ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន សែលកាត | សែលកាត

ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន សែលកាត

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​សុក្រ 13, 2020

ក្នុងថ្ងៃនេះ សែលកាតបានប្រកាសជាផ្លូវការនូវការទទួល ព្រះនាងតូច នរោត្តម ជេនណា ជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសចម្រើនព្រះជន្ម គម្រប់ ៨ វស្សា របស់ព្រះនាងតូច ជេនណា ដែលព្រះនាងបានប្រារព្ធពិធីអបអរសាទរ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមហ៊ុនសែលកាត និងមិត្តភក្តិជិតស្និទ្ធមួយចំនួនទៀត នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ។

ព្រះនាងតូច ជេនណា គឺជាបុត្រីទី ២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទ​សម្តេចព្រះ នោ​រោ​ត្ត​ម សីហនុ ព្រះ​បរម​រតន​កោដ្ឋ។ អ្នកអង្គម្ចាស់ ត្រូវបានគេស្គាល់ជាទូទៅថាជា “ព្រះនាងតូច នរោត្តម ជេនណា”។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា នេះគឺជាកិត្តិយសដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនសែលកាត ដែលមានឱកាសបានចូលរួមសហការជាមួយព្រះនាងតូច ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយលើកស្ទួយដល់យុវជនក្នុងសម័យឌីជីថល (Digital Generation)។

លោក Watson បានមានប្រសាសន៍ទៀតថា៖ “យើងមើលឃើញថា នេះគឺសម្ព័ន្ធភាពដ៏ល្អប្រសើរបំផុតមួយ ពោលគឺក្រុមហ៊ុនបណ្តាញទូរស័ព្ទឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការជាមួយ បុគ្គលវ័យក្មេងដ៏មានទេពកោសល្យបំផុតរបស់ខ្មែរ ដែលគាត់មានទឹកចិត្តស្រឡាញ់ជាតិនិងចេះយកចិត្តទុកដាក់ទៅលើអនាគតនៃមនុស្សជំនាន់ក្រោយ” ។

ស្របពេលដែលយើងកំពុងឈានទៅចាប់យកបច្ចេកវិទ្យា 5G យើងមើលឃើញថាព្រះនាងតូច ជេនណា នឹងអាចជួយជម្រុញឱ្យផលិតផលនិងសេវាកម្មឌីជីថលរបស់ក្រុមហ៊ុនសែលកាត ឈរជើងបានកាន់តែរឹងមាំនៅលើទីផ្សារ ក៏ដូចជាជួយចែករំលែកឱ្យបានដឹងនូវសមិទ្ធផល ដែលទទួលបានពីការធ្វើកំណែរទម្រង់ឆ្ពោះទៅកាន់វិស័យឌីជីថលនៅកម្ពុជា។

ក្នុងព្រះជន្ម ៨ វស្សា ព្រះនាងតូច ជេនណា អាចនិយាយបាន ៥ ភាសា មានទេពកោសល្យខាងច្រៀង រាំ និងសម្តែង ហើយក្នុងពេលបច្ចុប្បន្ននេះ អ្នកអង្គម្ចាស់ក៏កំពុងរៀននូវរបាំអប្សរាផង

ដែរ។

សែលកាត មានប្រវតិ្តជាក្រុមហ៊ុនដ៏សកម្មបំផុតមួយ ក្នុងចាប់ដៃគូជាមួយបុគ្គលវ័យក្មេងដែលមានទេពកោសល្យនៅក្នុងស្រុក ដើម្បីជួយបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន ហើយទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុនក៏បានជួយបណ្តុះនូវបទពិសោធន៍និងជំនាញទីផ្សារដ៏មានតម្លៃជូនដល់ដៃគូសហការ ដោយក្នុងនោះរួមមានទាំងបុគ្គលមានឥទ្ធិពល អ្នកចំរៀង អ្នករាំ និងអ្នកលេងហ្គេមអាជីពជាដើម។

ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរនិងគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង សែលកាត មានក្តីសោមនស្សជាពន់ពេក ដែលមានឱកាសបានសហការជាមួយបុគ្គលវ័យក្មេងមានបុគ្គលិកលក្ខណៈឆ្នើមដូចជាអ្នកអង្គម្ចាស់ ជេនណា ដើម្បីជួយកសាងអនាគតនៃវិស័យឌីជីថលឱ្យកាន់តែរីកចម្រើនខ្លាំងទៅមុខទៀត៕

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!