ក្រុមហ៊ុនសែលកាត របស់រ៉ូយ៉ាល់ គ្រុប បានក្លាយជាដៃគូចលនូបត្ថម្ភផ្ដាច់មុខលើទូរគមនាគមន៍នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ | សែលកាត

ក្រុមហ៊ុនសែលកាត របស់រ៉ូយ៉ាល់ គ្រុប បានក្លាយជាដៃគូចលនូបត្ថម្ភផ្ដាច់មុខលើទូរគមនាគមន៍នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​សុក្រ 17, 2023

 

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) និងក្រុមហ៊ុន សែលកាត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងភាពជាដៃគូចលនូបត្ថម្ភផ្ដាច់មុខ លើទូរគមនាគមន៍ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងជាផ្នែកមួយស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ សែលកាត ក្នុងការលើកកម្ពស់ម៉ាកយីហោជាមួយនឹងការផ្ដោតឡើងវិញនូវការផ្ដោតលើដំណើរការបណ្ដាញរបស់ខ្លួននិងគោលបំណងស្នូលរបស់ សែលកាត ក្នុងការភ្ជាប់ទំនាក់ទំនងមនុស្សនិងសហគមន៍។

លោក Simon Perkins នាយកប្រតិបត្តិរបស់ សែលកាត មានប្រសាសន៍ថា៖ «ការគាំទ្ររបស់យើងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ធ្វើឲ្យមានកិត្តិសព្ទដ៏ល្អឥតខ្ចោះសម្រាប់ម៉ាកយីហោ សែលកាត ហើយបន្ថែមពីនោះគឺវាកើតឡើងចំពេលដ៏ល្អមួយ។ កាលពីឆ្នាំមុនគឺជាឆ្នាំដ៏គួរឲ្យចងចាំមួយដែល សែលកាត បានប្រារព្ធខួបលើកទី២៥ ដោយក្រុមហ៊ុនបានពង្រឹងតំណែងរបស់ខ្លួនដែលមិនអាចផ្លាស់បានក្នុងឧស្សាហកម្មទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា។ វាគឺជាការសមស្របមួយដែលម៉ាកយីហោប្រវិត្តសាស្ត្រដែលមានប្រវត្តិនិងកេរដំណែលដ៏យូរលង់ក្នុងប្រទេសកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវិត្តសាស្ត្រ ពោលគឺព្រឹត្តិការណ៍ហ្គេមកម្ពុជាក្នុងឆ្នាំ២០២៣នេះ។ នៅពេលដែលយើងផ្តោតលើថាមពលរបស់យើងលើស្នូលនៃអាជីវកម្មរបស់យើងនិងគោលបំណងរបស់យើង ការគាំទ្ររបស់យើងចំពោះស៊ីហ្គេម ឆ្នាំ២០២៣ នឹងអនុញ្ញាតឱ្យយើងបង្ហាញពីជំហរ ‘មោទនភាពជាខ្មែរ’ របស់យើងតាមរបៀបដែលជាក់ស្តែងជាងមុន ក៏ដូចជាភាពរឹងមាំនៃបណ្តាញរបស់យើង នៅពេលដែលយើងបើកការតភ្ជាប់ តាមរយៈការប្រកួត ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបអាចធ្វើជាសាក្សី និងចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក្នុងនាមជាប្រជាជាតិឯកភាពមួយ» ។

ការគាំទ្ររបស់សែលកាតមានតម្លៃ១.៨លានដុល្លារ ដែលរួមមានការឧបត្ថម្ភជាសាច់ប្រាក់ គំនិតផ្តួចផ្តើមពង្រឹងបណ្តាញដែលមានតម្លៃស្មើ ៤០០,០០០ដុល្លារ នៅពហុកីឡដ្ឋានមរតកតេជោ និងការគាំទ្រការតភ្ជាប់សម្រាប់អ្នកស្ម័គ្រចិត្តជាង ២០,០០០ នាក់ ព្រមជាមួយនឹងការគាំទ្រផ្សេងៗទៀត។

នៅថ្ងៃទី១៤ ខែមីនា ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា៖ «ក្នុងនាម NOCC ខ្ញុំពិតជាមានមោទកភាពណាស់ដែលមានក្រុមហ៊ុន សែលកាត ក្លាយជាអ្នកឧបត្ថម្ភកម្រិតទី១ដល់កម្ពុជា ឆ្នាំ២០២៣ (CAMBODIA 2023)។ ព្រឹត្តិការណ៍នេះកាន់តែខិតជិតមកដល់ហើយ យើងក៏មានសកម្មភាពជាច្រើនដែលត្រូវបំពេញ។ ការគាំទ្ររបស់ សែលកាត នឹងផ្តល់នូវការតភ្ជាប់សម្រាប់ទីកន្លែងព្រឹត្តិការណ៍ទាំងអស់ដល់អត្តពលិក និងភ្ញៀវរបស់យើង។ កម្មវិធីនេះ កំពុងដំណើរការយ៉ាងល្អ ហើយនឹងក្លាយជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពដោយមានការចូលរួមពីប្រមុខរដ្ឋជាច្រើននៅទូទាំងតំបន់។ សកម្មភាពជាច្រើនកំពុងត្រូវបានគ្រោងទុក ហើយយើងពិតជារំភើបក្នុងការចាប់ផ្តើមធ្វើការរួមគ្នាជាមួយសែលកាត ក្នុងនាមជាដៃគូទូរគមនាគមន៍ផ្តាច់មុខនៃស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។

គិតត្រឹមដើមឆ្នាំនេះ សែលកាត បានដណ្ដើមតំណែងជា បណ្ដាញទូរស័ព្ទចល័តលឿនបំផុតរបស់កម្ពុជាតាមរយៈពានរង្វាន់ Ookla Speedtest របស់ខ្លួន ព្រមទាំងទទួលបានពានរង្វាន់ចំនួន៦ ដែលយោងតាមរបាយការណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ “បទពិសោធន៍បណ្ដាញទូរស័ព្ទ” របស់ Opensignal ជាមួយនឹងការទទួលពានរង្វាន់ជាបណ្ដាញដែលល្អបំផុតសម្រាប់ «បទពិសោធល្បឿនដោនឡូត» និង «និរន្តរភាពនៃគុណភាពល្អបំផុត»។ វាក៏បានបង្កើតនូវសមិទ្ធិផលជាប្រវត្តិសាស្ត្រមួយតាមរយៈការសម្រេចបាននូវតំណែងមួយនៅក្នុងកម្មវិធី Global Rising Star Awards 2023 របស់ Opensignal ដោយដាក់ សែលកាត ក្នុងចំណោមប្រតិបត្តិករកំពូលទាំង៣០ នៅលើពិភពលោកសម្រាប់ បទពិសោធល្បឿនដោនឡូត ដែលមានភាពប្រសើរឡើងបំផុតពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកក៏អាចអានផងដែរ

មិថុនា, ថ្ងៃ​អង្គារ 11, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន សែលកាត  និងជា...

ឧសភា, ថ្ងៃ​សុក្រ 31, 2024

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤] – ក្រុមហ៊ុន សែលកាត ជាក...

ឧសភា, ថ្ងៃ​សុក្រ 24, 2024

Phnom Penh, Cambodia – [24 May 2024] – Cellcard and Ezecom, proud Strategic ...

ឧសភា, ថ្ងៃ​អង្គារ 21, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ត្រូវបានស្គាល់ថា “សែលកាត” ជាប្រតិបត...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!