Time To Rise Rewards 25K | សែលកាត

ការផ្តល់ជូនរង្វាន់ពីគម្រោង TIME TO RISE

អតិថិជនដែលភ្ជាប់គម្រោង Time to Rise នឹងមានឱកាសឈ្នះរង្វាន់លុយសុទ្ធរហូតដល់ $25,000។ អ្នកឈ្នះអាចជាអ្នក! កម្មវិធីនេះប្រព្រឹត្តឡើងដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រពីអតិថិជនរបស់យើងទៅលើគម្រោងថ្មីប្រចាំក្រុមហ៊ុន “Time To Rise” ដែលគោលបំណងមួយក្នុងការបង្កើតឡើង គឺសម្រាប់អបអរខួប 25 ឆ្នាំរបស់ក្រុមហ៊ុនសែលកាត។ ការផ្ដល់ជូននេះនឹងត្រូវរៀបចំដោយវិទ្យុ VayoFM 105.5 ជារៀងរាល់ថ្ងៃពុធ វេលាម៉ោង 5 ល្ងាច ដល់ 6 ល្ងាច។ ក្នុងកម្មវិធីរិទ្យុនេះ ពិធីករ និងពិធីការនីនឹងធ្វើការតេដោយចៃដន្យទៅកាន់អតិថិជន ដែលបានភ្ជាប់គម្រោង Time to Rise ដើម្បីចូលរួមលេងក្នុងកម្មវិធី និងឆ្លើយសំណួរចំនួន 3 ឱ្យបានត្រឹមត្រូវអំពីគម្រោង Time To Rise ដើម្បីមានឱកាសឈ្នះរង្វាន់លុយប្រចាំសប្តាហ៍ចំនួន 2,500 ដុល្លារ។ អតិថិជនដែលឆ្លើយត្រូវទាំង 3 សំណួរនឹងក្លាយជាអ្នកឈ្នះរង្វាន់ធំប្រចាំសប្តាហ៍ភ្លាមៗ!

 

វិធីចូលរួម:

ភ្ជាប់គម្រោង Time To Rise $1 ឬ $6 រៀងរាល់សប្តាហ៍ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់នៅក្នុងកម្មវិធី។

រង្វាន់៖

-រង្វាន់លុយសុទ្ធប្រចាំសប្តាហ៍៖ 2,500 ដុល្លារ
-រង្វាន់លើកទឹកចិត្តប្រចាំសប្តាហ៍៖ ទឹកប្រាក់គណនីទូរស័ព្ទ 10 ដុល្លារ ចំនួន 20 រង្វាន់

 

រយៈពេលប្រូម៉ូសិន៖

ថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2022 ដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2023

 

លក្ខខណ្ឌផ្សេងៗ៖

សិទ្ធិក្នុងការចូលរួម៖

  • ការផ្តល់ជូននេះ គឺសម្រាប់អតិថិជនថ្មី និងអតិថិជនបច្ចុប្បន្នដែលភ្ជាប់ ឬបន្តភ្ជាប់គម្រោង Time To Rise
  • សម្រាប់តែអតិថិជនដែលប្រើប្រាស់គម្រោងបង់ប្រាក់ជាមុនតែប៉ុណ្ណោះ ហើយត្រូវភ្ជាប់ ឬបន្តភ្ជាប់គម្រោង Time To Rise $1 ឬ $6 រៀងរាល់សប្តាហ៍ ដើម្បីចូលរួមការចាប់រង្វាន់រៀងរាល់សប្តាហ៍
  • ការភ្ជាប់ 1 ដង = ឱកាសសម្រាប់ចូលរួម 1 ដង។ ភ្ជាប់កាន់តែច្រើន ទទួលបានឱកាសចូលរួមកាន់តែច្រើន។
  • ការផ្តល់ជូននេះនឹងចាប់ផ្តើមពីថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2022 ដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2023
  • ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ថ្ងៃពុធ ដោយមានការចាប់លេខទូរស័ព្ទដោយចៃដន្យចំនួន 20 ដើម្បីចូលរួមលេងនៅក្នុងកម្មវិធី និងមានឱកាសឈ្នះរង្វាន់ជាលុយសុទ្ធ ឬរង្វាន់លើកទឹកចិត្ត
  • កម្មវិធីនេះ គឺសម្រាប់តែអតិថិជនដែលភ្ជាប់គម្រោង Time to Rise តែប៉ុណ្ណោះ

សម្រាប់រង្វាន់លើកទឹកចិត្ត

  • រង្វាន់លើកទឹកចិត្តនឹងផ្តល់ជូនសម្រាប់អ្នកដែលបានចូលរួមកម្មវិធីវិទ្យុ ប៉ុន្តែមិនបានឆ្លើយសំណួរទាំងអស់បានត្រឹមត្រូវ
  • រង្វាន់លើកទឹកចិត្តនឹងផ្តល់ជូនជា E-Top-Up
  • រង្វាន់លើកទឹកចិត្ត គឺជាទឹកប្រាក់ក្នុងគណនីទូរស័ព្ទចំនួន 10 ដុល្លារ
  • សុពលភាពនឹងមានទៅតាមការកំណត់

សម្រាប់អ្នកឈ្នះរង្វាន់លុយសុទ្ធ

  • រៀងរាល់សប្តាហ៍ អ្នកឈ្នះម្នាក់នឹងត្រូវបានជ្រើសរើស ដើម្បីឈ្នះរង្វាន់លុយសុទ្ធចំនួន 2,500 ដុល្លារ
  • អ្នកឈ្នះនឹងត្រូវបានទាក់ទងពីក្រុមហ៊ុនសែលកាត អំពីកាលបរិច្ឆេទនៃការបើករង្វាន់
  • រង្វាន់អាចមកបើកបាននៅការិយាល័យកណ្តាលរបស់សែលកាត
  • ប្រសិនបើមិនមានអ្នកឈ្នះនៅក្នុងសប្តាហ៍នេះ រង្វាន់លុយសុទ្ធ 2,500 ដុល្លារនឹងបូកបញ្ចូលលទៅសប្តាហ៍បន្ទាប់ ដូចនេះរង្វាន់សប្តាហ៍បន្ទាប់នឹងកើនឡើងដល់ 5,000 ដុល្លារ
  • ទិន្នន័យនឹងត្រូវបានបញ្ជូនឱ្យត្រួតពិនិត្យដោយក្រុមសវនកម្មរៀងរាល់ថ្ងៃច័ន្ទ

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត