តើខ្ញុំទាក់ទងមកកាន់សែលកាតដើម្បីសាកសួរព័ត៌មានពេល Roaming តាមរបៀបណា?
លេខទំនាក់ទំនងផ្ទាល់៖ +85512812812
អ៊ីម៊ែលផ្នែកសេវាបម្រើ: customercare@cellcard.com.kh
ទំព័រហ្វេសប៊ុកផ្នែកសេវាបម្រើ៖ www.facebook.com/CellcardFanPage
តើខ្ញុំអាចតេ ឬផ្ញើសារក្នុងពេល Roaming ដោយរបៀបណា?
[+][លេខកូដប្រទេស និងលេខទូរស័ព្ទ]
ឧទាហរណ៍៖ តេ ឬផ្ញើសារទៅកាន់ប្រទេសកម្ពុជា៖ +85512812812
តេ ឬផ្ញើសារទៅកាន់ប្រទេសថៃ៖ +6626474491
តើខ្ញុំអាចជ្រើសរើសបណ្តាញទូរស័ព្ទសម្រាប់ Roaming ដោយរបៀបណា?
របៀបក្នុងការជ្រើសរើសបណ្តាញទូរស័ព្ទសម្រាប់ Roaming៖
*ប្រព័ន្ធ iOS
- សូមចូលទៅកាន់ Setting
- ជ្រើសរើស Carrier
- ចុចយក ON សម្រាប់ Data Roaming
- ចុចយក OFF សម្រាប់ Automatic ហើយជ្រើសយកបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
*ប្រព័ន្ធ Android៖
- សូមចូលទៅកាន់ Setting ហើយជ្រើសយក Connections
- ជ្រើសរើស Mobile Networks
- ចុចយក On សម្រាប់ Data Roaming
- ចុច Search Networks ហើយជ្រើសរើសបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
ខ្ញុំអាចបញ្ចូលទឹកប្រាក់ពេលកំពុង Roaming ដោយរបៀបណា?
- ជម្រើសទី 1៖ *123* លេដកូដ 14ខ្ទង់# ហើយចុចបញ្ជូន។ ឧទាហរណ៍៖ *123*23345678345678#
- ជម្រើសទី 2៖ បញ្ចូលទឹកប្រាក់តាមអនឡាញតាមរយៈ Cellcard App និងគេហទំព័ររបស់ Cellcard (ជម្រើសទូទាត់ប្រាក់៖ Visa, Master Card, Union Pay, Wing, Alipay, Acleda, ABA Pay)
- ជម្រើសទី 3៖ បញ្ចូលទឺកប្រាក់តាមរយៈគណនី Mobile Banking (Wing, សេវាកម្មកាបូបលុយ, កម្មវិធីធនាគារ)
តើខ្ញុំឆែកមើលទឹកប្រាក់ក្នុងពេល Roamingដោយរបៀបណា?
សូមចុច #823# ដើម្បីឆែកមើលទឹកប្រាក់របស់អ្នក។
តើខ្ញុំធ្វើយ៉ាងណាដើម្បីភ្ជាប់ និងផ្តាច់សេវា Roaming?
សូមចុច #8910# ដើម្បីភ្ជាប់សេវា។ អ្នកអាចភ្ជាប់ដោយឥតគិតថ្លៃ។
(អ្នកត្រូវភ្ជាប់សេវា Roaming ជាមុន មុននឹងធ្វើដំណើរទៅកាន់ក្រៅប្រទេស។)
សូមចុច #8910*0# ដើម្បីផ្តាច់សេវា។ អ្នកអាចភ្ជាប់ដោយឥតគិតថ្លៃ។