តើអ្នកណាមានសិទ្ធិទទួលបានការផ្ដល់ជូនពិសេសនេះ?
កម្មវិធីពិសេសនេះផ្ដល់ជូនសម្រាប់អតិថិជនសែលកាតទាំងអស់ ដែលភ្ជាប់គម្រោងអស្ចារ្យ$1=$30 ថ្មី ឬ ភ្ជាប់ឡើងវិញ ។
តើកម្មវិធីពិសេសនេះ អនុវត្តចំពោះការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងការភ្ជាប់ឡើងវិញដោយខ្លួនឯងមែនឬទេ?
ពិតណាស់! កម្មវិធីពិសេសនេះអនុវត្តចំពោះទាំងការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងការភ្ជាប់ឡើងវិញដោយខ្លួនឯង សម្រាប់គម្រោងអស្ចារ្យ $1 = $30
តើខុសគ្នាដូចម្ដេចរវាងការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងដោយផ្ទាល់ខ្លួនឯង?
ជម្រើស ទាំងពីរនេះ អាចជ្រើសរើសបាន សម្រាប់គម្រោងអស្ចារ្យ $1 = $30 ប៉ុណ្ណោះ។ ការជ្រើសរើសភ្ជាប់ដោយស្វ័យប្រវត្តិសម្រាប់គម្រោងអស្ចារ្យ មានន័យថាក្រោយពីគម្រោងអស្ចារ្យលោកអ្នកផុតសុពលភាព សែលកាតនឹងភ្ជាប់គម្រោងអស្ចារ្យជាថ្មីជូនលោកអ្នកដោយស្វ័យប្រវត្តិ។ ធ្វើរបៀបនេះអាចជួយលោកអ្នកកុំឲ្យពិបាកចុចលេខកូដភ្ជាប់គម្រោងឡើងវិញរាល់ពេល។
ការភ្ជាប់គម្រោងឡើងវិញដោយខ្លួនឯង មានន័យថា អ្នកជ្រើសរើសការភ្ជាប់គម្រោង រៀងរាល់ពេលដែលអ្នកត្រូវការ ។ បន្ទាប់ពីគម្រោងដែលអ្នកបានភ្ជាប់ ផុតសុពលភាព សែលកាតនឹងមិនភ្ជាប់គម្រោងដោយស្វ័យប្រវត្តិជូនអ្នកឡើយ។ អ្នកចាំបាច់ត្រូវភ្ជាប់គម្រោង ឡើងវិញដោយខ្លួនឯងផ្ទាល់។
តើសុពលភាពនៃអត្ថប្រយោជន៍ (2.5ដុល្លារ) របស់គម្រោងសែលកាត អស្ចារ្យ មានរយៈពេលប៉ុន្មាន?
អត្ថប្រយោជន៍របស់គម្រោង អស្ចារ្យ មានសុពលភាព 1ថ្ងៃគិត ចាប់ពីម៉ោង 00:00:00ព្រឹក ដល់ 23:59:59យប់។ អត្ថប្រយោជន៍នៅសល់នឹងត្រូវលុបចោលបន្ទាប់ពីម៉ោង23:59:59យប់
តើខ្ញុំអាចភ្ជាប់គម្រោង អស្ចារ្យ 10សេន = 2.5ដុល្លារ បានច្រើនជាង1 ក្នុងមួយថ្ងៃបានដែរ ឬទេ?
អ្នកអាចភ្ជាប់គម្រោងនេះបាន 2 ដង/ថ្ងៃ។ មានន័យថាអ្នកអាចប្តូរលុយ 10សេន ទៅជា 2.5ដុល្លារ បាន 2ដង/ថ្ងៃ។
តើខ្ញុំអាចភ្ជាប់គម្រោង អស្ចារ្យ $1 = $30 ច្រើនជាងម្តងក្នុងសប្តាហ៍តែមួយបានដែរឬទេ?
ពិតជាបាន!