តើអ្វីនឹងកើតឡើងនៅពេលខ្ញុំហៅទូរស័ព្ទលើសនាទីដែលគម្រោងផ្តល់ជូន?
អ្នកនឹងត្រូវគិតប្រាក់ 4,5សេន/នាទីពីសមតុល្យដើម តាមអត្រាតម្លៃគម្រោងធម្មតា។
តើគម្រោង VoIP ជាគម្រោងភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិមែនទេ?
មែនហើយ! គម្រោងនឹងភ្ជាប់ដំណើរការឡើងវិញដោយស្វ័យប្រវត្តិកាលណា គម្រោងបានផុតកំណត់តាមកាលបរិច្ឆេទ និងម៉ោងរបស់វា ។
តើមានអ្វីកើតឡើងចំពោះគម្រោងដែលនៅសល់ នៅពេលខ្ញុំភ្ជាប់គម្រោងឡើងវិញ ឬនៅពេលគម្រោងត្រូវបានភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ?
គម្រោងដែលនៅសល់ អាចប្រើបានត្រឹមកាលបរិច្ឆេទផុតកំណត់នៃគម្រោងដែលបានភ្ជាប់ប៉ុណ្ណោះ។ ការភ្ជាប់ជាថ្មី នឹងត្រូវគិតដោយឡែក។ គម្រោងនេះមិនអាចផ្ទេរទៅគម្រោងបន្ទាប់បានទេ។