តើខ្ញុំអាចទិញកញ្ចប់អ៊ិនធើណិត Roaming តាមតំបន់បាននៅឯណា?
អ្នកអាចភ្ជាប់គម្រោងរបស់យើងដោយប្រើលេខកូដខ្លី USSD ដោយចុច *1785*X*XX# ឬអ្នកអាចចូលទៅកាន់ Cellcard App ដើម្បីភ្ជាប់គម្រោងនេះ។
តើគម្រោងរបស់ខ្ញុំមានសុពលភាពបែបណា បើខ្ញុំភ្ជាប់គម្រោងច្រើន?
សុពលភាពនឹងប្រែប្រួលទៅតាមគម្រោងចុងក្រោយបំផុតដែលអ្នកភ្ជាប់។
តើគម្រោងនឹងត្រូវគិតប្រាក់នៅពេលណាបន្ទាប់ពីពេលដែលខ្ញុំបានភ្ជាប់គម្រោងដោយជោគជ័យ?
នៅពេលដែលទូរសព្ទ័របស់អ្នកត្រូវបានភ្ជាប់អ៊ីនធើណិតជាមួយសេវារបស់ក្រុមហ៊ុនដៃគូ ដោយផ្អែកលើគម្រោងនោះកញ្ចប់អ៊ីនធើណិតដែលអ្នកភ្ជាប់រួចនឹងត្រូវប្រើប្រាស់។ សូមប្រាកដថាបានដឹងសុពលភាពនៃគម្រោង ដើម្បីជៀសវាងការកាត់ប្រាក់ពីគណនីគោលរបស់អ្នកបន្ទាប់ពីសុពលភាពផុតកំណត់។