បណ្ដុះស្មារតីយុវជនជាមួយគុណតម្លៃវិជ្ជមាន | សែលកាត

បណ្ដុះស្មារតីយុវជនជាមួយគុណតម្លៃវិជ្ជមាន

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ពុធ 06, 2016

ការបោះជំរុំដែលរៀបចំដោយអង្គការយុវជន និងសែលកាត បានសង្កត់ធ្ងន់លើការផ្លាស់ប្ដូរចំណេះដឹង ភាពជាអ្នកដឹកនាំ និងការបង្កើតសហគមន៍។

ខេត្តបាត់ដំបង ថ្ងៃទី16 ខែឧសភា៖ យុវជនខ្មែរទាំងអស់ ទទួលបានភាពរីករាយ ព្រមទាំងបទពិសោធសិក្សាអប់រំជាច្រើនពីការបោះជំរុំយុវជនដែលរៀបចំឡើងដោយសហព័ន្ធយុវជនអន្តរជាតិ (IYF) 2016 នឹងប្រព្រឹត្តទៅពីថ្ងៃទី16ដល់18 មិថុនា។

កម្មវិធីបោះជំរុំនៅវិមានចំរើនសិរិមង្គលចំការដូង ជាមោទនភាពបំផុតដោយទទួលបានការឧបត្ថម្ភដោយសែលកាត ហើយក៏ជាកម្មវិធីដែលបានផ្ដោតទៅលើការសម្របសម្រួលក្នុងការផ្លាស់ប្ដូរចំណេះដឹងរវាងអ្នកចូលរួម និងគ្រូណែនាំ ក៏ដូចជារួមបញ្ចូលនូវគុណតម្លៃវិជ្ជមានដែលមានដូចជាការបង្កើតសហគមន៍ ការងារក្រុម និងភាពជាអ្នកដឹកនាំ។

ស្របជាមួយនេះផងដែរ កម្មវិធីមានរយៈពេលបីថ្ងៃនេះគឺ មានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនរួមមាន “ការអប់រំចិត្តលោកិយ” ដោយមេដឹកនាំសាសនា វគ្គបណ្ដុះបណ្ដាលអប់រំ IYF ដោយវាគ្មិនមានបទពិសោធ សកម្មភាពជាភារតភាព និងការសម្ដែងរបាំវប្បធម៌ និងតន្ត្រីផងដែរ។

ថ្លែងក្នុងឱកាសនេះ លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “ដោយសារបច្ចេកវិទ្យានាំពិភពលោកកាន់តែជិតស្និទ្ធ និងធ្វើឲ្យការ ទទួលបាននូវព័ត៌មានកាន់តែងាយស្រួល វាមានសារៈសំខាន់ណាស់ក្នុងការបណ្ដុះនូវមូលដ្ឋានគ្រឹះដ៏មួយរឹងមាំដល់យុវជន និងបំពាក់បំប៉ននូវគុណតម្លៃដែលទាញយកបានពីព័ត៌មាន និងប្រើប្រាស់ព័ត៌មានដើម្បីបង្កើតនូវការផ្លាស់ប្ដូរទៅរកភាពរីកចម្រើនមួយជាវិជ្ជមាន។ តួនាទីរបស់ការបោះជំរុំយុវជននេះ គឺដើម្បីរឹតចំណងសាមគ្គីភាពសហគមន៍យុវជនដោយការផ្លាស់ប្ដូរចំណេះដឹង គំនិតយោបល់ និងគោលទស្សនៈ ក៏ដូចជាផ្ដល់ជូនវគ្គផ្សេងៗជាច្រើនដែលអាចជួយអភិវឌ្ឍវិចារណញាណពួកគេ ដែលជួយតម្រង់ទិសឲ្យពួកគេឈានទៅលើផ្លូវវិជ្ជមានប្រកបដោយវិចារណញាណផ្ដោតយកចិត្តទុកដាក់សម្រាប់ដៃគូ និងសហគមន៍របស់ខ្លួន។ សែលកាត មានមោទនភាពក្នុងការឧបត្ថម្ភគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយយើងសង្ឃឹមថាយុវជនកាន់តែច្រើនទៀត នឹងអាចទទួលបាននូវអត្ថប្រយោជន៍ពីការចូលរួមកម្មវិធីនេះផងដែរ។”

ជាអង្គការក្រៅរាជរដ្ឋាភិបាលអន្តរជាតិមួយដែលមានបំណងអភិវឌ្ឍយុវជនឲ្យមានស្មារតីជាអ្នកដឹកនាំសម្រាប់មនុស្សជំនាន់ក្រោយ។ អង្គការនេះមានវត្តមាននៅកម្ពុជាក្នុងឆ្នាំ2001 ហើយមានសាខាចំនួន80 នៅតាមបណ្ដាប្រទេសជុំវិញពិភពលោកផងដែរ។

ការបោះជំរុំយុវជន IYF ចាប់ផ្ដើមពីម៉ោង8ព្រឹក ដល់ម៉ោង5ល្ងាច។សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅ092 569 588 / 092 895 003។

អ្នកក៏អាចអានផងដែរ

ធ្នូ, ថ្ងៃ​អង្គារ 01, 2020

បន្ទាប់ពីការរៀបចំ និងអភិវឌ្ឍផលិតផលគំរោងរបស់ខ្លួនអស់រយៈពេលជាច្រើនខែមក ថ្ងៃនេះក...

វិច្ឆិកា, ថ្ងៃ​ពុធ 25, 2020

វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៍ល្បី ប្រចាំប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវ...

វិច្ឆិកា, ថ្ងៃ​ពុធ 11, 2020

ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បាន...

តុលា, ថ្ងៃ​សៅរ៍ 24, 2020

ក្រុមហ៊ុនសែលកាត មានមោទនភាពដោយប្រកាសនូវកិច្ចសហការជាដៃគូជាមួយអង្គការ Terre des ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត