សែ​ល​កាត បង្កើត​គេហទំព័រ​ថ្មី​ដើម្បី​អតិថិជន​យល់​កាន់តែ​ច្បាស់​អំពី​បច្ចេកវិទ្យា | សែលកាត

សែ​ល​កាត បង្កើត​គេហទំព័រ​ថ្មី​ដើម្បី​អតិថិជន​យល់​កាន់តែ​ច្បាស់​អំពី​បច្ចេកវិទ្យា

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

សែលកាត បង្កើតគេហទំព័រថ្មីដើម្បីអតិថិជនយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យា

ចំពោះប្រជាជនខ្មែរដែលចង់បង្កើនការប្រើប្រាស់ស្មាតហ្វូនរបស់ ពួកគេឱ្យអស់ពីលទ្ធភាព ឬ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងគម្រោងបង្កើតរបស់ប្រើប្រាស់ ដោយដៃងាយៗ និងប្លែក (DIY) សម្រាប់ឧបករណ៍អេឡិចត្រូនិករបស់ពួកគេ ឥឡូវនេះមានគេហទំព័រមួយឈ្មោះ  សែលកាតប្រឹក្សា ដែលត្រូវបានបង្កើតដោយ សែលកាត។
នេះជាគេហទំព័រដែលបង្កើតឡើងសម្រាប់ទូរស័ព្ទ និងផ្តល់ជូនអ្នកទស្សនានូវគន្លឹះ និងរបៀបផ្សេងៗដើម្បីជួយបង្កើនការប្រើប្រាស់  ក៏ដូចជាការផ្តល់គំនិតក្នុងការប្រើប្រាស់ឱ្យអស់ពីលទ្ធភាពរបស់ ទូរស័ព្ទ។ គេហទំព័រនេះក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយវីដេអូ នៃការបង្កើតរបស់ប្រើប្រាស់ដោយដៃ (DIY) ដែលមានភាពងាយស្រួល និងមិនចំណាយប្រាក់កាសច្រើនក្នុងការបង្កើតគ្រឿងតុបតែងទូរស័ព្ទដៃ របស់អ្នកដោយផ្ទាល់។
យោងតាមសម្តីរបស់លោក Niek Van Veen នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន សែលកាត បានឱ្យដឹងថា “ក្រុមហ៊ុន សែលកាត មានមហិច្ឆតាធ្វើឲ្យបច្ចេកវិទ្យាអាចសម្រួលឱ្យអតិថិជនគ្រប់រូប រីករាយក្នុងការប្រើប្រាស់ប្រកបដោយភាពងាយស្រួលទោះបីជាពួកគេមិនមាន ជំនាញផ្នែកបច្ចេកវិទ្យាក៏ដោយ។ គេហទំព័រនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការនាំយកជីវិតដ៏ អស្ចារ្យមួយដែលបច្ចេកវិទ្យាអាចធ្វើបានសម្រាប់អតិថិជនរបស់យើង ហើយវាក៏បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការ យកចិត្តទុកដាក់ចំពោះអតិថិជន។ គោលបំណងរបស់ សែលកាតប្រឹក្សា គឺដើម្បីផ្តល់នូវធនធានដ៏សំខាន់មួយដល់យុវជនដែលរួមបញ្ចូលទាំង អត្ថបទអំពីលក្ខណៈពិសេសរបស់ឧបករណ៍អេឡិចត្រូនិក  វីដេអូ ក៏ដូចជាដំបូន្មាននៃការប្រើប្រាស់ដោយធ្វើការបង្ហាញជាក់ស្តែងនៅលើ ឧបករណ៍អេឡិចត្រូនិចផ្ទាល់។
មាតិការបស់គេហទំព័រនេះត្រូវបានបែងចែកជាផ្នែកផ្សេងៗរួមមាន Everything Cellcard, Featured Apps, Featured Websites, Featured Gadgets និង Device Hacks ជាមួយមាតិកាមួយចំនួនផ្តល់ជូនដោយបណ្តាអត្ថបទព័ត៌មានអន្តរជាតិល្បី ៗ ដូចជា Stuff Magazine ជាដើម។
លោកអ្នកអាចដំណើរការគេហទំព័រនេះបានតាមរយៈpreksa.cellcard.com.kh។

សម្រាប់ពេលបច្ចុប្បន្ន គេហទំព័រនេះអាចដំណើរការបានតែនៅលើទូរស័ព្ទដៃតែប៉ុណ្ណោះ។

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ...

មិនា, ថ្ងៃ​អង្គារ 12, 2024

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើក​ដំបូង ​លើ...

កុម្ភៈ, ថ្ងៃ​សៅរ៍ 17, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “ សែលកាត ” ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!