អំពី គម្រោង XG | សែលកាត

ខ្ញុំកំពុងប្រើប្រាស់គម្រោង XG4.5 ប្រសិនបើចង់ប្តូរទៅគម្រោង XG6 តើខ្ញុំត្រូវធ្វើដូចម្តេច?

អ្នកត្រូវមាន ទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនី ចាប់ពី 6ដុល្លារឡើងទៅ ហើយចុច #8282#60#1# រួចបញ្ជូន នោះ អ្នកនឹងប្តូរទៅ គម្រោង XG6 ដោយស្វ័យប្រវត្តិ។សម្រាប់ជំនួយបន្ថែម សូមទូរស័ព្ទទៅលេខ 812.

តើខ្ញុំអាចប្រើគម្រោង XG របស់ខ្ញុំបានទេ ប្រសិនបើសមតុល្យគណនីរបស់ខ្ញុំស្មើសូន្យ ប៉ុន្តែគម្រោងមិនទាន់ផុតសុពលភាព?

ពិតជាបាន! គម្រោង XG អ្នក នឹងត្រូវផ្អាកក្នុងរយៈពេលដែលសមតុល្យគណនីរបស់អ្នកផុតសុពលភាពតែប៉ុណ្ណោះ។ វានឹងភ្ជាប់ដំណើរការឡើងវិញភ្លាម នៅពេលអ្នកបញ្ចូលលុយ។

តើមានអ្វីកើតឡើងចំពោះកញ្ចប់គម្រោង XG របស់ខ្ញុំដែលនៅសល់ នៅពេលគម្រោងផុតសុពលភាព ឬពេលខ្ញុំដូរទៅគម្រោងផ្សេង?

អត្ថប្រយោជន៍ទាំងអស់ដែលនៅសល់ក្នុងគម្រោង XG នោះនឹងត្រូវលុបចោល។

នៅពេលខ្ញុំបានភ្ជាប់គម្រោង XG ហើយ តើខ្ញុំនៅតែអាចភ្ជាប់គម្រោង iNET ឬ គម្រោងបន្ថែមដទៃទៀតបានទេ?

ពិតជាបាន! អ្នកអាចភ្ជាប់គម្រោងណាមួយជាមួយគម្រោង XG របស់អ្នកដូចជា៖ គម្រោង iNET ដាច់យប់ គម្រោងផ្ញើសារឥតកំណត់ Facebook Viber Whatsapp និង Line ឥតកំណត់ ជាដើម។

តើខ្ញុំអាចភ្ជាប់គម្រោង XG ច្រើនដងក្នុងពេលតែមួយបានដែរ ឬទេ?

អ្នកអាចភ្ជាប់គម្រោង XG បានច្រើនដងក្នុងពេលតែមួយតាមតំរូវការ។ គម្រោងនិមួយៗមានសុពលភាពផ្សេងគ្នា ហើយគម្រោងដែលមានសុពលភាពខ្លីជាងគេនឹងត្រូវប្រើមុនគេ។

តើមានការគិតប្រាក់បន្ថែមឬទេពេលខ្ញុំប្ដូរទៅប្រើ XG?

ទេ

តើខ្ញុំអាចប្រើប្រាស់គម្រោង XG សម្រាប់គោលបំណងអាជីវកម្មបានដែរឬទេ?

គម្រោងបង់ប្រាក់ជាមុនរបស់សែលកាតផ្តល់ជូនសម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទតាមតម្រូវការផ្ទាល់ខ្លួន។ សែលកាតសូមណែនាំ រាល់គម្រោងបង់ប្រាក់ជាមុន របស់សែលកាត មិនគួរប្រើប្រាស់សម្រាប់គោលបំនងអាជីវកម្ម ឬពាណិជ្ជកម្មនោះទេ ពីព្រោះអាចមានផលប៉ះពាល់ដល់អតិថិជនដែលប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន។ សែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាកការប្រើប្រាស់ពីបណ្តាគណនី ឬលេខទូរស័ព្ទដែលប្រើប្រាស់សេវាផ្ញើសារជាអក្សរ ឬ ការហៅទូរស័ព្ទ ឬ ការរំខានគ្រប់រូបភាពដែលមានលក្ខណៈ ហួសកម្រិតក្នុងគោលបំនងអាជីវកម្មផ្សេងៗ។