កម្មវិធីជជែកកំសាន្តដែលបង្កើតជាពិសេសសម្រាប់អ្នកគ្រប់គ្នា!
រីករាយជាមួយមុខងារជាច្រើនពីកម្មវិធីជជែកកំសាន្តថ្មីដែលបង្កើតសម្រាប់យើងទាំងអស់គ្នា ក្នុងការភ្ជាប់ទំនាក់ទំនង តាមដានព័ត៌មាន និងជជែកកម្សាន្តបានយ៉ាងងាយស្រួល នៅលើកម្មវិធីដែលអាចប្រើប្រាស់ជាភាសាខ្មែរបានទាំងស្រុង ។ មានសុវត្ថិភាពជាមួយទិន្នន័យនៃការជជែកកំសាន្តរបស់អ្នក ថែមទាំងមានផ្តល់ជូននូវមាតិកាក្នុងស្រុកគួរឲ្យចាប់អារម្មណ៍ជាច្រើន ព្រមទាំងតុក្កតាពួកម៉ាកដែលជាតួអង្គសន្ទនាថ្មី និងគួរឲ្យស្រឡាញ់!
លក្ខណៈពិសេសរបស់កម្មវិធីជជែកកំសាន្តនេះ៖
- អាចប្រើជាភាសារខ្មែរ ឬអង់គ្លេស៖ វាជាកម្មវិធីជជែកកំសាន្ត ដែលមានផ្តល់នូវផ្ទាំងកម្មវិធីជាភាសាខ្មែរទាំងស្រុង។
- ទិន្នន័យ Encryption ៖ រាល់ព័ត៌មាននៃការសន្ទនាទាំងអស់ ត្រូវបានបំលែងជាកូដដើម្បីរក្សាសុវត្ថិភាព។
- អាចផ្ញើឯកសារប្រភេទ Multi-Media៖ អាចផ្ញើឯកសារ វីដេអូ រូបភាព និង Sticker បានភ្លាមៗ។
- Stickers និង emojis៖ Stickers និង emojis មានជម្រើសជាច្រើន ឡូយៗ និងមានតាមអារម្មណ៍ជាគ្រប់ប្រភេទ ដើម្បីឲ្យការសន្ទនារបស់អ្នកកាន់តែរីករាយ ។
- ព័ត៌មាន៖ តាមដានព័ត៌មានជាតិ និងអន្តរជាតិល្បីៗជាភាសាខ្មែរ និងអង់គ្លេស។
- ការចែករំលែកទីតាំង៖ ការជួបជុំជាមួយមិត្តភក្តិគឺកាន់តែងាយស្រួលបំផុត ជាមួយនឹងមុខងារចែករំលែក និងប្រាប់ទីតាំង។