បណ្ដុះស្មារតីយុវជនជាមួយគុណតម្លៃវិជ្ជមាន | សែលកាត

បណ្ដុះស្មារតីយុវជនជាមួយគុណតម្លៃវិជ្ជមាន

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ពុធ 06, 2016

ការបោះជំរុំដែលរៀបចំដោយអង្គការយុវជន និងសែលកាត បានសង្កត់ធ្ងន់លើការផ្លាស់ប្ដូរចំណេះដឹង ភាពជាអ្នកដឹកនាំ និងការបង្កើតសហគមន៍។

ក្រុងព្រះសីហនុ ថ្ងៃទី16 ខែឧសភា៖ យុវជនខ្មែរទាំងអស់ ទទួលបានភាពរីករាយ ព្រមទាំងបទពិសោធសិក្សាអប់រំជាច្រើនពីការបោះជំរុំយុវជនដែលរៀបចំឡើងដោយសហព័ន្ធយុវជនអន្តរជាតិ (IYF) 2016 នឹងប្រព្រឹត្តទៅពីថ្ងៃទី16ដល់18 ឧសភា។

កម្មវិធីបោះជំរុំនៅសណ្ឋាគារ ឆ្នេរជលសា ជាមោទនភាពបំផុតដោយទទួលបានការឧបត្ថម្ភដោយសែលកាត ហើយក៏ជាកម្មវិធីដែលបានផ្ដោតទៅលើការសម្របសម្រួលក្នុងការផ្លាស់ប្ដូរចំណេះដឹងរវាងអ្នកចូលរួម និងគ្រូណែនាំ ក៏ដូចជារួមបញ្ចូលនូវគុណតម្លៃវិជ្ជមានដែលមានដូចជាការបង្កើតសហគមន៍ ការងារក្រុម និងភាពជាអ្នកដឹកនាំ។

ស្របជាមួយនេះផងដែរ កម្មវិធីមានរយៈពេលបីថ្ងៃនេះគឺ មានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនរួមមាន “ការអប់រំចិត្តលោកិយ” ដោយមេដឹកនាំសាសនា វគ្គបណ្ដុះបណ្ដាលអប់រំ IYF ដោយវាគ្មិនមានបទពិសោធ សកម្មភាពជាភារតភាព និងការសម្ដែងរបាំវប្បធម៌ និងតន្ត្រីផងដែរ។

ថ្លែងក្នុងឱកាសនេះ លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “ដោយសារបច្ចេកវិទ្យានាំពិភពលោកកាន់តែជិតស្និទ្ធ និងធ្វើឲ្យការ ទទួលបាននូវព័ត៌មានកាន់តែងាយស្រួល វាមានសារៈសំខាន់ណាស់ក្នុងការបណ្ដុះនូវមូលដ្ឋានគ្រឹះដ៏មួយរឹងមាំដល់យុវជន និងបំពាក់បំប៉ននូវគុណតម្លៃដែលទាញយកបានពីព័ត៌មាន និងប្រើប្រាស់ព័ត៌មានដើម្បីបង្កើតនូវការផ្លាស់ប្ដូរទៅរកភាពរីកចម្រើនមួយជាវិជ្ជមាន។ តួនាទីរបស់ការបោះជំរុំយុវជននេះ គឺដើម្បីរឹតចំណងសាមគ្គីភាពសហគមន៍យុវជនដោយការផ្លាស់ប្ដូរចំណេះដឹង គំនិតយោបល់ និងគោលទស្សនៈ ក៏ដូចជាផ្ដល់ជូនវគ្គផ្សេងៗជាច្រើនដែលអាចជួយអភិវឌ្ឍវិចារណញាណពួកគេ ដែលជួយតម្រង់ទិសឲ្យពួកគេឈានទៅលើផ្លូវវិជ្ជមានប្រកបដោយវិចារណញាណផ្ដោតយកចិត្តទុកដាក់សម្រាប់ដៃគូ និងសហគមន៍របស់ខ្លួន។ សែលកាត មានមោទនភាពក្នុងការឧបត្ថម្ភគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយយើងសង្ឃឹមថាយុវជនកាន់តែច្រើនទៀត នឹងអាចទទួលបាននូវអត្ថប្រយោជន៍ពីការចូលរួមកម្មវិធីនេះផងដែរ។”

ជាអង្គការក្រៅរាជរដ្ឋាភិបាលអន្តរជាតិមួយដែលមានបំណងអភិវឌ្ឍយុវជនឲ្យមានស្មារតីជាអ្នកដឹកនាំសម្រាប់មនុស្សជំនាន់ក្រោយ។ អង្គការនេះមានវត្តមាននៅកម្ពុជាក្នុងឆ្នាំ2001 ហើយមានសាខាចំនួន80 នៅតាមបណ្ដាប្រទេសជុំវិញពិភពលោកផងដែរ។

ការបោះជំរុំយុវជន IYF ចាប់ផ្ដើមពីម៉ោង8ព្រឹក ដល់ម៉ោង5ល្ងាច។ តម្លៃ 5ដុល្លារសម្រាប់ការចុះឈ្មោះចូលរួមដោយមានផ្ដល់ជូនអាហារថ្ងៃត្រង់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅ092 569 588 / 092 895 003

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 10, 2020

ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ វគ្គ...

កញ្ញា, ថ្ងៃ​សុក្រ 11, 2020

ក្រុមហ៊ុនសែលកាត ពិតជាមានក្តីសោមនស្សបំផុត ដែលមានឱកាសចូលរួមបរិច្ចាគវិភាគទានសំរា...

កញ្ញា, ថ្ងៃ​ច័ន្ទ 07, 2020

ថ្ងៃនេះ ក្រុមហ៊ុនសែលកាត បានប្រកាសនូវការដាក់បញ្ចូល ផ្នែកគំនូរឌីជីថលថ្មី (Digit...

កញ្ញា, ថ្ងៃ​ច័ន្ទ 07, 2020

ក្រុមហ៊ុនសែលកាត បានក្លាយជាជ័យលាភីពានរង្វាន់អន្តរជាតិថ្មីមួយបន្ថែមទៀត បន្ទាប់ព...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត