បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និង Cellcard រៀបចំកម្មវិធី សន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា | សែលកាត

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និង Cellcard រៀបចំកម្មវិធី សន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា

ថ្ងៃចេញផ្សាយ: មិថុនា, ថ្ងៃ​ច័ន្ទ 20, 2022

ភ្នំពេញ – ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២

នៅក្នុងកម្មវិធី សន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គឺបានឧបត្ថម្ភធំពីក្រុមហ៊ុន Cellcard ។ ព្រឹត្តិការណ៍រយៈពេល 2 ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃនេះតទៅ ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ ៥:០០ រសៀល នៅមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល (Innovation Center) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបម្រើជាវេទិកាចែករំលែកចំណេះដឹង ដើម្បីជួយផ្តល់ការយល់ដឹង និងឱកាសនៅដ៏ធំទូលាយនៃបច្ចេកវិទ្យាឌីជីថលថ្មី ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងសមត្ថភាពឌីជីថលរបស់កម្ពុជា។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកសរសេរកូដ អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា ទេពកោសល្យឌីជីថល និងសិស្សានុសិស្សជាង 1,000 នាក់ ដើម្បីចូលរួមក្នុងបទបង្ហាញ ការពិភាក្សា និងវេទិកាជាបន្តបន្ទាប់ ដែលលើកទឹកចិត្តឱ្យមានការសន្ទនា និងជំរុញកិច្ចសហការ ជាពិសេសក្នុងចំណោមយុវជនឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា។ សកម្មភាពផ្សេងទៀតរួមមានថ្នាក់ master class សិក្ខាសាលាកម្មវិធីទំនាក់ទំនងជាបណ្តាញ វគ្គ Hackathons និងការតាំងពិព័រណ៍ មនុស្សយន្ត និងសិល្បៈឌីជីថល ។

ក្នុងនាមជាក្រុមហ៊ុនឧបត្ថម្ភធំ សែលកាតបាននឹងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ តាមរយៈសុន្ទរកថាសំខាន់ៗ សិក្ខាសាលា និងការពិភាក្សាជាក្រុម ដែលមានការចូលរួមពីថ្នាក់គ្រង់គ្រងជាន់ខ្ពស់របស់សែលកាត អ្នកជំនាញបច្ចេកវិទ្យា ក៏ដូចជាតំណាងមកពីដៃគូរបស់សែលកាតគឺ មជ្ឈមណ្ឌលSabaiCode ។ កម្មវិធីនេះត្រូវបានធ្វើឡើងពេញមួយព្រឹត្តិការណ៍រយៈពេល 2 ថ្ងៃ ទាំងនៅក្នុងវេទិកា Digital Business Stage និង Developer Stage ។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានមានប្រសាសន៏ថា យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលមានសែលកាតជាអ្នកឧបត្ថម្ភធំ និងជាក្រុមហ៊ុនចូលរួមចំណែកដើម្បីឱ្យកម្មវិធី CODE-C បានដំណើរការយ៉ាងរលូន ។ កិច្ចការនេះគឺលើសពីការឧបត្ថម្ភទៅទៀត ដោយក្រុមហ៊ុនបានចូលរួម នៅក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាវាគ្មិន និង កិច្ចពិភាក្សា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការគាំទ្ររបស់ក្រុមហ៊ុននៅក្នុងកម្មវិធីរបស់យើង ហើយទន្ទឹងរង់ចាំវគ្គជាច្រើនទៀតជាមួយក្រុមការងារសែលកាតក្នុងអំឡុងពេលថ្ងៃស្អែក។
ថ្ងៃនេះដែរ នៅក្នុងវេទិកា Digital Business Stage របស់កម្មវិធី CODE-C ក៍មានវត្តមានប្រធានផ្នែកព័ត៌មានរបស់សែលកាត គឺលោក លឹម សុខសុផៃ ធ្វើបទបង្ហាញអំពីគន្លឹះនៃការចែករំលែកពីរបៀបដែលសែលកាតប្រើប្រាស់ទិន្នន័យដើម្បីផ្តល់ជួយពន្លឿនដល់អាជីវកម្ម ខណៈដែលលោក Yoshi Matsuoka ជាប្រធានផ្នែកឌីជីថលរបស់សែលកាតបានធ្វើបទបង្ហាញសំខាន់មួយនៅលើប្រធានបទ web3។

ព្រឹត្តិការណ៍នេះក៏បានឃើញការចូលរួមរបស់សែលកាតនៅក្នុងកម្មវិធី Hackathon របស់កម្មវិធី CODE-C ផងដែរ ដែលមានឈ្មោះថា IoT Makerthon ដែលប្រមូលផ្តុំអ្នកច្នៃប្រឌិត និងអ្នកជំនាញវ័យក្មេងជាង 40 នាក់ ដើម្បីបង្កើតគំនិតលើដំណោះស្រាយ IoT សម្រាប់អគារឆ្លាតវៃ។ អ្នកឈ្នះចំនួន 15 នាក់ ក៏ទទួលបានរង្វាន់ជាមួយនឹងគម្រោងអ៊ីនធឺណេតរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃពីសែលកាតផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Simon Perkins បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ពួកយើងជាអ្នកដែលស្វែងរកចំណេះដឹងផ្នែកឌីជីថល និងការធ្វើឌីជីថលភាវូបនីយកម្ម ហើយវាជាសេចក្តីរីករាយរបស់យើងក្នុងការគាំទ្រ CADT ក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធី សន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដោយនាំមកនូវការប្រមូលផ្តុំជាច្រើននៃអ្នកជំនាញផ្នែកឧស្សាហកម្ម និងប្រធានបទ ព្រមទាំងគំនិតវ័យក្មេងដើម្បីចូលរួមនៅក្នុង វេទិកាចែករំលែកចំណេះដឹងនេះ យើងមើលឃើញថា បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ ចិញ្ចឹមបីបាច់ និងលើកកំពស់ទេពកោសល្យ សហគ្រិន និងធុរកិច្ចជំនាន់ថ្មី ហើយក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរដែលបំរើទីផ្សារអស់រយៈពេលជាង 25 ឆ្នាំមកហើយ យើងមានមោទនភាពក្នុងការ រួមចំណែកដល់ការពិភាក្សាអំពីបទពិសោធន៍រួមរបស់យើង និងជំនាញរបស់ប្រជាជនយើង។

ក្នុងរយៈពេល 2 ថ្ងៃនៃព្រឹត្តិការណ៍នេះ សែលកាតកំពុងបង្ហាញផលិតផលឌីជីថលថ្មីចំនួនពីរគឺ Playgame Cloud ដែលជាវេទិកាលេងហ្គេមដំបូងគេរបស់ប្រទេសកម្ពុជា ក៏ដូចជាផលិតផល Cellard One ដែលជាដំណោះស្រាយការតភ្ជាប់ពេញលេញដែលរួមបញ្ចូលគ្នានូវ wifi និងការចូលប្រើទិន្នន័យចល័ត។ ព័ត៌មាន និងការបង្ហាញផលិតផលទាំងនេះ មាននៅស្តង់ Cellcard ដែលមានទីតាំងនៅ មជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល។

កម្មវិធី CODE-C ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី 17 និង 18 ខែមិថុនា នៅមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល ។
ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

អ្នកក៏អាចអានផងដែរ

មិថុនា, ថ្ងៃ​ច័ន្ទ 20, 2022

ភ្នំពេញ – ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ Cellcard បានបង្ហាញ ផលិតផលថ្មីមួយឈ្មោះថា...

មិថុនា, ថ្ងៃ​ច័ន្ទ 13, 2022

ភ្នំពេញ – ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ សែលកាត ដាក់បង្ហាញពីសេវាកម្មលេងហ្គេមក...

មិថុនា, ថ្ងៃ​សុក្រ 10, 2022

ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជា ដែលឈ្នះពានរង្វាន...

មេសា, ថ្ងៃ​សុក្រ 08, 2022

ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សែលកាត ចាប់ផ្...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត