សែលកាតអបអរអតិថិជនឈ្នះទឹកប្រាក់ចំនួន 10ម៉ឺន ដុល្លារ ម្នាក់ទៀតហើយ ដែលរស់នៅលើទឹកដីខេត្តបាត់ដំបង | សែលកាត

សែលកាតអបអរអតិថិជនឈ្នះទឹកប្រាក់ចំនួន 10ម៉ឺន ដុល្លារ ម្នាក់ទៀតហើយ ដែលរស់នៅលើទឹកដីខេត្តបាត់ដំបង

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​អង្គារ 07, 2020

សែលកាតនៅតែបន្តការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះបានរកឃើញអ្នកដែលមានសំណាងឈ្នះទឹកប្រាក់រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយដែលរស់នៅលើទឹកដីខេត្តបាត់ដំបង។

ការចាប់រង្វាន់បានធ្វើឡើងកាលពីថ្ងៃទី២៦ មិថុនា ២០២០ ហើយក្រុមហ៊ុនបានពន្យាពេលការចាប់រង្វាន់ធំ ១០០ ០០០ ម៉ឺនដុល្លានេះរហូតដល់ម៉ោង៩យប់ក្នុងថ្ងៃនោះដែរ។ អ៊ុំស្រី ខា ទៀង ដែលមានអាយុ៧០ឆ្នាំទៅហើយ គាត់ពិតជាអតិថិជនដ៏មានសំណាងមាន ព្រោះគាត់ទើបតែបានចូលរួមលេងកម្មវិធីនេះត្រឹមតែរយះពេល៣ថ្ងៃប៉ុណ្ណោះ ហើយក៏បានឈ្នះតែម្តង។ នៅថ្ងៃដែលចាប់រង្វាន់ គាត់បានលើកទូរសព្ទ័ពីក្រុមការងារសែលកាត ប៉ុន្តែគាត់ហាក់ដូចជាមិនបានដឹងថាគាត់ឈ្នះនោះទេ ដោយសារគាត់ចូលសំរាន្តស្ទើតែលង់លក់ទៅហើយ។

ប្រាក់រង្វាន់នេះ ត្រូវបានយកទៅប្រគល់ជូនអ៊ុំស្រី ខា ទៀង នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ​ក្នុងទឹកដីខេត្តបាត់ដំបង។

អ៊ុំស្រី ខា ទៀង បានឱ្យដឹងថា៖ <<ខ្ញុំពិតជាអត់បានដឹងថាខ្ញុំបានឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះទេ  ខ្ញុំពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលមានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ”។

ខ្ញុំសូមថ្លែងអំណរគុណជាអនេក ដល់ក្រុមហ៊ុនសែលកាតចំពោះឱកាសដ៏មហាសំណាងនេះ។

 

ដោយមានការសំណូមពរពីសំំណាក់អតិថិជនជាច្រើននៅតាមបណ្តារខេត្ត អោយមានការចាក់ផ្សាយលើកកញ្ចក់ទូរទស្សន៏ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃនឹងចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។

ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះទាំងអស់គ្នាដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។

អ្នកក៏អាចអានផងដែរ

តុលា, ថ្ងៃ​ព្រហស្បតិ៍ 15, 2020

ក្រុមហ៊ុនសែលកាត បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកាដើ...

តុលា, ថ្ងៃ​ពុធ 14, 2020

ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម...

តុលា, ថ្ងៃ​ពុធ 14, 2020

ជាផ្នែកមួយនៃការឆ្លើយតបចំពោះគ្រោះទឹកជំនន់នៅទូទាំងប្រទេស ក្រុមហ៊ុនសែលកាត ចូលរួម...

មេសា, ថ្ងៃ​ច័ន្ទ 27, 2020

ក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា ក្រុមហ៊ុន សែលកាត ត្រូវបានប្រកាសទទួលស្គាល់ បណ្តាញទ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត