សែលកាត គាំទ្រក្រសួងអប់រំយុវជន និងកីឡា ក្នុងកិច្ចជម្រុញអក្ខរកម្មក្នុងព្រះរាជាណាចក្រកម្ពុជា | សែលកាត

សែលកាត គាំទ្រក្រសួងអប់រំយុវជន និងកីឡា ក្នុងកិច្ចជម្រុញអក្ខរកម្មក្នុងព្រះរាជាណាចក្រកម្ពុជា

ថ្ងៃចេញផ្សាយ: កញ្ញា, ថ្ងៃ​អង្គារ 13, 2022

ក្រុម​ហ៊ុន សែលកាត សហការជាមួយនឹង​ ក្រសួងអប់រំយុជន និងកីឡា​ ក្នុងការលើកម្ពស់​ការយល់ដឹងពី​​សារប្រយោជន៍នៃអក្ខរកម្ម​ដើម្បីបង្កើត​ការផ្លាស់ប្ដូរជាវិជ្ជមាន​ក្នុង​ការរស់នៅរបស់​​​យុវជន​​កម្ពុជា​​និង​​សហគមន៍។

 

“អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សារបន្ត” គឺជាប្រធានបទក្នុងឆ្នាំនេះ ដែលក្នុងអត្ថន័យជម្រុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបាន ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកស្ដារឡើងវិញសង្គម សេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវិដ១៩។

ក្នុងនាមជា​ក្រុមហ៊ុនទូរគមនាគមន៍​ខ្មែរតែមួយគត់ ​​ដែលទទួលបានជ័យលាភី​ក្នុងកិច្ច​​នវានុវត្តន៍ឌីជីថល​ និងការ​អប់រំ​ សែលកាត បានផ្ដល់ជំនួយដល់​យុទ្ធនាការ​​របស់ក្រសួងអប់រំយុវជន និងកីឡា​​ តាមរយៈ​គ​ម្រោង​តាម​បណ្ដាញសង្គម​ដែល​ផ្ដល់​​ការ​​យល់ដឹង​ពីភាពខុសគ្នានៃភាសាខ្មែរ​តាមរយៈការផ្សាយ​ជាប្រចាំ​ថ្ងៃចាប់​ពី​ថ្ងៃទី​ 8 ដល់ថ្ងៃទី​ 15 ខែ កញ្ញា​។ យុទ្ធនាការ​នេះត្រូវបានធ្វើឡើង​លើ​គណនីហ្វេស​បុករបស់ សែលកាត ​ដែល​មានអ្នកតាមដាន​ជាង​​ 3 លាននាក់។

 

ជំនួយឧបត្ថម្ភសម្រាប់​​ព្រឹត្តិការណ៍នេះ​ក៏រួមបញ្ចូលទាំង​​ អាវយឺត​ សៀវភៅសរសេរ ប៊ិច និង​​សម្ភារៈផ្សេងៗទៀត​ ​​សម្រាប់ជូនដល់​​សិស្ស​ និងលោកគ្រូអ្នកគ្រូ​ ដែល​មានវត្តមាននៅទីនោះ។

 

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន សែលកាត លោក សាយម៉ុន ភឺគីន (Simon Perkins) បានមានប្រសាសន៍ថា អក្ខរកម្មកាន់​តែ​មាន​សារៈសំខាន់ខ្លាំង​នៅពេលនេះ យុគសម័យឌីជីថល​បានធ្វើឱ្យព័ត៌មាននិងចំណេះដឹង​​កាន់​តែងាយ​​​​ចាប់​យកជាងមុន​ ព្រមទាំង​បើកបង្ហាញពី​សក្ដានុពលរបស់​វា​ទាមទារមិនត្រឹមតែអក្ខរកម្មជាមូលដ្ឋាននោះទេ ​តែ​​វា​ក៏ទាមទារ​ពី​អក្ខរកម្មឌីជីថលផងដែរ។

តាមការ​ចុះ​អនុស្សារណ:នៃការយោគយល់គ្នាប៉ុន្មានខែមុន សែលកាត ក៏ត្រូវបាន​ផ្ដល់​នាម​ជា​ ក្រុម​ហ៊ុនទូរគមនាគមន៍ដែលជាដៃគូ​របស់​ក្រសួងអប់រំយុវជន និងកីឡា​ សម្រាប់​កម្មវិធី​អប់​រំចំនួនបី​​​ដែលនឹងត្រូវបាន​ចាប់​ផ្ដើម​ឡើងក្នុង​រយៈពេល​ខាងមុខនេះ។ វគ្គសិក្សាទាំងនោះមានដូចជា ​កម្មវិធីពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាម​​អ៊ីន​ធឺណិត​ (BEEP) និងកម្មវិធីអក្ខរកម្មនៅរោងចក្រ (FLP)។

កិច្ចព្រមព្រៀងភាពជាដៃគូមួយ​ទៀតគឺត្រូវបានធ្វើឡើងរវាង​ ក្រុមហ៊ុន សែលកាត និង​ SabaiCode ក្នុង​​វគ្គបន្ត​សម្រាប់​ Full Stack Developer Bootcamp ដែលត្រូវបាន​​​ចុះហត្ថលេខា​ក្នុងខែមុន។ ​វគ្គសិក្សានិង​បណ្ដុះបណ្ដាលនេះគឺមានរយៈពេល 6 ខែនៃការផ្ដោត​ ដែលនិស្សិត​នឹងត្រូវបានចាត់ឱ្យបង្កើត​កម្មវិធីទីផ្សារក្នុងពិភពពិតជាមួយនឹងបច្ចេកវិទ្យាដែលកំពុងពេញនិយម។

ពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ត្រូវបានរៀបចំឡើងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី 8 ខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក Sardar Umar Alam ប្រធានអង្គការយូណេស្កូ​ប្រចាំប្រទេស​កម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធ និងអ្នកចូលរួមចំនួន ១.៥០០នាក់។

អ្នកក៏អាចអានផងដែរ

សីហា, ថ្ងៃ​សុក្រ 26, 2022

Time To Rise ទទួលបានទទួលពានរង្វាន់ថ្មីដែលបំពេញបន្ថែមជាង 30 នៃពានរង្វាន់ម៉ាកយ...

សីហា, ថ្ងៃ​ច័ន្ទ 15, 2022

ក្រុមហ៊ុន សែលកាត និង SabaiCode បានចុះកិច្ចព្រមព្រៀងចាប់ផ្ដើមការគាំទ្រជាលើកទៅ...

សីហា, ថ្ងៃ​ពុធ 10, 2022

  សែលកាតដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ...

សីហា, ថ្ងៃ​ច័ន្ទ 01, 2022

ក្រុមហ៊ុន សែលកាត ពិតជាមានមោទកភាពដ៏ក្រៃលែងបំផុត ដែលបានក្លាយជាដៃគូទូរគមនាគមន៍ជ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត