក់ទំនងអនឡាញ ​ផ្ដល់​នូវភាពងាយស្រួល​និង​អត្ថប្រយោជន៍ជាក់​លាក់ណាមួយ វា​ក៏ពាំនាំមកនូវ​​បញ្ហា​ប្រឈមថ្មីផងដែរ​ជាពិសេសគឺកើតឡើង​ទៅលើកុមារ។

សន្និសីទកោសល្យវិច្ច័យឌីជីថល នឹងលើកឡើង​ពីបញ្ហាប្រឈមទាំងនេះផ្ដោត​លើ​ការ​ការពារ​ កុមារ​ និង​បង្ហាញពីអត្ថប្រយោជន៍​ សមត្ថភាព

និង​គុណតម្លៃនៃ​ភស្តុតាង​ឌីជីថល​ក្នុង​ការ​ស៊ើប​អង្កេត​នានា។ អង្គភាព​ការពារកុមារ ​បាន​នឹងកំពុងធ្វើការ​ជាមួយនឹង ​​នគរបាលជាតិកម្ពុជា អស់​

រយៈពេលជាង​មួយទស្សវត្សរ៍មកហើយ ដូចដែលបានអនុញ្ញាតនៅក្រោមអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ។

ចំណុចសំខាន់ៗ​ក្នុង​របៀបវារៈនៃសន្នីសីទរយៈពេលពីរថ្ងៃនោះគឺមានដូចជា ​នាយកដ្ឋាន​នៃ​នគរ​បាលជាតិកម្ពុជា​នឹងលើកឡើងពីសមត្ថភាពឌីជីថលកោសល្យវិច្ច័យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​មានប្រធានបទស្ដីពី​ក្របខ័ណ្ឌបទប្បញ្ញត្តិរបស់ខ្លួនសម្រាប់អាជីវកម្ម​ផ្ដត់ផ្គង់​សេវាកម្មអ៊ីនធីណិត ស្រប​ពេល​ដែល​ម្ចាស់អាជីវកម្ម​ផ្ដត់ផ្គង់​សេវាកម្មអ៊ីនធីណិតនឹងបង្ហាញពី​ការគាំទ្ររបស់ពួកគេ​លើការស៊ើបអង្កេត។ ចំណែកឯ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ និង​ នគរបាលជាតិកម្ពុជា​​​មានប្រធានបទស្ដីអំពីការបង្ហាញនូវសមត្ថភាពបច្ចេកវិទ្យា។

ក្រុមហ៊ុនព័ត៌មាននិងទំនាក់ទំនងបច្ចេកវិទ្យា និង​ប្រតិបត្តិករ​ទូរគមនាគមន៍របស់ ក្រុមហ៊ុន រូយ៉ាល់ គ្រុប ពោលគឺ អ៊ីហ្សីខម និង​ សែលកាត បានប្តេជ្ញាធ្វើការជាមួយសង្គមស៊ីវិលរបស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកដឹកនាំឧស្សាហកម្ម ដើម្បីជួយគាំទ្រ និងប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត និងករណី​ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផ្សេងៗទៀត។ ប្រធានផ្នែកកិច្ចការសាជីវកម្មរបស់ សែលកាត លោក Laszlo Barta និងនាយកប្រតិបត្តិ អ៊ីហ្សីខម លោក Yuni Lee ក៏នឹងរៀបរាប់អំពីការអនុវត្តបច្ចុប្បន្នដែលរួមចំណែកដល់សុវត្ថិភាពឌីជីថលផងដែរ។

លោក Laszlo Barta ប្រធានផ្នៃកសាជីវកម្មរបស់ សែលកាត បានថ្លែងថា៖ “មនុស្សភាគច្រើន​​ប្រើ​ប្រាស់អ៊ីនធឺណិតពីទូរស័ព្ទដៃរបស់ពួកគេ ហើយពាក់កណ្ដាល​នៃប្រជាជនទាំងនោះ​គឺមានអាយុតិចជាង៣០ឆ្នាំ ដែលក្នុងនោះមាន ៣៧ភាគរយ គឺជាកុមារ​ដែលមានអាយុក្រោម​១៨ឆ្នាំ។ ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ យើងគោរពតាមច្បាប់កំណត់ដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមជាមួយនឹងក្រសួងមហាផ្ទៃ​ដើម្បីធានាមិនត្រឹមតែការប្រកួតប្រជែងដោយយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ការចុះបញ្ជីស៊ីមគឺជាតម្រូវការសំខាន់សម្រាប់ការចូលប្រើ និងការភ្ជាប់ទូរស័ព្ទ។ នេះធានាថារាល់លេខត្រូវបានកំណត់ រាល់សកម្មភាពដែលអាចតាមដានបានចំពោះបុគ្គល។ ការធ្វើរបៀបនេះធានាបាន​នូវការកំណត់អត្តសញ្ញាណរបស់​លេខស៊ីម និងកំណត់ រាល់សកម្មភាពដែលអាចតាមដានបានចំពោះបុគ្គល។

សមត្ថភាពនេះអាចដើរតួជាអ្នករារាំងសកម្មភាពឧក្រិដ្ឋកម្ម ក៏ដូចជាព័ត៌មានដ៏មានតម្លៃសម្រាប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មណាមួយ។ ដើម្បី​ធានានូវប្រតិបត្តិការដូចនេះ យើង​បានធ្វើឲ្យមានភាពឌីជីថល​ពីរបៀប​ដែលក្រុមលក់ និងអ្នកតំណាងចែកចាយ​របស់យើង លក់ និង​ចុះបញ្ជីស៊ីមកាត តាម​រយៈ​កម្មវិធីក្នុង​ទូរស័ព្ទ និងមានយុទ្ធនាការបន្តដើម្បីរំលឹកអតិថិជនឱ្យរក្សាព័ត៌មានរបស់ពួកគេឱ្យទាន់សម័យកាល។ យើងមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងសន្នីសីទនេះ និងជាផ្នែកមួយនៃការពិភាក្សាបន្តស្តីពីវិធីកែលម្អ និងអនុវត្តបច្ចេកវិទ្យា និងច្បាប់ ដើម្បីស្របជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ឌីជីថល និងភាពអាស្រ័យបាន។”

លោកស្រី Yuni Lee Heathcote អគ្គនាយិការក្រុមហ៊ុន អ៊ីហ្សីខម បានបញ្ចាក់ថា៖ “បេសកកម្មរបស់ អ៊ីហ្សីខម គឺដើម្បីលើកកម្ពស់របៀបរស់នៅ និងស្តង់ដារឌីជីថល សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ អត្រាប្រើប្រាស់អ៊ីនធឺណិតក្នុងគ្រួសាររបស់ប្រទេសកម្ពុជាមានការកើនឡើងយ៉ាងប្រសើររហូតដល់ 53 % បើប្រៀបធៀបទៅនឹងប្រទេសកំពុងអភិវឌ្ឍទូទៅចំនួន57 % * ។ ស្របពេលជាមួយនេះដែរ វាក៏ជាការព្រួយបារម្ភយ៉ាងខ្លាំងដែលអាត្រាកុមារប្រើប្រាស់អ៊ីនធឺណិតរហូតដល់20 % ត្រូវបាននិងកំពុងប្រឈមមុខនិងបញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមអនឡាញ (OCSSEA) ។

អ៊ីហ្សីខម បានប្តេជ្ញាចិត្តធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកាត់បន្ថយបញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និង ការរំលោភបំពានលើកុមារតាមអនឡាញនេះ តាមរយៈការការពារឯកជនភាព ដែលមានដូចជាការការពារទិន្នន័យ​ អត្តសញ្ញាណរបស់បុគ្គល ​និងធានានូវសុវត្ថិភាពគ្រប់បែបយ៉ាងតាមប្រព័ន្ធអ៊ិនធឺណិត។ ដូច្នេះយើងអាចផ្តល់ជូនដល់អតិថិជនទាំងអស់របស់យើងនូវអ៊ិនធឺណិតដែលគួរជាទីទុកចិត្ត ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតាមបែបឌីជីថលដោយមានតម្លៃសីលធម៌ត្រឹមត្រូវពីគ្រប់វិស័យនៃជីវិត ។”

*ដកស្រង់ចេញពី statistics global internet access rate 2005-21

ប្រទេសកម្ពុជាគឺជាអ្នកទទួលការបញ្ជូនបន្តរបស់មជ្ឈមណ្ឌលជាតិសម្រាប់ការបាត់ខ្លួន និងការកេងប្រវ័ញ្ចលើកុមារ ដែលត្រូវបានរាយការណ៍ដោយក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗដូចជាហ្វេសបុក និង តិកតុក ជាដើម។ ចំនួននៃការបញ្ជូនបន្តសំខាន់ៗដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅគ្រប់ប្រទេសទាំងអស់ ត្រូវការយន្តការទាន់ពេលវេលា ដើម្បីសាកល្បងការបញ្ជូនទាំងនេះ។ ផ្នែកសំខាន់នៃដំណើរការនោះគឺសមត្ថភាពក្នុងការផ្គូរផ្គងព័ត៌មានដែលពាក់ព័ន្ធជាមួយអ្នកប្រើប្រាស់។ នេះគឺជាតួនាទីដ៏សំខាន់មួយរបស់ឧស្សាហកម្ម ព័ត៌មាន​ និងទំនាក់ទំនងបច្ចេកវិទ្យា។ សន្និសីទនេះនឹងជួយលើកកម្ពស់ការយល់ដឹងអំពីសមត្ថភាពអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិត នៅកម្ពុជា ដើម្បីគាំទ្រដល់ការស៊ើបអង្កេត។

សន្និសីទកោសល្យវិច្ច័យឌីជីថល ដែលត្រូវបានរៀបចំឡើងដោយ​ អង្គភាព​ការពារកុមារ​ រួមគ្នាជាមួយ​នឹង​នគរបាលជាតិ​ ឧបត្ថម្ភដោយក្រុម​របស់​ រូយ៉ាល់ គ្រុប ដែលមានដូចជា ​សែលកាត​ អ៊ីហ្សីខម និង​សណ្ឋាគារកាំបូឌីយ៉ាណា នឹងប្រារព្ធឡើងនៅថ្ងៃទី ១៤ ដល់ ទី១៥ ខែធ្នូ នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំជាង ៦០រូប ទាំងសមាសភាពតំណាងមកពីរាជរដ្ឋាភិបាល និង ស្ថាប័នឯកជន។

អំពីក្រុមហ៊ុន រូយ៉ាល់ គ្រុប

ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា រ៉ូយ៉ាល់ គ្រុប ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងចម្រុះបំផុតក្នុងប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍន៍អចលនទ្រព្យ ការជួញដូរ និងកសិកម្ម។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!