Pouk Mak App | សែលកាត

Pouk Mak ជាអ្នកណា?

Pouk Mak ជាមិត្តភក្តិថ្មីរបស់អ្នក។ គាត់រស់នៅក្នុងកម្មវិធីជជែកកម្សាន្តថ្មី ដែលមានឈ្មោះ Pouk Mak។ គាត់ចូលចិត្តបង្កើតមិត្តភក្តិថ្មីៗ និងរក្សាទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា។ គាត់ពិតជាចង់ជួបអ្នកទាំងអស់គ្នាណាស់ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកទាំងអស់គ្នា។

ទាញយក Pouk Mak App ឥឡូវនេះដោយឥតគិតថ្លៃ ជាមួយនឹងការផ្តល់ជូនទិន្នន័យ 2GB ជារៀងរាល់ខែ។

តើPouk Mak app ជាអ្វី?

Pouk Mak App ជាវាគឺជាកម្មវិធីរបស់ខ្មែរ ដែលបង្កើតឡើងជាពិសេសសម្រាប់អ្នក និងមិត្តភក្តិទាំងអស់របស់អ្នក។ អ្នកអាចផ្ញើសារជាអក្សរ ជាសំឡេង ជាឯកសារ និងជារូបភាព។ អាចតេជាសំឡេង សន្ទនាគ្នាជាវីដេអូ តាមដានព័ត៌មាន និងបង្ហាញអារម្មណ៍របស់អ្នកជាមួយផ្ទាំង stickers និង emojies ផងដែរ។ អ្វីដែលកាន់តែពិសេសនោះ អ្នកនឹងទទួលបានទិន្នន័យ 2GB ឥតគិតថ្លៃជារៀងរាល់ខែ។

ខុសប្លែកពី កម្មវិធីទូរស័ព្ទជជែកកម្សាន្តផ្សេងៗ , Pouk Mak app ជាកម្មវិធីទូរស័ព្ទ ដែលត្រូវបានធានាថានឹងអាចថែរក្សាសុវត្ថិភាពរាល់ទិន្នន័យទាំងឡាយដែលបានផ្ទុក។ ទិន្នន័យរបស់លោកអ្នកនឹងត្រូវបានរក្សាទុក និងមិនចែករំលែកទៅកាន់បុគ្គលណាម្នាក់ ក្នុងគោលបំណងណាមួយឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាកម្មវិធីទូរស័ព្ទដ៏សំខាន់ដែលអាចសន្ទនាជាភាសាខ្មែរទៀតផង។

ពួកយើងនឹងផ្តល់ជូនកម្មវិធីពិសេសៗជាច្រើនទៀត ដូចច្នេះ ទាញយកវាឥឡូវនេះ ពី Google Play store ឬ App store ហើយលោកអ្នកក៏អាចណែនាំមិត្តភក្តិអ្នកឲ្យទាញយកបានដែរ។

តើ OS ប្រភេទណាទើបអាចទាញយក Pouk Mak App?

  • សម្រាប់ប្រភេទ Android គឺត្រូវមាន ចាប់ពី Android 7 ឡើងទៅ
  • សម្រាប់ ios គឺត្រូវមាន ចាប់ពី ios 13 ឡើងទៅ

តើត្រូវចំនាយទិន្នន័យចំនួនប៉ុន្មានសម្រាប់ប្រើប្រាស់លើកម្មវិធីនេះ?

ទិន្នន័យដែលអ្នកប្រើប្រាស់សម្រាប់ Pouk Mak គឺផ្អែកទៅលើចំនួនពេលវេលាដែលអ្នកប្រើប្រាស់ និងប្រភេទនៃមាតិកាដែលអ្នកបានចែករំលែក។ វាក៏ដូចគ្នាទៅនឹងកម្មវិធីជជែកកម្សាន្តដទៃទៀតដែរ។ ប៉ុន្តែមានដំណឹងល្អ! អ្នកអាចរក្សាទុកទិន្នន័យរបស់អ្នកនៅលើ Pouk Mak បាន។ ដោយរបៀបណា? តាមរយៈការភ្ជាប់គម្រោងពិសេសៗដែលជាការផ្តល់ជូនដោយពួកយើង។

សាកល្បងជាមួយគម្រោង Big LoveCellcard 4U សម្រាប់ការប្រើប្រាស់ទិន្នន័យតាមតម្រូវការរបស់អ្នក។

ហេតុអ្វីខ្ញុំគួរតែប្រើ Pouk Mak?

Pouk Mak គឺជាកម្មវិធីជជែកកម្សាន្តដំបូងបង្អស់នៅកម្ពុជា ជារបស់ខ្មែរ 100% ប្រើប្រាស់ដោយឥតគិតថ្លៃ 100%។

បន្ថែមពីលើនេះទៀត អ្នកអាចទទួលបានកាដូ 2GB ពី Pouk Mak រៀងរាល់ខែ!

រាល់ព័ត៌មាន និងទិន្នន័យរបស់ Pouk Mak ត្រូវបានបំលែងជាកូដ និងរក្សាទុកបានយ៉ាងមានសុវត្ថិភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យរបស់អ្នកមានសុវត្ថិភាពខ្ពស់ និងមិនត្រូវបានចែករំលែកជាមួយជនណាម្នាក់ឡើយ។ វាក៏ជាកម្មវិធីជជែកកម្សាន្តដ៏សំខាន់តែមួយគត់ដែលប្រើប្រាស់ភាសាខ្មែរជាគោល។

Pouk Mak មានមុខងារពេញលេញស្របទៅតាមស្តង់ដារអន្តរជាតិនៃកម្មវិធីជជែកកម្សាន្ត ជាមួយនឹងលក្ខណៈពិសេសៗ សប្បាយៗ និងបទពិសោធន៍ល្អៗដែលនឹងមកដល់ឆាប់ៗនេះ។

កម្មវិធីជជែកកម្សាន្ត Pouk Mak ត្រូវបានបង្កើតឡើងយ៉ាងពេញលេញសម្រាប់តែប្រទេសកម្ពុជា ជាមួយនឹងមាតិកា និង Sticker ជាជាភាសាខ្មែរ រួមបញ្ចូលទាំងមាតិកាពិសេសៗ និងបទពិសោធន៍ល្អៗដែលនាំមកជូនដោយអ្នកបង្កើតមាតិកាល្បីៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា – មានតែនៅ Pouk Mak ប៉ុណ្ណោះ!

តើខ្ញុំត្រូវប្រើកម្មវិធីទូរស័ព្ទនេះដោយរបៀបណា?

ដើម្បីប្រើប្រាស់វា លោកអ្នកគ្រាន់តែចូលទៅកាន់ Google Playstore ឬ App Store ដើម្បីទាញយក ហើយបង្កើតគណនីយរបស់លោកអ្នក ដោយបញ្ចូលនូវទិន្នន័យផ្ទាល់ខ្លួន និងរូបភាពដែលអ្នកពេញចិត្ត និងណែនាំមិត្តភក្តិរបស់លោកអ្នកផ្សេងទៀតនោះ លោកអ្នកនឹងរីករាយជាមួយសេវាកម្មមួយនេះ។

វាជាកម្មវិធីទូរស័ព្ទដៃ ដែលអាចឲ្យលោកអ្នក ជជែកកម្សាន្ត បង្កើតគ្រុបឆាត ធ្វើការហៅចេញជាសំឡេង និងរូបភាព ផ្ញើរឯកសារ និងប្រើប្រាស់ស្ទីកគ័រផ្សេងៗជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចចែករំលែក ទីតាំង និង ចូលរួមនៅមាតិកាថ្មីៗជាច្រើនផងដែល។

ទាញយកឥឡូវនេះ ដើម្បីប្រើប្រាស់ឥតគិតថ្លៃជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។

តើខ្ញុំអាចទទួលបានទិន្នន័យ 2GB ដោយឥតគិតថ្លៃតាមរបៀបណា?

គ្រប់គ្នាដែលប្រើប្រាស់កម្មវិធីនេះនឹងទទួលបានទិន្នន័យ 2GB ឥតគិតថ្លៃជារៀងរាល់ខែ។

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែធ្វើដោនឡូត ហើយចុះឈ្មោះជាមួយលេខទូរស័ព្ទសែលកាតរបស់អ្នក តាមរយៈ Pouk Mak នោះអ្នកនឹងទទួលបានទិន្នន័យ 500MB រៀងរាល់ចុងសប្តាហ៍។

ទិន្នន័យឥតគិតថ្លៃដែលអ្នកទទួលបានពី Pouk Mak នឹងត្រូវបានបញ្ចូលទៅក្នុងគណនីសមតុល្យបន្ថែមរបស់អ្នក ប៉ុន្តែអ្នកត្រូវតែជាអតិថិជនរបស់សែលកាត ហើយបានភ្ជាប់ជាមួយនឹងគម្រោងណាមួយ។

ពួកយើងណែនាំឱ្យប្រើប្រាស់គម្រោង Cellcard 4U – ជាគម្រោងដែលល្អបំផុតនៅកម្ពុជាជាមួយនឹងអត្ថប្រយោជន៍ និងលក្ខណៈពិសេសដែលបត់បែនតាមតម្រូវការ ដូចជាទិន្នន័យដែលនៅសល់នឹងត្រូវបូកបន្ថែមទៅសប្តាហ៍បន្ទាប់ និងទទួលបានការផ្តល់ជូនឥតគិតថ្លៃរៀងរាល់សប្តាហ៍ទី 4។

ដើម្បីភ្ជាប់គម្រោង Cellcard 4U អ្នកត្រូវមានស៊ីមសែលកាត ហើយចុច *5000*1#។

ប្រសិនបើអ្នករស់នៅក្នុងរាជធានីភ្នំពេញ អ្នកអាចកុម្មង់ទិញស៊ីមសែលកាតបានតាមសេវាកម្មដឹកជញ្ជូន WingMall, Nahm24 និង Smile Shop។

ប្រសិនបើខ្ញុំមានបញ្ហាក្នុងការប្រើកម្មវិធី តើខ្ញុំគួរទាក់ទងតាមកន្លែងណា?

ចុច “ការកំណត់” > “ជំនួយ” > “ទំនាក់ទំនងយើង”

ឬផ្ញើអ៊ីមែលទៅ support@pouk-mak.com

ឬទូរសព្ទទៅ 012 999 123