លក្ខខណ្ឌនៃការប្រើប្រាស់របស់កម្មវិធីពួកម៉ាក | សែលកាត

លក្ខខណ្ឌនៃការប្រើប្រាស់របស់កម្មវិធីពួកម៉ាក  

លក្ខខណ្ឌនៃការប្រើប្រាស់ ដែលត្រូវបានបង្ហាញនៅទីនេះ គឺសម្រាប់កំណត់លក្ខខណ្ឌរវាងក្រុមហ៊ុន CamGSM Co., Ltd (សែលកាត) និងអ្នកប្រើប្រាស់នៃសេវាកម្ម មុខងារណាមួយរបស់កម្មវិធីពួកម៉ាក ដែលត្រូវបានផ្តល់ជូនដោយ ក្រុមហ៊ុនសែលកាត។ 

1.និយមន័យ

ពាក្យពេចន៍ និងលក្ខខណ្ឌខាងក្រោមនេះ គឺមានអត្ថន័យដូចដែលានលើឡើងនៅខាងក្រោម នៅពេលដែលវាត្រូវបានប្រើប្រាស់នៅក្នុងលក្ខខណ្ឌ។ 

1.1 មាតិកា គឺសំដៅលើព័ត៌មាន ដូចជាអត្ថបទ ឯកសារជាសំឡេង តន្ត្រី រូបភាព ឯកសារ វីដេអូ កម្មវិធីកុំព្យូទ័រ កម្មវិធី កូដកុំព្យូទ័រ និងឃ្លាផ្សេងៗទៀតដែលមានអត្ថន័យប្រហាក់ប្រហែលគ្នានេះ។ 

1.2 “មាតិកា” គឺសំដៅលើមាតិកា ដែលអាចចូលប្រើប្រាស់បានក្នុងកម្មវិធី 

1.3 “មាតិកាដែលបានដាក់ស្នើ” គឺសំដៅលើមាតិកា ដែលអ្នកប្រើប្រាស់បានដាក់ស្នើ បញ្ជូន ដាក់បញ្ចូល 

1.4 “ដុល្លារ  $” គឺសំដៅទៅលើរូបិយប័ណ្ណនិម្មិតដែលអ្នកប្រើប្រាស់ អាចប្រើដើម្បីទូទាត់ប្រាក់សម្រាប់មាតិកា និងសេវាកម្ម ដែលផ្តល់ជូនដោយក្រុមហ៊ុនសែលកាតដោយគិតថ្លៃ។ 

1.5 “លក្ខខណ្ឌដាច់ដោយឡែក” មានន័យថាជាឯកសារ ដែលត្រូវបានចេញផ្សាយ ដាក់បញ្ចូលដោយក្រុមហ៊ុនសែលកាត ដែលពាក់ព័ន្ធទៅងសេវាកម្ម ក្រោមចំណងជើងដូចជា កិច្ចព្រមព្រៀង គោលការណ៍ណែនាំ គោលការណ៍ និងឃ្លាផ្សេងៗទៀតដែលមានអត្ថន័យប្រហាក់ប្រហែលគ្នានេះ។ 

 

 1. 2.កិច្ចព្រមព្រៀងចំពោះលក្ខខណ្ឌ

2.1 រាល់អ្នកប្រើប្រាស់ទាំងអស់ (ទាំងអតិថិជនសែលកាត និងអតិថិជនដែលមិនប្រើសែលកា ) ត្រូវប្រើប្រាស់សេវាកម្ម ស្របទៅតាមការពិពណ៍នាដូចនៅក្នុងលក្ខខណ្ឌ។ អ្នកប្រើប្រាស់ មិនអាចប្រើសេវាកម្មបានឡើយ លុះត្រាណាពួកគេយល់ព្រមជាមួយនិងលក្ខខណ្ឌជាមុនសិន កិច្ចព្រមព្រៀងនេះ គឺត្រឹមត្រូវ និងមិនអាចបដិសេធបានឡើយ។ 

2.2 អនីតិជន អាចប្រើសេវាកម្មនេះបាន លុះត្រាណាមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់របស់ពួកគេ។ លើសពីនេះទៀត ប្រសិនបើអ្នកប្រើប្រាស់សេវាកម្មនេះ ក្នុងនាមឬសម្រាប់គោលបំណងនៃសហគ្រាសពាណិជ្ជកម្ម សហគ្រាសនោះ ក៏ត្រូវបានចាត់ទុកថា បានព្រមព្រៀងទៅនងលក្ខខណ្ឌផងដែរ។ កិច្ចព្រមព្រៀងនេះ គឺត្រឹមត្រូវ និងមិនអាចបដិសេធបានឡើយ។ 

2.3  តាមរយៈការប្រើប្រាស់សេវាកម្មនេះ អ្នកប្រើប្រាស់ ត្រូវបានចាត់ទុកថា បានព្រមព្រៀងទៅនងលក្ខខណ្ឌ។ កិច្ចព្រមព្រៀងនេះ គឺត្រឹមត្រូវ និងមិនអាចបដិសេធបានឡើយ។ 

2.4  ប្រសិនបើមានលក្ខខណ្ឌដាច់ដោយឡែកសម្រាប់សេវាកម្ម អ្នកប្រើប្រាស់ គឺត្រូវគោរពតាមទាំង លក្ខខណ្ឌដាច់ដោយឡែកនិលក្ខខណ្ឌ។ 

 

 1. 3.ការកែប្រែលក្ខខណ្ឌ

យើងអាចធ្វើការកែប្រែលក្ខខណ្ឌ ឬលក្ខខណ្ឌដាច់ដោយឡែក នៅពេលចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់ឡើយ។ ការកែប្រែនេះ នឹងមានប្រសិទ្ធិភាព នៅពេលដែលលក្ខខណ្ឌ ឬលក្ខខណ្ឌច់ដោយឡែកដែលត្រូវបានកែប្រែ ត្រូវបានបង្ហាញនៅលើគេហទំព័រ ឬគណនីបណ្តាញសង្គមរបស់ សែលកាត (www.cellcard.com.kh ឬ www.facebook.com/cellcard) អ្នកប្រើប្រាស់ ត្រូវបានចាត់ទុកថា បានផ្តល់ការយល់ព្រមត្រឹមត្រូវនិងមិនអាចបដិសេធបាន ចំពោះលក្ខខណ្ឌ ឬលក្ខខណ្ឌដាច់ដោយឡែក ដែលត្រូវបានកែប្រែ ដោយការបន្តប្រើប្រាស់សេវាកម្ម។ អ្នកប្រើប្រាស់ ត្រូវពិនិត្យទៅលើលក្ខខណ្ឌជាប្រចាំ នៅពេលប្រើប្រាស់សេវាកម្ម ពីព្រោះការជូនដំណឹងដាច់ដោយឡែក ទាក់ទងទៅនឹងការកែប្រែលក្ខខណ្ឌ គឺមិនត្រូវបានផ្តល់ជូននោះឡើយ 

 

 1. 4.គណនី

4.1 នៅពេលអ្នកប្រើប្រាស់ ផ្តល់ព័ត៌មានអំពីខ្លួនឯង ទៅកាន់សែលកាត គឺត្រូវផ្តល់ព័ត៌មានពិតប្រាកដ ត្រឹមត្រូវនិងពេញលេញ នៅពេលប្រើប្រាស់សេវាកម្ម និងរក្សាទុកព័ត៌មានទាំងនេះឱ្យទាន់បច្ចុប្បន្នភាព រួមទាំងគ្រប់ពេលវេលាផងដែរ។ (ទំព័រសម្រាប់ចុះឈ្មោះ) 

4.2  ប្រសិនបើអ្នកប្រើប្រាស់ ចុះឈ្មោះលេខសម្ងាត់ នៅពេលកំពុងប្រើប្រាស់សេវាកម្ម នោះអ្នកប្រើប្រាស់ ត្រូវមានការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីបង្កាកុំឲ្យលេខសម្ងាត់នេះ ត្រូវបានយកទៅប្រើប្រាស់ក្នុងលក្ខណៈខុសច្បាប់។ សែលកាត ចាត់ទុកថា រាល់សកម្មភាពដែលប្រព្រឹត្តិឡើងដោយលេខសម្ងាត់នេះ គឺជាសកម្មភាពដែលបានធ្វើឡើង ដោយអ្នកកាន់កាប់លេខសម្ងាត់។ 

4.3  អ្នកប្រើប្រាស់ ដែលបានចុះឈ្មោះជាមួយនិសេវាកម្ម អាចលុបគណនីរបស់ខ្លួន និងឈប់ពីការប្រើប្រាស់សេវាកម្ម នៅពេលណាក៏បាន។ 

4.4 សែលកាត អាចផ្អាក ឬលុបគណនីអ្នកប្រើប្រាស់ ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់នោះឡើយ ប្រសិនបើ សែលកាតជឿជាក់ថា អ្នកប្រើប្រាស់កំពុងរំលោភបំពាន បានបំពានទៅលើលក្ខខណ្ឌ។ 

4.5 សែលកាត សូមរក្សាសិទ្ធិក្នុងការលុបចោលគណនីណាដែលអសកម្មក្នុងរយៈពេលមួយឆ្នាំ យូរជាងនេះ ដោយគិតចាប់តាំងពីកាលបរិច្ឆេទដំណើរការលើកចុងក្រោយ ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់នោះឡើយ។ 

4.6 សិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការប្រើសេវាកម្ម នឹងអស់សុពលភាពនៅពេលដែលគណនីរបស់ពួកគេ ត្រូវបានលុបចោលដោយហេតុផលណាមួយ។ គណនីនេះ គឺមិនអាចទាញយកមកវិញបានឡើយ បើទោះបីជាអ្នកប្រើប្រាស់ បានលុបគណនីរបស់ខ្លួនដោយចៃដន្យក៏ដោយ ហើយសែលកាត សូមរំលឹកឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយបញ្ហានេះ។ 

4.7 គណនីនមួយៗនៅក្នុងសេវាកម្ម គឺសម្រាប់ប្រើប្រាស់ផ្តាច់មុខ និងជាកម្មសិទ្ធិរបស់ម្ចាស់គណនីតែម្នាក់គត់ប៉ុណ្ណោះ។ អ្នកប្រើប្រាស់ មិនអាចផ្ទេរ ឱ្យភាគីទីបីណាមួយ ខ្ចីគណនីរបស់ពួកគេបានឡើយ ហើយគណនីរបស់ពួកគេ ក៏មិនអាចផ្ទេរកម្មសិទ្ធិជូនភាគីទីបីណាមួយផងដែរ។ 

 

 1. 5.ភាពឯកជន

5.1  សែលកាតផ្តល់អាទិភាពខ្ពស់បំផុតលើភាពឯកជនរបស់អ្នកប្រើប្រាស់។ 

5.2  សែលកាត សន្យាការពារភាពឯកជន និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ស្របតាមគោលការណ៍ភាពឯកជន ពួកម៉ាក  

5.3 ក្រុមហ៊ុនសែលកាត សន្យាថានឹងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះវិធានការណ៍សន្តិសុខរបស់ខ្លួន សម្រាប់ការបន្តរក្សាសន្តិសុខព័ត៌មានរបស់អ្នកប្រើប្រាស់ទាំងអស់ 

 

 1. 6.ការផ្តល់សេវាកម្ម

6.1  អ្នកប្រើប្រាស់ ត្រូវផ្គត់ផ្គង់កុំព្យូទ័រ ឧបករណ៍ទូរស័ព្ទចល័ត ឧបករណ៍ទំនាក់ទំនង ប្រព័ន្ធប្រតិបត្តិការ និងការភ្ជាប់ទិន្នន័យ ដែលចាំបាច់សម្រាប់ការប្រើប្រាស់សេវាកម្ម ក្រោមការទទួលខុសត្រូវ និងការចំណាយផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់។ 

6.2 សែលកាត សូមរក្សាសិទ្ធិក្នុងការកម្រិតសិទ្ធិប្រើប្រាស់សេវាកម្មទាំងមូល ឬផ្នែកណាមួយ ដោយផ្អែកលើលក្ខខណ្ឌ ដែលសែលកាតចាត់ទុកថាចាំបាច់ ដូចជាអាយុ អត្តសញ្ញាណ(ថ្ងៃខែឆ្នាំកំណើតស្ថានភាពសមាជិកភាពបច្ចុប្បន្ន និងលក្ខខណ្ឌផ្សេងទៀតដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានេះ 

6.3 សែលកាតសូមរក្សាសិទ្ធិក្នុងការកែប្រែ ឬបញ្ឈប់តាមការសម្រេចចិត្តផ្ទាល់របស់សែលកាត ទៅលើសេវាកម្មទាំងមូល ឬផ្នែកណាមួយ នៅពេលវេលាណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់នោះឡើយ 

 

 1. 7.ភាពអសមត្ថភាពនៃការហៅទូរស័ព្ទបន្ទាន់

សេវាកម្មនេះ គឺមិនអាចប្រើប្រាស់ជាបង្អែក សម្រាប់ការហៅទូរស័ព្ទបន្ទាន់ ដូចជាការហៅទូរស័ព្ទទៅកាន់ភ្នាក់ងារអនុវត្តន៍ច្បាប់ អាជ្ញាធរសុវត្ថិភាពដែនសមុទ្រ កងពន្លត់អគ្គិភ័យ ឬសេវាកម្មបន្ទាន់ផ្សេងទៀតនោះឡើយ 

  

 1. 8.ការផ្សាយពាណិជ្ជកម្ម

សែលកាត សូមរក្សាសិទ្ធិក្នុងការផ្តល់ជូនអ្នកប្រើប្រាស់ នូវការផ្សាយពាណិជ្ជកម្មរបស់សែលកាត ភាគីទីបីតាមរយៈ សេវាកម្ម។ 

 1. 9.សេវាកម្មរបស់ដៃគូអាជីវកម្ម

មាតិកាឬសេវាកម្ម ផ្តល់ជូន​ដោយដៃគូអាជីវកម្មផ្សេងទៀត ដែលសហការជាមួយ សែលកាត អាចត្រូវបានបញ្ចូលទៅក្នុង សេវាកម្ម។ ដៃគូអាជីវកម្ម ទទួលខុសត្រូវទាំងស្រុងទាក់ទងទៅនឹងមាតិកា និង/ឬ សេវាកម្ម​​ ដែលបានផ្តល់ជូន។ បន្ថែមលើនេះទៀត មាតិកានិងសេវាកម្មទាំងអស់នេះ អាចត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌជាក់លាក់ ដែលត្រូវបានកំណត់ដោយដៃគូអាជីវកម្ម (ឧទាហរណ៍៖ ស្ថាប័នផ្តល់ព័ត៌មាន ក្រុមហ៊ុនផ្តល់សេវាកម្មហ្គេម។ល 

 1. 10.មាតិកា

10.1 សែលកាត ផ្តល់សិទ្ធិឲ្យអ្នកប្រើប្រាស់ នូវសិទ្ធិអនុញ្ញាតដែលឥតអាចផ្ទេរបាន ឥតអាចផ្តល់សិទ្ធិជាបន្តបាន និងឥតផ្តាច់មុខ ដើម្បីប្រើប្រាស់មាតិកាដែលផ្តល់ជូនដោយសែលកាត សម្រាប់តែក្នុងគោលបំណងប្រើប្រាស់សេវាកម្មប៉ុណ្ណោះ។ 

10.2  អ្នកប្រើប្រាស់ ត្រូវគោរពតាមលក្ខខណ្ឌសមស្រប នៅពេលប្រើប្រាស់មាតិកាដែលត្រូវបង់ថ្លៃបន្ថែម និងមានរយៈពេលកំណត់ប្រើប្រាស់។ ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ នៅពេលដែលឃ្លាដូចជា ការទិញ ការលក់ និងឃ្លាផ្សេងទៀតដែលមានអត្ថន័យប្រហាក់ប្រហែលគ្នានេះ លេចឡើងនៅលើអេក្រង់សេវាកម្ម ក៏សែលកាត នៅតែជាម្ចាស់កម្មសិទ្ធិបញ្ញាទាំងអស់ រួមទាំងកម្មសិទ្ធិទាំងអស់ផ្សេងទៀតទៅលើមាតិកា ដែលផ្តល់ជូនអ្នកប្រើប្រាស់ ដោយសែលកាត។ សិទ្ធិទាំងអស់នេះ គឺមិនត្រូវបានផ្ទេរទៅឱ្យអ្នកប្រើប្រាស់នោះឡើយ 

10.3 អ្នកប្រើប្រាស់ មិនត្រូវប្រើប្រាស់មាតិកា​ ួសពីវិសាលភាពនៃគោលបំណងប្រើប្រាស់មាតិកា ដែលមានចែងនៅក្នុងសេវាកម្មនោះឡើយ (រួមទាំងប៉ុន្តែមិនកំណត់ចំពោះ ការចម្លង ការបញ្ជូន ការផលិតឡើងវិញ ការកែប្រែ)។ 

10.4  ប្រសិនបើអ្នកប្រើប្រាស់មានបំណងចង់រក្សាទុកមាតិកាទាំងមូល ឬផ្នែកខ្លះនៃមាតិកាដែលបានដាក់ស្នើ ពួកគេនឹងត្រូវរក្សាទុកវាដោយខ្លួនឯង។ សែលកាត នឹងមិនទទួលខុសត្រូវ ចំពោះការរក្សាទុករាល់មាតិការដែលបានដាក់ស្នើនោះឡើយ 

10.5 សេវាកម្មនេះ អាចរួមបញ្ចូលនូវមុខងារ ដែលអ្នកប្រើប្រាស់ច្រើននាក់អាចបង្ហោះផ្សាយ កែតម្រូវ កែសម្រួល និងលុបព័ត៌មានបាន។ ក្នុងករណីបែបនេះ អ្នកប្រើប្រាស់ដែលបានបង្ហោះមាតិការដែលបានដាក់ស្នើរបស់ខ្លួន ត្រូវអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដទៃទៀត អាចធ្វើការកែសម្រួល ពាក់ព័ន្ធទៅនឹងនឹងមាតិកាដែលបានដាក់ស្នើ។ 

10.6  អ្នកប្រើប្រាស់ អាចរក្សាសិទ្ធិទាក់ទងទៅនឹងមាតិការដែលបានដាក់ស្នើ ដូចរៀបរាប់ពីខាងដើម ហើយសែលកាត នឹងមិនទាមទារសិទ្ធិទៅលើមាតិកាទាំងនេះឡើយ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមាតិកាដាក់ស្នើ អាចមើលឃើញ ដោយមិនត្រឹមតែចំពោះ មិត្តភក្តិ របស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចមើលឃើញដោយអ្នកប្រើប្រាស់ដទៃទៀត នោះអ្នកប្រើប្រាស់ដែលបានបង្ហោះ មាតិការដែលបានដាក់ស្នើ ត្រូវផ្តល់សិទ្ធិឱ្យសែលកាតនូវសិទ្ធិអនុញ្ញាត ដែលមានវិសាលភាពទូទាំងពិភពលោក ឥតទាំងស្រុង ឥតគិតកម្រៃសួយសារអាករ (រួមទាំងសិទ្ធិ ផ្តល់សិទ្ធិអនុញ្ញាតបន្តនៃការប្រើប្រាស់មាតិកា ជូនដល់ភាគីទីបីផ្សេងទៀត ដែលសហការជាមួយសែលកាត) ក្នុងរយៈពេលមិនកំណត់ ដើម្បីប្រើប្រាស់ (បន្ទាប់ពីការកែសម្រួលមាតិកាទាំងនេះ ប្រសិនបើក្រុមហ៊ុនសែលកាតជឿជាក់ថាវាចាំបាច់និងត្រឹមត្រូវ) មាតិកាសម្រាប់សេវាកម្ម និង/ឬ គោលបំណងផ្សព្វផ្សាយ។ 

10.7  សែលកាត អាចពិនិត្យមើលព័ត៌មានលម្អិតនៃ មាតិការដែលបានដាក់ស្នើ នៅពេលដែលសែលកាត ជឿជាក់ថា មាតិការដែលបានដាក់ស្នើទាំងនោះ អាចរំលោភលើច្បាប់ ឬបទប្បញ្ញត្តិពាក់ព័ន្ធនានា ដែលមានចែងនៅក្នុងលក្ខខណ្ឌ។ ទោះជាយ៉ាងណាក៏ដោយ សែលកាត មិនមានកាតព្វកិច្ចក្នុងការធ្វើការស៊ើបអង្កេតនោះឡើយ 

10.8  ប្រសិនបើ សែលកាត ជឿជាក់ថាអ្នកប្រើប្រាស់បានរំលោភ ឬអាចរំលោភលើច្បាប់ ឬបទប្បញ្ញត្តិដែលមានចែងនៅក្នុងលក្ខខណ្ឌទាក់ទងនមាតិកាដែលបានដាក់ស្នើ នោះសែលកាត សូមរក្សាសិទ្ធិក្នុងការហាមឃាត់អ្នកប្រើប្រាស់ នូវការប្រើប្រាស់មាតិការដែលបានដាក់ស្នើ តាមមធ្យោបាយមួយចំនួន ដូចជាការលុបមាតិការដែលបានដាក់ស្នើ ដោយពុំចាំបាច់ផ្តល់ជូដំណឹងដល់អ្នកប្រើប្រាស់ជាមុនជាដើម 

 

 1. 11.បម្រាម

អ្នកប្រើប្រាស់ ត្រូវជៀសវាងនូវសកម្មភាពខាងក្រោមនេះ នៅពេលប្រើប្រាស់សេវាកម្ម។ 

11.1 សកម្មភាព ដែលរំលោភបំពានលើច្បាប់ សាលក្រមតុលាការ សេចក្តីសម្រេចឬបទបញ្ជាតុលាការ ឬវិធានរដ្ឋបាលដែលមានជាប់កាតព្វកិច្ចស្របច្បាប់។ 

11.2 សកម្មភាពដែលអាចរារាំងសណ្តាប់ធ្នាប់សាធារណៈ ឬទំនៀមទម្លាប់។ 

11.3 សកម្មភាព ដែលរំលោភលើកម្មសិទ្ធិបញ្ញា ដូចជាការរក្សាសិទ្ធិ និក្ខិត្តសញ្ញានិងប័ណ្ណប៉ាតង់ កិត្តិនាម ភាពឯកជន និងសិទ្ធិផ្សេងៗទៀតរបស់សែលកាត និង/ឬ ភាគីទីបីដែលផ្តល់ដោយច្បាប់ ឬកិច្ចសន្យា។ 

11.4 សកម្មភាព ដែលផ្សាយឬបញ្ជូនការបញ្ចេញមតិ ទាក់ទងនឹងអំពើហិង្សាឬផ្លូវភេទ ការបញ្ចេញមតិដែលនាំឲ្យមានការរើសអើងពូជសាសន៍ ជាតិសាសន៍ ជំនឿសាសនា ភេទ ស្ថានភាពសង្គម ដើមកំណើតគ្រួសារ។ល។ ការបញ្ចេញមតិ ដែលជម្រុញឬលើកទឹកចិត្តដល់ការធ្វើអត្តឃាត ទង្វើដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬការប្រើប្រាស់គ្រឿងញៀន ការបញ្ចេញមតិប្រឆាំងនឹងសង្គម ដែលរួមមាន មាតិកាប្រឆាំងនឹងសង្គម និងការបង្កភាពឥតសុខស្រួលដល់អ្នកដទៃ។ 

11.5 សកម្មភាពដែលនាំឲ្យមានការបង្ហាញខុសការពិតពីក្រុមហ៊ុនសែលកាត និង/ឬ ភាគីទីបី ឬផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា។ 

11.6 សកម្មភាព ដូចជាការផ្ញើសារតាមអំពើចិត្តទៅកាន់អ្នកប្រើប្រាស់ច្រើននាក់ (លើកលែងតែការផ្ញើសាដែលត្រូវបានយល់ព្រមដោយក្រុមហ៊ុនសែលកាតការស្នើសុំអ្នកប្រើប្រាស់ធ្វើជាមិត្តភក្តិឬការដាក់អ្នកប្រើប្រាស់ចូលក្នុងក្រុមសន្ទនាតាមអំពើចិត្ត ឬសកម្មភាពផ្សេងទៀតដែលសែលកាតចាត់ទុកថាឥតបានការ។ 

11.7 សកម្មភាព ដែលដោះដូរសិទ្ធិប្រើប្រាស់មាតិកាជាថ្នូរនឹងសាច់ប្រាក់ ទ្រព្យសម្បត្តិ ឬផលប្រយោជន៍សេដ្ឋកិច្ចផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។ 

11.8 សកម្មភាពដែលប្រើប្រាស់ សេវាកម្ម សម្រាប់ការលក់ ការធ្វើទីផ្សារ ការផ្សាយពាណិជ្ជកម្ម ការរៃអង្គាស ឬគោលបំណងពាណិជ្ជកម្មផ្សេងទៀត (លើកលែងតែសកម្មភាពដែលត្រូវបានយល់ព្រមដោយក្រុមហ៊ុនសែលកាត)  ការប្រើប្រាស់សេវាកម្ម ក្នុងគោលបំណងធ្វើអាជីវកម្មផ្លូវភេទ ឬធ្វើអំពើពេស្យាចា។ ការប្រើប្រាស់សេវាកម្ម ក្នុងគោលបំណងជួបមនុស្សដើម្បីការបម្រើសេវាផ្លូវភេទ ការប្រើប្រាស់សេវាកម្ម ក្នុងគោលបំណងយាយី ប្រព្រឹត្តិអំពើហិង្សាទៅលើអ្នកប្រើប្រាស់ដទៃទៀត ការប្រើប្រាស់សេវាកម្មសម្រាប់គោលបំណងផ្សេងក្រៅពីគោលបំណងពិតរបស់សេវាកម្ម។ 

11.9 សកម្មភាពដែលផ្តល់អត្ថប្រយោជន៍ ឬសហការជាមួយនឹងក្រុមប្រឆាំងសង្គម។ 

11.10 សកម្មភាពដែលទាក់ទងនឹងសកម្មភាពសាសនា ឬការអញ្ជើញឲ្យចូលរួមក្រុមសាសនាណាមួយ 

11.11 សកម្មភាព ដែលខុសច្បាប់ឬមិនត្រឹមត្រូវ ដែលនាំឲ្យមានការប្រមូល ការបញ្ចេញ ឬការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃ ព័ត៌មានចុះឈ្មោះ ប្រវត្តិអ្នកប្រើប្រាស់ ព័ត៌មានប្រហាក់ប្រហែលគ្នានេះផ្សេងទៀត។ 

11.12 សកម្មភាព ដែលបង្កការរំខានដល់ម៉ាស៊ីនមេ និង/ឬ ប្រព័ន្ធបណ្តាញនៃសេវាកម្ម។ សកម្មភាពដែលរំលោភបំពានសេវាកម្ម ដោយការប្រើប្រាស់ BOTs ឧបករណ៍បន្លំ ឬវិធានការណ៍បច្ចេកទេសផ្សេងទៀត ដោយប្រើប្រាស់ភាពចន្លោះខ្វះខាតនៃសេវាកម្ម។ សកម្មភាពដែលសាកសួរមិនសមហេតុផល និង/ឬ ការអះអាងដែលមិនសមរម្យ ដូចជាការសួរសំណួរដដែលៗលើសពីភាពចាំបាច់ និងការបង្កការរំខានដល់ប្រតិបត្តិការរបស់សែលកាត ក្នុងការផ្តល់សេវាកម្ម ឬការប្រើប្រាស់សេវាកម្មរបស់អ្នកប្រើប្រាស់។ 

11.13 សកម្មភាពដែលជួយ ឬលើកទឹកចិត្តដល់សកម្មភាពណាមួយ ដែលមានចែងក្នុងប្រការទី 1 ដល់ទី 9 នៅខាងលើនេះ 

11.14 សកម្មភាពផ្សេងទៀត ដែលត្រូវបានចាត់ទុកដោយសែលកាតថា មិនសមរម្យ ឬបង្កអន្តរាយ។ 

 1. 12.ទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ 

12.1 អ្នកប្រើប្រាស់ ត្រូវប្រើសេវាកម្មនេះដោយទទួលខុសត្រូវលើខ្លួនឯង ហើយត្រូវទទួលខុសរាល់សកម្មភាពដែលបានអនុវត្ត និងលទ្ធផលរបស់ខ្លួនលើសេវាកម្មនេះ។ 

12.2 សែលកាត អាចចាត់វិធានការ ដែលសែលកាតចាត់ទុកថាចាំបាច់និងសមស្រប ប្រសិនបើអ្នកប្រើប្រាស់ កំពុងប្រើប្រាស់សេវាកម្មដោយរំលោភបំពានទៅលើលក្ខខណ្ឌ។ ទោះយ៉ាងណាក៏ដោយ សែលកាត នឹងមិនទទួលខុសត្រូវចំពោះការកែតម្រូវ ឬការពារការរំលោភបំពានទាំងនេះ ទៅលើអ្នកប្រើប្រាស់ ឬអ្នកដទៃនោះឡើយ។  

12.3 ក្នុងករណីដែលសែលកាត បានបាត់បង់/ខូចខាត ឬត្រូវបានគិតថ្លៃចំណាយ (រាប់បញ្ចូលប៉ុន្តែមិនកំណត់ចំពោះថ្លៃសេវាមេធាវី) ដោយផ្ទាល់ ឬដោយប្រយោល (រាប់បញ្ចូលប៉ុន្តែមិនកំណត់ចំពោះករណីដែលសែលកាត ត្រូវបានប្តឹងពីការខូចខាតដោយភាគីទីបី) ដោយសារតែ អ្នកប្រើប្រាស់រំលោភបំពានលើច្បាប់ដែលបានចែង ឬលក្ខខណ្ឌ ក្នុងពេលកំពុងប្រើប្រាស់សេវាកម្ម នោះអ្នកប្រើប្រាស់ ត្រូវទូទាត់សំណងជូនសែលកាតភ្លាមៗ តាមការស្នើសុំរបស់ក្រុមហ៊ុ  

 

 1. 13.ការរួចផុតពីការទទួលខុសត្រូវរបស់សែលកាត 

13.1  សែលកាត នឹងមិនធានា ដោយបញ្ជាក់ច្បាស់លាស់ឬមិនច្បាស់លាស់ ថាសេវាកម្ម (រួមទាំងមាតិកា) មិនមានបញ្ហា ឬកំហុសផ្នែកច្បាប់ (រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះ ស្ថេរភាព ទំនុកចិត្ត សុក្រិតភាព សុចរិតភាព សក្តិសិទ្ធភាពភាពសមស្របសម្រាប់គោលបំណងជាក់លាក់ កំហុសទាក់ទងនឹងផ្នែកសន្តិសុខ កំហុសឆ្គង បញ្ហា ឬការរំលោភបំពានសិទ្ធិ) នោះឡើយ។ សែលកាត នឹងមិនទទួលខុសត្រូវចំពោះការផ្តល់សេវាកម្ម ដែលមានចន្លោះខ្វះខាតទាំងេះទេ។  

13.2 សែលកាត នឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយ ដែលបានកើតឡើងចំពោះអ្នកប្រើប្រាស់ទាក់ទងនឹងការប្រើប្រាស់សេវាកម្មនេះឡើយ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើកិច្ចព្រមព្រៀង (រាប់បញ្ចូលប៉ុន្តែមិនកំណត់ចំពោះលក្ខខណ្ឌ) រវាងសែលកាតនិងអ្នកប្រើប្រាស់ ទាក់ទងនឹងសេវាកម្ម ត្រូវបានចាត់ទុកថា ជាកិច្ចសន្យាអ្នកប្រើប្រាស់ ក្រោមច្បាប់ស្តីពីកិច្ចសន្យាអ្នកប្រើប្រាស់នៅ ដូច្នេះប្រការលើកលែងនេះ នឹងមិនត្រូវបានរាប់បញ្ចូលនោះឡើយ។  

13.3 បើទោះបីជាមានលក្ខខណ្ឌដូចមានចែងក្នុងប្រការ 13.2 ខាងលក៏ដោយ ក៏សែលកាត នឹងមិនទទួលខុសត្រូវចំពោះការខូចខាត ដោយប្រយោល ជាពិសេស ដោយចៃដន្យ ជាលទ្ធផល ឬដោយទណ្ឌកម្ម (រាប់បញ្ចូលប៉ុន្តែមិនកំណត់ចំពោះ ការខូចខាតដូចដែលសែលកាត ឬអ្នកប្រើប្រាស់ បានព្យាករណ៍ ឬអាចព្យាករណ៍បាន) ទាក់ទងនឹងការខកខានកិច្ចសន្យារបស់សែលកាត ឬការបំភ្លេចកិច្ចសន្យាដោយសារតែការធ្វេសប្រហែសរបស់សែលកាត (លើកលែងតែការធ្វេសប្រហែសធ្ងន់ធ្ងរ)។ សំណងសម្រាប់ការខូចខាតធម្មតា ទាក់ទងនឹងការខកខានកិច្ចសន្យា ឬការបំភ្លេចកិច្ចសន្យាដោយសារតែការធ្វេសប្រហែសរបស់សែលកាត (លើកលែងតែការធ្វេសប្រហែសធ្ងន់ធ្ងរ) ត្រូវបានកំណត់ត្រឹមតែ ចំនួនសរុបនៃថ្លៃសេវាដែលបានទទួលពីអ្នកប្រើប្រាស់ ក្នុងខែប្រតិទិន ដែលការខូចខាតទាំងនេះបានកើតឡើងប៉ុណ្ណោះ 

 1. 14.ការជូនដំណឹង និងទំនាក់ទំនង  

14.1. នៅពេល សែលកាត ជូនដំណឹង ឬទំនាក់ទំនងទៅកាន់អ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងសេវាកម្ម សែលកាតអាចប្រើប្រាស់មធ្យោបាយណាមួយ ដែលសែលកាតចាត់ទុកថាសមរម្យ ដូចជាការបង្ហោះផ្សាយលើគេហទំព័រដែលដំណើរការដោយសែលកាតជាដើម  

14.2. នៅពេលអ្នកប្រើប្រាស់ជូនដំណឹង ឬទំនាក់ទំនងមកកាន់សែលកាត ពាក់ព័ន្ធងសេវាកម្ម អ្នកប្រើប្រាស់ ត្រូវប្រើបែបបទសួរសំណួរសម្រាប់អតិថិជន ដែលមាននៅលើគេហទំព័រ តេទៅកាន់ផ្នែកបម្រើសេវា ដែលដំណើរការដោយសែលកាត ឬមធ្យោបាយផ្សេងទៀតដែលកំណត់ដោយសែលកាត។  

 

 1. 15. ការគ្រប់គ្រងច្បាប់

ដោយសារសែលកាត បានផ្តល់ជូនអ្នកប្រើប្រាស់នូវលក្ខខណ្ឌដែលបកប្រែជាភាសាខ្មែរ ការបកប្រែជាភាសាខ្មែរ នឹងគ្រប់គ្រងទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងសែលកាត។ ក្នុងករណីមានភាពផ្ទុយគ្នារវាងការបកប្រែជាភាសាខ្មែរ និងការបកប្រែផ្សេងទៀត បទប្បញ្ញត្តិដែលមាននៅក្នុងការបកប្រែជាភាសាខ្មែរ មានអាទិភាពជាងការបកប្រផ្សេងៗទៀតទាំងអស់។ លក្ខខណ្ឌទាំងនេះ នឹងត្រូវគ្រប់គ្រងដោយច្បាប់នៃប្រទេសកម្ពុជា។ វិវាទដែលកើតចេញពីសេវាកម្ម វិវាទរវាងអ្នកប្រើប្រាស់និងសែលកាត ទាក់ទងទៅនឹងសេវាកម្ម នឹងត្រូវបានគ្រប់គ្រងជាអាទិ៍ ក្រោមយុត្តាធិការផ្តាច់មុខរបស់សាលាដំបូងរាជធានីភ្នំពេញ ខេត្តសៀមរាប 

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត