ក្រុមហ៊ុន សែលកាត ឧបត្ថម្ភដល់​មហោស្រព​ភាពយន្ត​ខ្លីចតុម្មុខ លើកទី3 ដោយផ្តល់ឱកាសដល់​ផលិត​ករ​ភាព​យន្ត​ដែលមានសក្តានុភាពការសាងភាពល្បីល្បាញ | សែលកាត

ក្រុមហ៊ុន សែលកាត ឧបត្ថម្ភដល់​មហោស្រព​ភាពយន្ត​ខ្លីចតុម្មុខ លើកទី3 ដោយផ្តល់ឱកាសដល់​ផលិត​ករ​ភាព​យន្ត​ដែលមានសក្តានុភាពការសាងភាពល្បីល្បាញ

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

សមូហកម្មភាពយន្ដកម្ពុជា កុនខ្មែរ កូនខ្មែរ សហការជាមួយ សែលកាត រៀបចំមហោស្រពភាពយន្តខ្លីចតុម្មុខ លើកទី3 (CSFF) ដែលជាគំនិតផ្តួចផ្តើមមួយក្នុងគោលបំណងលើកកម្ពស់ និងជូនរង្វាន់ដល់ផលិតករភាពយន្តដែលមានទេពកោសល្យក៏ដូចជារួមចំណែក បំផុសស្មារតី និងជំរុញឲ្យយុវជនខ្មែរងាកមកចាប់អារម្មណ៍លើការផលិតខ្សែភាពយន្ត តាមរយៈការបង្កើតជាកម្មវិធីសិក្សានិងសហការជាមួយក្រុមអ្នកជំនាញជា ច្រើនរូបក្នុងវិស័យភាពយន្តផងដែរ។

FILM CAMP MARATHON ជាផ្នែកមួយនៃហោស្រពភាពយន្តខ្លីចតុម្មុខ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី18-28 ខែកញ្ញា។  កម្មវិធីនេះមានរយៈពេល 10ថ្ងៃសម្រាប់    ផលិតករភាពយន្តវ័យក្មេងកម្ពុជា ដែលនឹងត្រូវបានដឹកនាំដោយក្រុមអ្នកជំនាញវិជ្ជាជីវៈ និងមានបទពិសោធក្នុងវិស័យនេះ រួមបញ្ចូលទាំងថ្នាក់បណ្ដុះបណ្ដាលសរសេរសាច់រឿង រយៈពេលពីរថ្ងៃ វគ្គដឹកនាំរឿង និងថត រយៈពេលបីថ្ងៃ និងវគ្គកាត់តរយៈពេលប្រាំថ្ងៃ។ ក្រោមការឧបត្ថម្ភទាំងស្រុងដោយក្រុមហ៊ុន សែលកាត FILM CAMP MARATHON នឹងផ្តោតទៅលើបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតបង្កើតថ្មី។ ការចូលរួម FILM CAMP MARATHON ត្រូវធ្វើឡើងតាមរយៈការដាក់ពាក្យ ហើយរាល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកចូលរួមទាំងអស់ នឹងត្រូវដាក់បញ្ចាំងក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានគ្រោង រៀបចំនៅ នៅថ្ងៃទី6-8 ខែវិច្ឆិកា ឆ្នាំនេះ ដែលអ្នកឈ្នះនឹងទទួលបានទូរស័ព្ទទំនើប និងគម្រោងឥតគិតថ្លៃជាច្រើនពីសែលកាត ។

លោក នីក វ៉ានវីន នាយកទីផ្សាររបស់ក្រុមហ៊ុន សែលកាត បានឱ្យដឹងថា “ជាមួយ FILM CAMP MARATHON នេះ យើងមានបំណងលើកទឹកចិត្តដល់ផលិតករភាពយន្តវ័យក្មេងរបស់កម្ពុជា ។ កម្ពុជាកំពុងឈានឆ្ពោះទៅកាន់យុគសម័យឌីជីថលកាន់តែទំនើប ហើយនេះជាការបង្កើតនូវឱកាសមួយ ក៏ដូចជាតម្រូវការចាំបាច់ដែលផ្ដល់សម្រាប់បរិបទពាក់ព័ន្ធក្នុងស្រុក។ កត្តានេះអាចទាញយកប្រភពធនធានពីក្នុងចំណោមអ្នកមានទេពកោសល្យក្នុងស្រុក ហើយ FILM CAMP MARATHON នឹងអាចជួយកំណត់អត្តសញ្ញាណ និងបង្ហាត់បង្ហាញដល់អ្នកមានទេពកោសល្យទាំងនេះឲ្យកាន់តែប្រសើរ ដើម្បីរួមចំណែកក្នុងវិស័យភាពយន្តខ្មែរនាពេលអនាគត។”

ភាពយន្តទាំងអស់របស់មហោស្រពភាពយន្តខ្លីចតុម្មុខ រួមទាំងខ្សែភាពយន្តដែលបានផលិតដោយ FILM CAMP MARATHON នឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex by Cellcard  រោងភាពយន្ត Legend និង រោងភាពយន្ត Platinum Cineplex ចាប់ពីថ្ងៃទី6-8 ខែវិច្ឆិកា។

សម្រាប់ព័ត៌មានន្ថែម សូមចូលទៅកាន់ www.chaktomukshortfest.com

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!