អនាគតអ្នកអភិវឌ្ឍន៍កម្មវិធីដ៏ឆ្នើមចំនួន 15 នាក់ចាប់ផ្តើមដំណើររបស់ពួកគេនៅ Cellcard x SabaiCode Full Stack Developer Bootcamp ជំនាន់ទី 2 | សែលកាត

អនាគតអ្នកអភិវឌ្ឍន៍កម្មវិធីដ៏ឆ្នើមចំនួន 15 នាក់ចាប់ផ្តើមដំណើររបស់ពួកគេនៅ Cellcard x SabaiCode Full Stack Developer Bootcamp ជំនាន់ទី 2

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​អង្គារ 18, 2022

កាលពីខែសីហាកន្លងទៅ សែលកាត  និង​ SabaiCode បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ថ្មីមួយក្នុងការ​ចាប់ផ្ដើម​ Full Stack Developer Bootcamp ជំនាន់ទី 2 បន្តពីកម្មវិធីបូងនៅឆ្នាំ 2021 និងផ្ដល់ឱ្យសិស្សឆ្នើមទាំងនោះទទួបាននូវជំនាញឌីជីថល​ដែលចំបាច់សម្រាប់គេ​ក្នុង​ការ​​បន្ត​ការងារក្នុងវិស័យនេះ។

 

សម្រាប់​ Full Stack Developer Bootcamp ជំនាន់ទី 2 នេះ សែលកាត បាន​ផ្ដល់អាហារូបករណ៍​ដល់​សិស្សឆ្នើមចំនួន​​15 នាក់ នូវអាហារូបករណ៍ពេញលេញរយៈពេល​ 6 ខែ។ ពួក​គេនឹងទទួលបាន​​​ថ្នាក់សិក្សា​ពេញម៉ោង និង​ការបង្ហាត់ដោយផ្ទាល់ ដោយ​អ្នកសរសេរកម្មវិធីប្រកបដោយបទ​ពិសោធន៍ខ្ពស់។​

ពាក្យស្នើរសុំសម្រាប់អាហារូបករណ៍នេះត្រូវបាន​ចាប់​ផ្ដើមឡើងនៅក្នុងខែសីហា ជាមួយនឹងចំនួន 110 នៃពាក្យ​ស្នើរសុំ ត្រូវបានទទួល និងវាយតម្លៃ​តាមរយៈដំណើរការជ្រើសរើសយ៉ាងហ្មត់ចង់ដោយ SabaiCode ​ដែលធ្វើការរង្វាយតម្លៃលើបេក្ខជនទាំងនោះតាមរយៈ ចំណាប់អារម្មណ៍ សម្ថភាពវិនិច្ឆយ ចំណេះដឹង ​និង​ការប្ដេជ្ញាចិត្តរបស់​ពួកគេ ឆ្លងកាត់​តាមកិច្ចសម្ភាសន៍ជាបន្តបន្ទាប់។

 

លោក ឡេង ពិសិដ្ឋ សហស្ថាបនិករបស់ SabaiCode បានមានប្រសាសន៍ថា៖ “យើងមានក្ដីរីករាយណាស់ដែលសង្កេតឃើញយុវជនខ្មែរមានចំណាប់អារម្មណ៍លើចំណេះដឹងបច្ចេកវិទ្យាដូច្នេះ ដែលនេះឆ្លុះបង្ហាញឱ្យឃើញតាមសន្ទុះនៃការដាក់ពាក្យស្នើរអាហារូបករណ៍របស់យើងនេះ។ ខ្ញុំក៏ដូចជាសហការីនៃសាលាទាំងមូលប្ដេជ្ញានឹងបណ្ដុះបណ្ដាលសិស្សថ្មីទាំងនេះឱ្យក្លាយជាធនធានដ៏ប្រសើរសម្រាប់ប្រទេសកម្ពុជា។ ជាពិសេសផងដែរយើងសូមថ្លែងអំណរគុណដែល សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរតែមួយគត់ក្នុងប្រទេសដែលគាំទ្រកម្មវិធីនេះ ព្រមទាំងបន្តផ្ដល់អាហារូបករណ៍ដល់សិស្សពីមួយជំនាន់ទៅមួយជំនាន់។”

 

សែលកាត​ និង Sabaicode ស្វាគមន៍បេក្ខជនជ័យលាភី​អាហារូបករណ៍​ 15 នាក់​ ដូចខាងក្រោម៖

 

  1. យឹម សុត្ថារ័ត្ន មកពី រាជធានីភ្នំពេញ
  2. លន សំណាង មកពី ខេត្តព្រះសីហនុ
  3. រឿន ប៉ហាយ មកពី ខេត្តបន្ទាយមានជ័យ
  4. ហុង សុជាតិ មកពីខេត្តបណ្ទាយមានជ័យ
  5. ហួត ងួនហេង មកពី រាជធានីភ្នំពេញ
  6. សុខ សុភ័ណ មកពី ខេត្តតាកែវ
  7. ឈុន រាជសីហ៍ មកពីខេត្តកំពង់ចាម
  8. ឯ ឯក មកពីខេត្តកំពង់ចាម
  9. ញ៉េប ម៉ានិត មកពី រាជធានីភ្នំពេញ
  10. ហ៊ុល  បូរម៉ី មកពីខេត្ត ព្រៃវែង
  11. សួង ចាន់ពេជ្ជកា មកពី រាជធានីភ្នំពេញ
  12. សាន ស៊ីវលីង មកពីខេត្ត ត្បូងឃ្មុំ
  13. ឃី ហួម៉េង មកពីខេត្ត ព្រៃវែង
  14. អម សុភាព មកពីខេត្ត ក្រចេះ
  15. ស៊ាន សុភារម្យ មកពី រាជធានីភ្នំពេញ

 

“ខ្ញុំជឿជាក់យ៉ាងមុតមាំថាការចូលរូមក្នុង​វគ្គសិក្សានេះ​នឹងផ្ដល់ឱ្យខ្ញុំនូវ​​ចំណេះសម្រាប់ការ​អនុវត្ត​ និង​​ការ​តម្រង់ផ្លូវដែលខ្ញុំត្រូវការ​ដើម្បីបំពេញ​គោលបំណងរបស់ខ្ញុំគឺរីកចម្រើនលើការបង្កើតកម្មវិធីនិងការអភិវឌ្ឍនៃ​បច្ចេកវិទ្យា” នេះជាការលើកឡើងរបស់​សិស្សជ័យលាភីម្នាក់គឺ  កញ្ញា ហ៊ុល  បូរម៉ី មកពីខេត្ត ព្រៃវែង។

 

“សូមអរគុណដល់ សែលកាត និង SabaiCode សម្រាប់វគ្គសិក្សានេះ​ ដែលអនុញ្ញាតឱ្យពួកយើង​ទទួល​​បាន​នូវអត្ថប្រយោជន៍​ពោលគឺ​បង្កើន​ចំណេះដឹង​និងជំនាញទាំង​ក្នុងសាលានិង​វិជ្ជាជីវៈការងារ​” នេះជាមតិលោកឡើងរបស់​សិស្សជ័យលាភីម្នាក់ទៀត គឺ​ លោក ឃី ហួម៉េង មកពីខេត្ត ព្រៃវែង។

 

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “ភាពជាដៃគូ​រវាង​ សែលកាត​ និង​  SabaiCode គឺកើតចេញពីមហិច្ចតារួមគ្នារបស់យើងគឺការផ្សារភ្ជាប់​យុវជនកម្ពុជា​ជាមួយ​ ចំណេះ​ដឹង​ និងជំនាញ ដែលពួកពួកគេត្រូវការដើម្បី​ចូលរួមចំណែក​ និង​ពន្លឿន​ការអភិវឌ្ឍលើ​វិស័យ​​ឌីជីថល​នៅកម្ពុជា។ ខ្ញុំរីករាយនិងស្វាគមន៍ពួកគេ​សម្រាប់​ការចូលរួមក្នុងវគ្គសិក្សានេះ។ ​ខ្ញុំទន្ទឹងរង់ចាំតាមដានវឌ្ឍនភាព និងគម្រោងផ្តួចផ្តើមរបស់ពួកគេ ហើយសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ។”

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ...

មិនា, ថ្ងៃ​អង្គារ 12, 2024

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើក​ដំបូង ​លើ...

កុម្ភៈ, ថ្ងៃ​សៅរ៍ 17, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “ សែលកាត ” ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!