ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២៖ ការរួមគ្នាឧបត្ថម្ភកម្មវិធី ពិពរណ៍បច្ចេកវិទ្យថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា ឆ្នាំ២០២២ (Cambodia Tech Expo 2022) រវាងក្រុមហ៊ុនដ៏លេចធ្លោពីររបស់ រូយ៉ាល់ គ្រុប គឺ សែលកាត និង ធនាគារ វីង បានបង្ហាញយីហោរបស់ក្រុមហ៊ុនទាំងពីរនៅចំកណ្ដាលទីតាំងកម្មវិធី ក្នុងតំបន់ Telco និង Fintech ។
ការតាំងពិព័រណ៍របស់ សែលកាត និង ធនាគារ វីង គឺត្រូវបានរៀបចំឡើងស្ថិតក្នុងទីតាំងទល់មុខគ្នា ក្នុងច្រកផ្លូវមួយដ៏មមាញឹករបស់ព្រឹត្តិការណ៍ ស្ពានតភ្ជាប់ភាពថ្នៃប្រតិដ្ឋរវាងទូរគមនាគមន៍ និងធនាគារ ដើម្បីគាំទ្រតម្រូវការរបៀបរស់នៅថ្មីនៃអតិថិជនឌីជីថល។
ការតាំងបង្ហាញរបស់ សែលកាត ក៏រួមមានផលិតផលម៉ាកល្បីក្នុងគម្រប់ខួប 25 ឆ្នាំរបស់ខ្លួនផងដែរគឺ Time To Rise ដែលជាកិច្ចសហការគម្រោងទិន្នន័យនិងតារារ៉េបល្បីម្នាក់ គឺលោក វណ្ណដា និងគម្រោងទន្និន័យទីមួយដែលណែនាំទៅកាន់ Spotify និង Playgame Cloud ដែលជាវេទិកាលេងហ្គេមលើ Cloud ដំបូងគេនៅកម្ពុជា រួមជាមួយនឹង Cellcard One ដែលជាផលិតផលទ្វេមុខងាររបស់ សែលកាត ដែលរួមបញ្ចូលគ្នានូវការតភ្ជាប់អ៊ីនធឺណិត និងទូរស័ព្ទចល័តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងអាជីវកម្ម។ ការតាំងពិពរ័ណ៍របស់ សែលកាត នេះក៏មានវគ្គជួបផ្ទាល់និងស្វាគមន៍រវាង បុគ្គលល្បីៗក្នុងបណ្តាញសង្គម ការបង្ហាញពីផលិតផល ការប្រកួតហ្គេមខ្នាតតូច ការប្រគល់រង្វាន់ និងប្រូម៉ូសិនជាពិសេសផងដែរ។
លោក Simon Perkins នាយកប្រតិបត្តិរបស់ សែលកាត បានមានប្រសាសន៍ថា៖ បច្ចេកវិទ្យាគឺជាអ្វីដែលយើងមិនអាចជៀសបាននោះទេក្នុងសម័យនេះ។ ខណៈពេលដែលសេវាកម្មជាច្រើនបានបម្លែងក្លាយជាសេវាកម្មឌីជីថល តម្រូវការអតិថិជនថ្មីកាន់តែកើនឡើងភ្ជាប់ទៅនឹងសេវាកម្មឌីជីថលទាំងនេះឆ្ពោះទៅការបង្កើតបទពិសោធន៍កាន់តែរហ័សជាងមុន។ ជាមួយនឹងទិន្នន័យដែលជាចំណុចកណ្ដាលនៃម៉ាស៊ីន បានបើកផ្លូវជីវិតរស់នៅបែបឌីជីថលរបស់អតិថិជនយើងគោលបំណងរបស់យើងគឺនឹងផ្ដល់ជូនការតភ្ជាប់ដែលមានតម្លៃពិសេសសម្រាប់ទាំងសេវាកម្មទូរស័ព្ទចល័ត និងអ៊ីនធឺណិត តាមរយៈកិច្ចខំប្រឹងសហការណ៍របស់យើងជាមួយនឹង Ezecom ។ ក្រៅពីនេះទៅទៀត សែលកាត ក៏នឹងផ្ដល់ជូនការតភ្ជាប់ទៅនឹងសេវាកម្មរបៀបរស់នៅកាន់តែច្រើនដូចជា ការភ្ជាប់ដោយឥតគិតថ្លៃទៅកាន់ Spotify តាមរយៈគម្រោង Time To Rise ការភ្ជាប់ហ្គេមជាង ១៥០ ហ្គេម តាមរយៈសេវាកម្ម Playgame Cloud និងការភ្ចាប់ទៅនឹងខ្សែរភាពយន្តខ្មែរតាមរយៈកិច្ចសហការរបស់យើងជាមួយនឹង Sastra Films ។ អ្វីទាំងនេះ និងផ្នែកផ្សេងៗទៀតគឺជាការដាក់បង្ហាញរបស់យើងក្នុងកំឡុងពេល ពិពរណ៍បច្ចេកវិទ្យថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា ឆ្នាំ២០២២។ ជាងនេះទៅទៀតយើងស្វាគមន៍អតិថិជនទាំងថ្មីនិងចាស់មកកាន់កំណត់ត្រានៃភាពជោគជ័យរបស់យើង។
ក្នុងអំឡុងពេលពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ 2022 ធនាគារ វីង បានបង្ហាញផលិតផល និងសេវាកម្មហិរញ្ញវត្ថុឌីជីថលចុងក្រោយបំផុតរបស់ខ្លួនដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូបប្រសើរឡើង។ ផលិតផលទាំងនោះរួមមានកម្មវិធី Wing Bank App ដែលមានភាពងាយស្រួលប្រើប្រាស់ហើយផ្តល់ដោះស្រាយបានជាង 100 ករណី កាតវីង Mastercard ដែលផលិតពីលោហៈសុទ្ធដំបូងគេបង្អស់របស់ប្រទេសកម្ពុជាដែលជាប្រភេទប័ណ្ណឥណពន្ធគ្មានលេខ គណនីបញ្ញើមានកាលកំណត់ដែលផ្តល់អត្រាការប្រាក់រហូតដល់ 8% និងគណនីសន្សំដែលផ្តល់អត្រាការប្រាក់រហូតដល់ 3% ក្នុងមួយឆ្នាំដើម្បីផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនទៀតដល់អតិថិជន និងកញ្ចប់ដក់ប្រាក់ឥតគិតថ្លៃពីគណនីវីង ជាដើម។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “នៅធនាគារវីង យើងខ្ញុំឲ្យអាទិភាពខ្ពស់លើការដោះស្រាយបញ្ហាដែលអតិថិជនរបស់យើងកំពុងជួបប្រទះ ហើយបានរៀបចំផលិតផលជាច្រើនដែលផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីបំពេញតម្រូវការផ្សេងៗ។ ដំណោះស្រាយបែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុតរបស់យើងត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់សម័យឌីជីថល។ វាសាមញ្ញ បត់បែន និងងាយស្រួល ប៉ុន្តែអាចការពារបានច្រើនក្នុងពេលតែមួយ។”
បន្ទាប់ពីប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 14 ឆ្នាំមក ធនាគារ វីង មានប្រព័ន្ធអេកូសម្រាប់ការទូទាត់តាមឌីជីថលដ៏ធំបំផុតមួយ។ អ្នកប្រើប្រាស់កម្មវិធី Wing Bank App អាចបង់វិក្កយបត្រ ផ្ទេរប្រាក់ទៅគ្នាទៅវិញទៅមកដោយមិនគិតថ្លៃ ផ្ញើប្រាក់ទៅក្រៅប្រទេសដោយគិតថ្លៃទាបបំផុត បញ្ចូលលុយទូរស័ព្ទ ស្នើសុំកម្ចីរហ័ស ទូទាត់សងប្រាក់កម្ចី បង់ថ្លៃធានារ៉ាប់រង ការធ្វើដំណើរតាមឡានក្រុង បង់ថ្លៃជិះរ៉ឺម៉ក កក់និងបង់ថ្លៃតាក់ស៊ី ឡានក្រុង និងសាឡាង ទូទាត់តាមអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ងាយស្រួល និងឆាប់រហ័សដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។ ទាំងអស់អាចធ្វើបានដោយគ្រាន់តែអូសម្រាមដៃរបស់ពួកគេពីរបីដងនៅលើកម្មវិធី Wing Bank App ប៉ុណ្ណោះ ។
Cambodia Tech Expo 2022 (CTX) គឺជាពិព័រណ៍ និងសន្និសីទបច្ចេកវិទ្យាដ៏ធំបំផុតរបស់កម្ពុជា ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ 2022 នៅកោះពេជ្រ។ ព្រឹត្តិការណ៍នេះបង្ហាញពីឱកាសវិនិយោគក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការធ្វើបច្ចុប្បន្នភាពលើក្របខ័ណ្ឌ និងនីតិវិធីនានា ដើម្បីគាំទ្រដល់ឧស្សាហកម្ម Startup និង Fintech ។
សែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់របស់កម្ពុជាមួយរយភាគរយ ហើយក៏ជាដៃគូទូរគមនាគមន៍ផ្លូវការសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី 40 និងទី 41 ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។