អំពីការចុះ ឈ្មោះស៊ីមកាត | សែលកាត

តើខ្ញុំធ្វើដូចម្តេចដើម្បីពិនិត្យថាស៊ីមកាតរបស់ខ្ញុំចុះឈ្មោះរួចហើយឬនៅ ?

ចុច #5656 # រួចចុចបញ្ជូន ។

តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើឈ្មោះស៊ីមកាត របស់ខ្ញុំ មិនត្រឹមត្រូវឬស៊ីមកាត របស់ខ្ញុំមិនទាន់ចុះឈ្មោះ?

អ្នកអាចបញ្ចូលទិន្នន័យថ្មី ឬចុះឈ្មោះឯកសារស៊ីមកាតរបស់លោកអ្នកតាមរយៈបណ្តាញ ដូចខាងក្រោម:

• សូមអញ្ជើញមកកាន់ការិយាល័យសែលកាតណាមួយ ភ្ចាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណដែល មានសុពលភាព។

  • ផ្ញើរូបនៃអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពរបស់អ្នក ជាមួយនឹងលេខទូរស័ព្ទរបស់អ្នក សរសេរនៅខាងក្រោម ទៅកាន់គេហទំព័របណ្តាញសង្គម Facebook: Cellcard SIM Registration
  •   អ៊ីម៉ែល រូបនៃអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពរបស់អ្នកទៅ: customercare@cellcard.com.kh
  •    ចុះឈ្មោះ អនឡាញ នៅគេហទំព័រ របស់ក្រុមហ៊ុន: www.cellcard.com.kh/profile

តើឯកសារអ្វីខ្លះដែលត្រូវការដើម្បីចុះឈ្មោះ ស៊ីមកាត?

អ្នក អាចនាំមកនូវ ការមួយ ឯកសារដូចខាងក្រោម ដូចខាងក្រោម:

  • អត្តសញ្ញាណប័ណ្ណពលរដ្ឋកម្ពុជាដែលមានសុពលភាព ឫ
  • ប័ណ្ណសំគាល់ខ្លួន របស់បុគ្គលិក រដ្ឋាភិបាល ដែលមានសុពលភាព និងមានអាសយដ្ឋាន របស់អ្នក ឫ
  • ប័ណ្ណសំគាល់ខ្លួន របស់ប៉ូលីសជាតិ ឬកងយោធពលខេមរភូមិន្ទដែលមានសុពលភាព និងមានអាសយដ្ឋានរបស់អ្នក ឫ
  • ប័ណ្ណសំគាល់ខ្លួន របស់ព្រះសង្ឃ ឫ
  • លិខិតឆ្លងដែនដែលមានសុពលភាព ឫ
  • សៀវភៅគ្រួសារ ដែលមានសុពលភាព ឫ
  • ប័ណ្ណបើកបរ ដែលមានសុពលភាព

តើខ្ញុំអាច ពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំ បានរឺទេ បើខ្ញុំជាអតិថិជនបង់ប្រាក់ប្រចាំខែ?

អតិថិជនបង់ប្រាក់ជាមុន និងអតិថិជនបង់ប្រាក់ប្រចាំខែទាំងអស់អាចពិនិត្យមើល ឈ្មោះស៊ីមកាត របស់ពួកគាត់តាមរយៈ #5656# រួចចុចបញ្ជូន

តើខ្ញុំ ត្រូវការបង់ប្រាក់ សម្រាប់ការពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំដែររឺទេ?

មិនត្រូវបានគិតថ្លៃទេ។