តើខ្ញុំអាចប្រើគម្រោងតែមួយ នៅប្រទេសផ្សេងគ្នាទេ?
ប្រាកដណាស់អ្នកអាចប្រើប្រាស់គម្រោងតែមួយ សម្រាប់ប្រទេសផ្សេងគ្នាបានក្នុងករណីដែលប្រទេសទាំងនោះស្ថិតក្នុងប្រភេទគម្រោងតែមួយ។
ប្រសិនបើខ្ញុំប្រើអ៊ីនធើណិត Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ តើខ្ញុំអាចប្រើគម្រោង Unlimited Roaming Internet បានឬទេ?
អ្នកមិនអាចប្រើ Unlimited Roaming Internet របស់ប្រតិបត្តិករមិនមែនជាដៃគូនោះទេ។ សូមចុចទីនេះ ដើម្បីមើលប្រតិបត្តិករដែលជាដៃគូរបស់យើង។
តើធ្វើយ៉ាងណាទើបខ្ញុំអាចតេចេញបាន?
[+][លេខកូដប្រទេស + លេខទូរស័ព្ទ]
ឧទាហរណ៍ៈ
- តេទៅកម្ពុជា៖ +85512812812
- តេក្នុងប្រទេសថៃ៖ +6626474491
តើការតេ និងផ្ញើសារមានបញ្ចូលនៅក្នុង Unlimited Roaming Internet ដែរឬទេ?
ទេ! ការតេចូល ការទទួលការតេចូល និង SMSMO នឹងត្រូវបានគិតថ្លៃសេវាបន្ថែមអាស្រ័យលើតម្លៃជាក់ស្ដែង។ សូមចុច ទីនេះ សម្រាប់ព័ត៌មានលម្អិត
ធ្វើយ៉ាងម៉េចទើបខ្ញុំអាចដឹងថាខ្ញុំភ្ជាប់គម្រោងបានជោគជ័យ?
អ្នកនឹងទទួលបានសារជូនដំណឹងក្រោយពេលអ្នកភ្ជាប់បានជោគជ័យ។
តើខ្ញុំអាចដំណើរការ Unlimited Roaming Internet តាមរយៈ Cellcard App ដោយរបៀបណា?
សូមចូលទៅកាន់ Cellcard App => សេវាកម្មអន្តរជាតិ => អ៊ីនធើណិតនៅក្រៅប្រទេស រួចជ្រើសរើសគម្រោងដែលអ្នកត្រូវការ។
តើអ្វីជាគោលការណ៍ប្រើប្រាស់សមរម្យ?
គោលការណ៍ប្រើប្រាស់សមរម្យត្រូវបានអនុវត្ត គឺការផ្តល់ជូនសម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទតាមតម្រូវការផ្ទាល់ខ្លួន។ សែលកាតសូមណែនាំ រាល់គម្រោងបង់ប្រាក់ជាមុន របស់សែលកាត មិនគួរប្រើប្រាស់សម្រាប់គោលបំនងអាជីវកម្ម ឬពាណិជ្ជកម្មនោះទេ ពីព្រោះអាចមានផលប៉ះពាល់ដល់អតិថិជនដែលប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន។ សែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាកការប្រើប្រាស់ពីបណ្តាគណនី ឬលេខទូរស័ព្ទដែលប្រើប្រាស់សេវាផ្ញើសារជាអក្សរ ឬ ការហៅទូរស័ព្ទ ឬ ការរំខានគ្រប់រូបភាពដែលមានលក្ខណៈ ហួសកម្រិតក្នុងគោលបំនងអាជីវកម្មផ្សេងៗ។