បើខ្ញុំកំពុងប្រើកញ្ចប់ Social Pack តូច តើខ្ញុំអាចប្រើសម្រាប់កម្មវិធីដែលមានតែនៅលើកញ្ចប់កណ្តាល និង ធំបានដែរឬទេ?
កញ្ចប់ Social Pack ត្រូវបានកំណត់កម្មវិធីតាមកញ្ចប់នីមួយៗ។ អ្នកអាចប្រើប្រាស់បានតែកម្មវិធីសម្រាប់កញ្ចប់ដែលយើងបានកំណត់តែប៉ុណ្ណោះ។
តើខ្ញុំអាចប្តូរពីកញ្ចប់តូចទៅកញ្ចប់កណ្តាល ឬ ធំបានដែរទេ?
បាន។ ទិន្នន័យដែលនៅសល់នឹងបូកបន្ថែមទៅកញ្ចប់ថ្មីដែលអ្នកបានភ្ជាប់។
បើខ្ញុំប្រើប្រាស់កម្មវិធីបណ្តាញសង្គមច្រើន ហើយខ្ញុំមិនបានភ្ជាប់គម្រោងណាមួយហើយខ្ញុំគ្មានលុយក្រៅប្រព័ន្ធ តើខ្ញុំអាចនៅប្រើប្រាស់កញ្ចប់ Social Pack បានដែរឬទេ?
អ្នកអាចប្រើប្រាស់កម្មវិធីបណ្តាញសង្គមដែលបានកំណត់សម្រាប់កញ្ចប់របស់អ្នក។ ក្នុងករណីដែលអតិថិជនបានចុចតំណភ្ជាប់ក្នុងកម្មវិធីបណ្តាញសង្គមដែលគាត់កំពុងលេង ដែលភ្ជាប់ទៅកម្មវិធី ឬ គេហទំព័រផ្សេងៗទៀត អតិថិជនត្រូវមានលុយក្រៅប្រព័ន្ធ ឬ មានភ្ជាប់គម្រោងផ្សេងទៀត ដើម្បីអាចប្រើប្រាស់ ឬ មើលឃើញ។
តើខ្ញុំអាចនៅប្រើកម្មវិធីបណ្តាញសង្គមដែលបានកំណត់ពី Social Pack ពេលខ្ញុំផ្តាច់កញ្ចប់ដោយខ្លួនឯងបានឬទេ?
ក្នុងករណីអ្នកបានផ្តាច់កញ្ចប់ដោយខ្លួនឯង មុខងារភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនឹងត្រូវបានបិទ ហើយទិន្នន័យដែលនៅសល់ អ្នកអាចប្រើប្រាស់រហូតដល់អស់សុពលភាព។
តើនឹងមានអ្វីកើតឡើងនៅពេលដែលខ្ញុំផ្តាច់កញ្ចប់ បន្ទាប់មកភ្ជាប់កញ្ចប់ថ្មីឡើងវិញ?
ក្នុងករណីដែលអ្នកភ្ជាប់គម្រោងដដែល ឬ គម្រោងថ្មី ទិន្នន័យដែលនៅសល់នឹងត្រូវបានបាត់។
តើខ្ញុំអាចប្រើប្រាស់តាម Browser បានដែរឬទេ?
មិនអាចទេ អ្នកអាចប្រើប្រាស់បាននៅលើ App តែប៉ុណ្ណោះ។