ក្រុមហ៊ុនរបស់ រូយ៉ាល់ គ្រុប គឺ សែលកាត និង ធនាគារ វីង បង្ហាញពីភាពច្នៃប្រតិដ្ឋរបៀបរស់នៅក្នុងកម្មវិធីពិពរណ៍បច្ចេកវិទ្យថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា ឆ្នាំ ២០២២ | សែលកាត

ក្រុមហ៊ុនរបស់ រូយ៉ាល់ គ្រុប គឺ សែលកាត និង ធនាគារ វីង បង្ហាញពីភាពច្នៃប្រតិដ្ឋរបៀបរស់នៅក្នុងកម្មវិធីពិពរណ៍បច្ចេកវិទ្យថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា ឆ្នាំ ២០២២

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​អង្គារ 15, 2022

ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២៖ ការរួមគ្នាឧបត្ថម្ភកម្មវិធី ពិពរណ៍បច្ចេកវិទ្យថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា ឆ្នាំ២០២២ (Cambodia Tech Expo 2022) រវាងក្រុមហ៊ុនដ៏លេចធ្លោពីររបស់ រូយ៉ាល់ គ្រុប គឺ សែលកាត និង ធនាគារ វីង បានបង្ហាញយីហោរបស់ក្រុមហ៊ុនទាំងពីរនៅចំកណ្ដាលទីតាំងកម្មវិធី ក្នុងតំបន់ Telco និង Fintech ។

ការតាំងពិព័រណ៍របស់​​ សែលកាត និង ធនាគារ វីង គឺត្រូវបានរៀបចំឡើង​ស្ថិតក្នុង​​ទីតាំងទល់​មុខគ្នា​ ក្នុង​ច្រកផ្លូវ​មួយដ៏មមាញឹក​របស់ព្រឹត្តិការណ៍ ស្ពានតភ្ជាប់ភាពថ្នៃប្រតិដ្ឋរវាង​ទូរគមនាគមន៍ និង​ធនាគារ ដើម្បីគាំទ្រ​តម្រូវការ​របៀបរស់នៅថ្មី​នៃ​អតិថិជនឌីជីថល។

 

ការតាំងបង្ហាញរបស់ សែលកាត ក៏រួមមានផលិតផលម៉ាកល្បីក្នុងគម្រប់ខួប 25 ឆ្នាំរបស់ខ្លួនផងដែរគឺ Time To Rise ដែលជាកិច្ចសហការ​គម្រោង​ទិន្នន័យ​និង​តារារ៉េបល្បីម្នាក់ គឺលោក វណ្ណដា​ និង​គម្រោងទន្និន័យទីមួយ​ដែលណែនាំទៅកាន់ Spotify និង Playgame Cloud ដែលជាវេទិកាលេងហ្គេមលើ Cloud ដំបូងគេនៅកម្ពុជា រួមជាមួយនឹង Cellcard One ដែលជាផលិតផល​ទ្វេមុខងាររបស់ សែលកាត ដែលរួមបញ្ចូលគ្នានូវការតភ្ជាប់អ៊ីនធឺណិត និងទូរស័ព្ទចល័តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងអាជីវកម្ម។ ការតាំងពិពរ័ណ៍របស់ សែលកាត នេះ​​​ក៏មាន​វគ្គ​​ជួបផ្ទាល់និងស្វាគមន៍រវាង បុគ្គលល្បីៗក្នុងបណ្តាញសង្គម  ការបង្ហាញពីផលិតផល ការប្រកួតហ្គេមខ្នាតតូច​ ការប្រគល់រង្វាន់ និង​ប្រូម៉ូសិន​ជាពិសេសផងដែរ។

 

លោក Simon Perkins នាយកប្រតិបត្តិរបស់ សែលកាត បានមានប្រសាសន៍ថា៖ បច្ចេកវិទ្យាគឺជា​អ្វីដែលយើងមិនអាចជៀសបាននោះទេក្នុងសម័យនេះ។ ខណៈពេលដែល​សេវាកម្មជាច្រើនបាន​បម្លែងក្លាយជាសេវាកម្មឌីជីថល តម្រូវការអតិថិជនថ្មីកាន់តែកើនឡើង​ភ្ជាប់ទៅនឹង​សេវា​កម្ម​ឌីជីថល​ទាំងនេះ​ឆ្ពោះទៅការបង្កើត​​​បទពិសោធន៍កាន់តែរហ័សជាងមុន។ ជាមួយនឹងទិន្នន័យដែល​ជាចំណុចកណ្ដាល​នៃម៉ាស៊ីន បានបើកផ្លូវ​ជីវិតរស់នៅបែបឌីជីថល​របស់​អតិថិជន​យើង​គោលបំណង​របស់​យើង​គឺនឹងផ្ដល់ជូន​ការ​តភ្ជាប់​ដែល​មានតម្លៃពិសេស​សម្រាប់ទាំង​សេវាកម្មទូរស័ព្ទចល័ត​ និង​អ៊ីនធឺណិត​ តាមរយៈកិច្ចខំប្រឹ​ង​សហការណ៍របស់យើង​ជាមួយនឹង Ezecom ។ ក្រៅ​ពីនេះ​ទៅទៀត​ សែលកាត ក៏នឹង​ផ្ដល់ជូន​ការតភ្ជាប់​ទៅនឹង​​សេវាកម្ម​របៀបរស់នៅកាន់តែច្រើន​​ដូចជា​ ការភ្ជាប់ដោយឥតគិតថ្លៃ​​ទៅកាន់​ Spotify តាម​រយៈគម្រោង​ Time To Rise ​ ការភ្ជាប់ហ្គេមជាង ១៥០ ហ្គេម តាមរយៈសេវាកម្ម Playgame Cloud និងការភ្ចាប់​ទៅនឹង​ខ្សែរភាពយន្តខ្មែរតាមរយៈកិច្ចសហការរបស់យើងជាមួយនឹង​ Sastra Films ។​ អ្វីទាំងនេះ និង​ផ្នែកផ្សេងៗទៀតគឺជាការដាក់បង្ហាញរបស់យើង​ក្នុងកំឡុងពេល ពិពរណ៍បច្ចេកវិទ្យថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា ឆ្នាំ២០២២។ ជាងនេះទៅ​ទៀតយើងស្វាគមន៍​​អតិថិជន​ទាំងថ្មីនិងចាស់​មកកាន់កំណត់ត្រា​នៃភាពជោគជ័យរបស់យើង។

ក្នុងអំឡុងពេលពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ 2022 ធនាគារ វីង បានបង្ហាញផលិតផល និងសេវាកម្មហិរញ្ញវត្ថុឌីជីថលចុងក្រោយបំផុតរបស់ខ្លួនដែលត្រូវបានបង្កើតឡើង​ក្នុងគោលបំណងធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូបប្រសើរឡើង។​ ផលិតផលទាំងនោះរួមមានកម្មវិធី Wing Bank App ដែលមានភាព​ងាយស្រួលប្រើប្រាស់ហើយផ្តល់ដោះស្រាយបានជាង 100 ករណី កាតវីង​ Mastercard ដែលផលិតពីលោហៈសុទ្ធដំបូងគេបង្អស់របស់ប្រទេសកម្ពុជាដែល​ជាប្រភេទ​ប័ណ្ណឥណពន្ធគ្មានលេខ គណនីបញ្ញើមានកាលកំណត់ដែលផ្តល់អត្រាការប្រាក់រហូតដល់ 8% និងគណនីសន្សំដែលផ្តល់អត្រាការប្រាក់រហូតដល់ 3% ក្នុងមួយឆ្នាំដើម្បីផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនទៀតដល់អតិថិជន និងកញ្ចប់ដក់ប្រាក់ឥតគិតថ្លៃពីគណនីវីង ជាដើម។

 

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “នៅធនាគារវីង យើងខ្ញុំឲ្យអាទិភាពខ្ពស់លើការដោះស្រាយបញ្ហាដែលអតិថិជនរបស់យើងកំពុងជួបប្រទះ ហើយបានរៀបចំផលិតផលជាច្រើន​ដែលផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលចាំបាច់​ ដើម្បីបំពេញតម្រូវការផ្សេងៗ។ ដំណោះស្រាយបែបឌីជីថលប្រកបដោយ​ភាព​ច្នៃប្រឌិតថ្មីបំផុតរបស់យើងត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់សម័យឌីជីថល។ វាសាមញ្ញ បត់បែន និងងាយស្រួល ប៉ុន្តែអាចការពារបានច្រើនក្នុងពេលតែមួយ។”

បន្ទាប់ពីប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 14 ឆ្នាំមក​ ធនាគារ វីង​ មានប្រព័ន្ធអេកូសម្រាប់ការទូទាត់តាមឌីជីថលដ៏ធំបំផុតមួយ។ អ្នកប្រើប្រាស់កម្មវិធី Wing Bank App អាចបង់វិក្កយបត្រ ផ្ទេរប្រាក់ទៅគ្នាទៅវិញទៅមកដោយមិនគិតថ្លៃ ផ្ញើប្រាក់ទៅក្រៅប្រទេសដោយគិតថ្លៃទាបបំផុត បញ្ចូលលុយទូរស័ព្ទ ស្នើសុំកម្ចីរហ័ស ទូទាត់សងប្រាក់កម្ចី បង់ថ្លៃធានារ៉ាប់រង ការធ្វើដំណើរតាម​ឡានក្រុង បង់ថ្លៃជិះរ៉ឺម៉ក កក់និងបង់ថ្លៃតាក់ស៊ី ឡានក្រុង និងសាឡាង ទូទាត់តាមអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ងាយស្រួល និងឆាប់រហ័សដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ​។ ទាំងអស់អាចធ្វើបានដោយគ្រាន់តែអូសម្រាមដៃរបស់ពួកគេពីរបីដងនៅលើកម្មវិធី Wing Bank App ប៉ុណ្ណោះ ។

Cambodia Tech Expo 2022 (CTX) គឺជាពិព័រណ៍ និងសន្និសីទបច្ចេកវិទ្យាដ៏ធំបំផុតរបស់កម្ពុជា ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ 2022 នៅកោះពេជ្រ។ ព្រឹត្តិការណ៍នេះបង្ហាញពីឱកាសវិនិយោគក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការធ្វើបច្ចុប្បន្នភាពលើក្របខ័ណ្ឌ និងនីតិវិធីនានា ដើម្បីគាំទ្រដល់ឧស្សាហកម្ម Startup និង Fintech ។

 

សែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់របស់កម្ពុជាមួយរយភាគរយ ហើយក៏ជាដៃគូទូរគមនាគមន៍ផ្លូវការសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី 40 និងទី 41 ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!