តើអ្វីទៅជាការដាច់សេវាពេលកំពុងទូរស័ព្ទ?
ការដាច់សេវា គឺជាការកាត់ផ្ដាច់ភ្លាមៗក្នុងពេលកំពុងទូរស័ព្ទក្នុងប្រព័ន្ធដោយសារមានបញ្ហារអាក់រអួលមួយចំនួនពីបណ្ដាញសេវា។
តើអ្វីទៅជាការហៅក្នុងប្រព័ន្ធ? តើអ្វីទៅជាការហៅចេញក្រៅប្រព័ន្ធ?
ការហៅក្នុងប្រព័ន្ធគឺជាការហៅទូរស័ព្ទរវាងលេខពីរដែលមានស្ថិតក្នុងបណ្តាញតែមួយ។ ឧទាហរណ៍៖ ទាំងអ្នកហៅ និងអ្នកទទួលការហៅគឺសុទ្ធតែប្រើប្រាស់ប្រព័ន្ធសែលកាត។
ការហៅចេញក្រៅប្រព័ន្ធ (ឬការហៅឆ្លងប្រព័ន្ធ) គឺជាការហៅទូរស័ព្ទដែលធ្វើឡើងរវាងលេខទូរស័ព្ទពីរដែលស្ថិតនៅបណ្តាញពីរផ្សេងគ្នា។ ឧទាហរណ៍៖ អ្នកហៅកំពុងហៅទៅកាន់លេខដែលកំពុងប្រើបណ្តាញផ្សេងទៀតពីខ្លួន។
ខ្ញុំបានប្តូរមកប្រើសែលកាត តែនៅតែមិនអាចដំណើរការអ្វីបាន។ តើខ្ញុំគួរអ្វីយ៉ាងណា?
ពិនិត្យមើលការកំណត់ APN របស់អ្នក។ ការចូលប្រើបណ្តាញទូរស័ព្ទថ្មីមានន័យថាអ្នកត្រូវកំណត់ទូរស័ព្ទរបស់អ្នកឲ្យ ‘ស្វែងរកឃើញ’ បណ្តាញណាមួយដែលអ្នកចង់ប្រើ។ ស្វែងរកការកំណត់ APN នៅលើទូរស័ព្ទរបស់អ្នក ហើយវាយបញ្ចូលពាក្យ ‘Cellcard’ ។ ប្រសិនបើអ្នកធ្វើបែបនេះហើយ អ្នកនៅតែជួបបញ្ហា សូមទូរស័ព្ទមកលេខ 012812812 ឬ 812 ក្រុមការងារសែលកាតនឹងជួយអ្នក។
តើខ្ញុំអាចប្រើប្រាស់ អ៊ីនធើណិត 4G របស់ សែលកាត ដោយរបៀបណា?
ជាដំបូង សូមប្រាកដថា ទូរស័ព្ទរបស់អ្នកគាំទ្រប្រើប្រាស់សេវា 4G បាន។ អ្នកអាចស្វែងរកមើលទូរស័ព្ទដែលមានតម្លៃសមរម្យជាច្រើន នៅទំព័រទូរស័ព្ទ នៅលើគេហទំព័រទូរស័ព្ទរបស់យើង។ ប្រសិនបើទូរស័ព្ទរបស់អ្នក គាំទ្រប្រើប្រាស់សេវា 4G បានហើយនោះ សូមប្រាកដថាអ្នកបានបើកសេវា 4G នៅលើ Setting ទូរស័ព្ទរបស់អ្នក។ ងាយស្រួលបំផុត។ ដើម្បីដឹងឲ្យច្បាស់ថា តំបន់ដែលអ្នករស់នៅ មានសេវា 4G ឬអត់នោះ សូមចុចមើលពីបណ្តាញសេវា 4G របស់ សែលកាត នៅទីនេះ!
តើខ្ញុំអាចពិនិត្យមើលសមតុល្យ និងគម្រោងដែលខ្ញុំភ្ជាប់យ៉ាងដូចម្តេច?
អ្នកអាចត្រួតពិនិត្យអ្វីៗដែលអ្នកមាននៅក្នុងគណនីសែលកាតរបស់អ្នកបានដោយងាយស្រួលជាមួយ កម្មវិធី Cellcard។ អ្នកអាចទាញយកវាបានដោយឥតគិតថ្លៃពី App Store ឬ Google Play Store ។ ជាមួយនឹង កម្មវិធី Cellcard អ្នកក៏អាចភ្ជាប់គម្រោងនានាយ៉ាងងាយស្រួល ដោយមិនចាំបាច់ចងចាំលេខកូដខ្លីៗទេ។ អ្នកក៏អាចប្រើ USSD ដើម្បីពិនិត្យមើលសមតុល្យរបស់អ្នកបានដូចគ្នា ដោយគ្រាន់តែចុច #124# ឬទូរស័ព្ទមកកាន់លេខHotlineរបស់សែលកាត ដើម្បីពិនិត្យមើលគម្រោងភ្ជាប់របស់អ្នក។
តើខ្ញុំគួរធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងទិន្នន័យអ៊ីនធើណិតរបស់ខ្ញុំ?
វិធីល្អបំផុតទីមួយដើម្បីរក្សាទុកទិន្នន័យគឺត្រូវប្រាកដថាមានតែកម្មវិធីដែលអ្នកកំពុងប្រើប៉ុណ្ណោះដែលបានបើកការកំណត់ទិន្នន័យ។ គួរចងចាំថាកម្មវិធីទាំងអស់ត្រូវការប្រើប្រាស់ទិន្នន័យដើម្បីធ្វើការអាប់ដេត។ដូច្នេះអ្នកនឹងសន្សំសំចៃទិន្នន័យប្រសិនបើអ្នកកំណត់ការបិទទិន្នន័យទៅលើកម្មវិធីណាដែលអ្នកមិនសូវប្រើជាទៀងទាត់។ ងាយៗដោយគ្រាន់តែរកការកំណត់ទិន្នន័យនៅលើទូរស័ព្ទរបស់អ្នកហើយកំណត់ ‘បិទ’ ឬ ‘បើក’ ទៅលើកម្មវិធីណាមួយ នៅពេលណាដែលអ្នកចង់បាន។
វិធីទីពីរក្នុងការគ្រប់គ្រងការប្រើប្រាស់ទិន្នន័យគឺត្រូវដឹងអំពីគុណភាពនៃវីដេអូដែលអ្នកមើល។ កាលណាគុណភាពកាន់តែធំច្បាស់ ការប្រើប្រាស់ទិន្នន័យនឹងអស់ច្រើនដូចគ្នា។
តើអ្វីជាការភ្ជាប់បន្តដោយស្វ័យប្រវត្តិ? ហើយហេតុអ្វីបានជាវាកាត់លុយរបស់ខ្ញុំភ្លាមៗបន្ទាប់ពីខ្ញុំធ្វើការបញ្ចូលលុយហើយ?
ការភ្ជាប់សារជាថ្មីដោយស្វ័យប្រវត្តិ គឺជាការកំណត់ផែនការដែលប្រព័ន្ធបានបន្តគម្រោងរបស់អ្នកដោយស្វ័យប្រវត្តិនៅពេលគម្រោងផុតកំណត់ ដូច្នេះអ្នកមិនចាំបាច់ធ្វើវាដោយខ្លួនឯងទេ។ វាមានប្រយោជន៍ចំពោះអ្នកដែលរវល់ខ្លាំង ដោយពួកគេមិនចាំបាច់បារម្ភអំពីគម្រោងដែលពួកគេភ្ជាប់ជាប្រចាំ ហើយពួកគេនឹងទទួលបានការភ្ជាប់ទំនាក់ទំនងគ្រប់ពេលវេលា។ ប្រសិនបើគម្រោងរបស់អ្នកត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិ គណនីដើមរបស់អ្នកនឹងត្រូវបានកាត់ទឹកប្រាក់ចេញដោយស្វ័យប្រវត្តិ ដើម្បីភ្ជាប់គម្រោងណាមួយដែលបានផុតកំណត់ហើយ។ នេះជាមូលហេតុដែលអ្នកសម្គាល់ឃើញថានៅពេលអ្នកបញ្ចូលទឹកប្រាក់មានការកាត់ទឹកប្រាក់ភ្លាមៗ។ វាប្រហែលជាមកពីគម្រោងណាមួយរបស់អ្នកដែលបានភ្ជាប់សារជាថ្មីដោយស្វ័យប្រវត្តិ។ ដើម្បីដឹងថាគម្រោងណាខ្លះដែលត្រូវបន្តដោយស្វ័យប្រវត្តិ រឺក៏លោកអ្នកចង់លុបចោលការភ្ជាប់ឡើងវិញណាមួយ សូមទូរស័ព្ទមកកាន់លេខHotlineរបស់សែលកាត លេខ 012812812 ឬ 012 ។ អ្នកក៏អាចទាញយកកម្មវិធី Cellcard ដោយឥតគិតថ្លៃពី Apple store ឬ Google Play Store ផងដែរ។
តើអ្វីទៅជា ការផ្អាកការហៅចេញ និង ការផ្អាកការហៅចេញ-ចូល?
ការផ្អាកការហៅចេញ គឺស៊ីមកាតមិនត្រូវបានអនុញ្ញាតឱ្យធ្វើការហៅចេញ ប៉ុន្តែនៅតែអាចទទួលការហៅចូលបាន។ ការផ្អាកការហៅចេញ-ចូល គឺនៅពេលដែលស៊ីមកាតមិនអាចធ្វើការហៅ ឬមិនអាចទទួលទូរស័ព្ទបាន។
តើគណនីគោល និងលុយបន្ថែមខុសគ្នាដូចម្ដេច?
គណនីគោល គឺជាកន្លែងសម្រាប់ផ្ទុកលុយនៅពេលដែលអ្នកបញ្ចូល។ លុយបន្ថែម គឺជាទឹកប្រាក់បន្ថែមដោយ “ឥតគិតថ្លៃ” (ឬក៏ជាសេវាកម្មណាមួយ) ត្រូវបានផ្ដល់ជូនដល់អតិថិជន។