តើកម្មវិធីសេរី+ Rewards ជាអ្វី?
គឺជាកម្មវិធីផ្តល់ជូនកាដូដល់អតិថិជនសេរី/សេរី+ ដែលមានរយៈពេល 3 ខែ។
តើកម្មវិធីសេរី+ Rewards មានរយៈពេលប៉ុន្មានខែ?
កម្មវិធីសេរី+ Rewards មានរយៈពេល 3 ខែ ពីថ្ងៃទី01 ខែសីហា ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ 2023
តើត្រូវធ្វើដូចម្តេចទើបខ្ញុំអាចចូលរួមកម្មវិធីនេះបាន?
ដើម្បិចូលរួមកម្មវិធីសេរី+ Rewards អ្នកត្រូវភ្ជាប់គម្រោងសេរី/សេរី+ ។ រៀងរាល់សប្តាហ៍ ក្រុមហ៊ុនសែលកាតនឹងជ្រើសរើសអ្នកភ្ជាប់គម្រោងសេរី+ ដោយចៃដន្យដើម្បីចូលកម្មវិធីផ្សាយផ្ទាល់ដើម្បីឆ្លើយ 3 សំណួរដើម្បីមានឱកាសទទួលបាន $2,500 រៀងរាល់សប្តាហ៍។
ខ្ញុំជាអ្នកភ្ជាប់គម្រោងសេរីស្រាប់ តើខ្ញុំត្រូវភ្ជាប់គម្រោងសេរីឡើងវិញដើម្បីចូលរួមកម្មវិធីឬទេ?
សិនអ្នកជាអតិថិជនសេរី+ សម្រាប់គម្រោងប្រចាំសប្តាហ៍ អ្នកត្រូវភ្ជាប់គម្រោងឡើងវិញដើម្បីមានសិទ្ធិក្នុងការចូលរួមកម្មវិធីសេរី+ Rewards។ ភ្ជាប់ 1 ដង = 1 ដងក្នុងការចូលរួម (សម្រាប់តែក្នុងសប្តាហ៍នោះតែប៉ុណ្ណោះ)
បើសិនអ្នកជាអតិថិជនសេរី+ ប្រចាំខែ អ្នកត្រូវភ្ជាប់គម្រោងឡើងវិញដើម្បីមានសិទ្ធិក្នុងការចូលរួមកម្មវិធីសេរី+ Rewards ហើយអ្នកនឹងមានឈ្មោះសម្រាប់ 4 សប្តាហ៍។ ភ្ជាប់គម្រោងសេរី+ ប្រចាំែខ 1 ដង = 4 ដងក្នុងការចូលរួម (1 សំបុត្រ សម្រាប់ 1 សប្តាហ៍)
តើខ្ញុំអាចមើលការផ្សាយផ្ទាល់ការចាប់ឈ្មោះអ្នកដែលអាចឈ្នះរង្វាន់តាមណា?
លេខទូរស័ព្ទ 20 លេខដែលមានសិទិ្ធក្នុងការចូលរួមនឹងធ្វើការផ្សាយផ្ទាល់លើ Facebook របស់សែលកាត និង Vayo FM រៀងរាល់ថ្ងៃពុធ ម៉ោង 5 ទៅ 6 ល្ងាច។
អំឡុងពេលផ្សាយផ្ទាល់ តើខ្ញុំអាចតេចូលដើម្បីឆ្លើយសំណួរបានឬទេ?
មិនអាចទេ។ លេខទូរស័ព្ទនឹងត្រូវបានរើសដោយចៃដន្យអំឡុងពេលផ្សាយផ្ទាល់ហើយពិធីករ ពិធីការនី វាយោនឹងធ្វើការតេទៅកាន់អ្នកដែលបានជ្រើសរើសដើម្បីឆ្លើយ 3 សំណួរ។
បើសិនខ្ញុំឆ្លើយខុស តើខ្ញុំអាចឆ្លើយម្តងទៀតបានឬទេ?
មិនអាចទេ។ អ្នកមានសិទ្ធិក្នុងការឆ្លើយតែ 1 ដងតែប៉ុណ្ណោះ។
បើសិនពិធីករ ពិធីការនីបានតេមកខ្ញុំ ប៉ុន្តែខ្ញុំមិនបានលើក តើខ្ញុំអាចតេទៅវិញបានដែរឬទេ?
មិនអាចទេ។ ដើម្បីកុំឱ្យខកខានឱកាសនេះ អតិថិជនសេរី/សេរី+ ត្រូវតាមដានវិទ្យុវាយោ ឬ ការផ្សាយផ្ទាល់លើ Facebook សែលកាត និង វាយោរៀងរាល់ថ្ងៃពុធ ម៉ោង 5-6 ល្ងាច។
អំឡុងពេលការផ្សាយផ្ទាល់ តើខ្ញុំអាចឆ្លើយសំណួរក្នុង Comment ដើម្បីឈ្នះបានដែរឬទេ?
មិនអាចទេ។
តើខ្ញុំត្រូវធ្វើដូចម្តេចទើបដឹងថាខ្ញុំត្រូវបានជ្រើសរើសសម្រាប់ការចាប់រង្វាន់ក្នុងកម្មវិធីនេះ?
តាមដានវិទ្យុវាយោ ឬ ការផ្សាយផ្ទាល់លើ Facebook សែលកាត និង វាយោរៀងរាល់ថ្ងៃពុធ ម៉ោង 5-6 ល្ងាច។
តើខ្ញុំអាចឈ្នះប៉ុន្មានដង?
អ្នកមានសិទិ្ធក្នុងការឈ្នះ 1 ដងអំឡុងពេលកម្មវិធី 3 ខែនេះ។
តើខ្ញុំត្រូវបើករង្វាន់ដោយវិធីណា?
អ្នកឈ្នះរង្វាន់នឹងត្រូវបានផ្តល់ដំណឹងតាមសារ និង ការតេពី 812 ពីជំហានដើម្បីបើករង្វាន់។
តើមានថ្ងៃកំណត់ដើម្បីបើករង្វាន់ដែរឬទេ?
អ្នកឈ្នះមានសិទិ្ធក្នុងការបើករង្វាន់ក្នុងរយៈពេល 30 ថ្ងៃក្រោយបន្ទាប់ពីការផ្ទៀងផ្ទាត់ដោយសែលកាត។ បន្ទាប់ពី 30 ថ្ងៃ រង្វាន់នឹងត្រូវបានទុកជាអសារបង់។
តើខ្ញុំត្រូវយកអ្វីមកតាមខ្លួនដើម្បីបើករង្វាន់?
អ្នកត្រូវយកអត្ថសញ្ញាណបណ្ណនិងលេខទូរស័ព្ទដែលឈ្នះមកតាមខ្លួន។ ដើម្បីបញ្ជាក់ថាអ្នកពិតជាអ្នកឈ្នះ អ្នកត្រូវបង្ហាញសារតែទទួលបានពីសែលកាតដែលបញ្ជាក់ថាអ្នកជាអ្នកឈ្នះ។
តើខ្ញុំអាចបើករង្វាន់នៅកន្លែងណា?
រង្វាន់អាចបើកបាននៅទីស្នាក់ការកណ្តាលសែលកាតតែប៉ុណ្ណោះ។
អាចឱ្យអ្នកផ្សេងមកបើករង្វាន់ឱ្យខ្ញុំបានដែរឬទេ?
មិនអាចទេ។
ក្នុងករណីខ្ញុំឈ្នះ ប៉ុន្តែលេខទូរស័ព្ទនោះមិនបានចុះឈ្មោះជាមួយព័ត៌មានរបស់ខ្ញុំ ខ្ញុំត្រូវធ្វើដូចម្តេច?
ក្នុងករណីនេះ អ្នកត្រូវមកកាន់សាខាសែលកាតដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានស៊ីមរបស់អ្នក ដើម្បីមានសិទិ្ធក្នុងការបើករង្វាន់របស់អ្នក។
តើខ្ញុំអាចបើករង្វាន់នៅពេលណា?
រង្វាន់សាច់ប្រាក់នឹងត្រូវបានផ្តល់ជូនក្នុងរយៈពេល 30 ថ្ងៃក្រោយការប្រកាស។ អ្នកឈ្នះនឹងទទួលបានសារ និង ការតេពី 812 ដែលបញ្ជាក់ពីព័ត៌មានដើម្បីបើករង្វាន់។