ប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ | សែលកាត

ការគ្រប់គ្រងអចលនទ្រព្យរបស់អ្នក កាន់តែមានភាពងាយស្រួលទេ្វដង! 

អ្នកអាចបំពេញកិច្ចការរដ្ឋបាលដែលកាន់តែងាយស្រួលជាងមុន អាចទទួលបាននូវព័ត៌មាន និងកិច្ចការនៅលើគ្រប់ឧបករណ៍​នៅគ្រប់ទីកន្លែង រួមជាមួយនឹងការបំពេញចិត្តអតិថិជនរបស់អ្នកបានកាន់តែប្រសើរក្នុងពេលតែមួយ។

ប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យរបស់យើង សុទ្ធតែអាចបំពេញកិច្ចការទាំងអស់នេះបាន និងកិច្ចការដទៃជាច្រើនទៀតយ៉ាងមានប្រសិទ្ធភាពបំផុត។

វាជាប្រព័ន្ធដែលប្រើដោយសេវាកម្ម Cloud ដែលផ្តល់ជូនអ្នកនូវរាល់មធ្យោបាយទាំងអស់ដែលអ្នកត្រូវការ ដើម្បីធ្វើឱ្យមានភាពងាយស្រួល និងស្វ័យប្រវត្តិកម្មនូវកិច្ចការរដ្ឋបាល ដោយផ្តោតសំខាន់លើព័ត៌មាននិងការប្រាស្រ័យទាក់ទងទាំងអស់រវាងអ្នកនិងអ្នកជួល និងការតាមដានដំណើរការអាជីវកម្មរបស់អ្នក តាមរយៈផ្ទាំងគ្រប់គ្រងកម្មវិធីនៅលើគេហទំព័រ។

លក្ខណៈ​ពិសេស​ និង​អត្ថប្រយោជន៍៖

  • រក្សាទុកទិន្នន័យជួលអចលនទ្រព្យរបស់អ្នកទាំងអស់ ដូចជាព័ត៌អ្នកជួល និងកិច្ចសន្យាជួល ផ្តល់នូវសុវត្ថិភាព និងលទ្ធភាពចូលប្រើប្រាស់នៅលើគ្រប់ឧបករណ៍នៅគ្រប់ទីកន្លែង តាមរយៈការរក្សាទុកទិន្នន័យនៅលើ Cloud។
  • កំណត់ពេលវេលា និងចេញវិក្កយបត្រជួលដោយស្វ័យប្រវត្តិ។
  • កំណត់ពេលវេលា និងប្រកាសព័ត៌មានដោយស្វ័យប្រវត្តិ ការផ្តល់ព័ត៌មានរំលឹក និងបច្ចុប្បន្នភាពនៃការជួល។
  • ផ្តល់ជូនអ្នកជួលរបស់អ្នកនូវថ្នាលស្វ័យសេវាកម្មអនឡាញដែលងាយស្រួលប្រើប្រាស់ ដើម្បីចូលពិនិត្យមើលវិក្កយបត្រ របាយការណ៍បញ្ហា ធ្វើការស្នើសុំ និងការទំនាក់ទំនងជាដើម។
  • ទទួលបាននូវរបាយការណ៍ និងការវិភាគទិន្នន័យ ដើម្បីជួយអ្នកក្នុងការកំណត់ឱកាសថ្មីៗ និងភាពអប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងអចលនទ្រព្យរបស់អ្នក។

គុណសម្បត្តិ៖

  • ជួយកាត់បន្ថយការចំណាយ– កាត់បន្ថយការចំណាយលើឧបករណ៍ផ្នែករឹង ចំណាយលើថ្លៃអគ្គិសនី និងកម្លាំងពលកម្មដែលទាក់ទងនឹងការគ្រប់គ្រង ការរក្សាទុក និងការរៀបចំទិន្នន័យនិងឯកសារជាដើម។
  • សន្សំសំចៃពេលវេលា – កាត់បន្ថយពេលវេលាចំណាយក្នុងការរៀបចំ បោះពុម្ព ផ្ញើវិក្កយបត្រ និងការជូនដំណឹងអំពីកាលបរិច្ឆេទបង់ប្រាក់ជាដើម។
  • ជួយបង្កើនគុណភាពសេវាបម្រើអតិថិជន – ផ្តល់ភាពងាយស្រួលដល់អ្នកជួលរបស់អ្នក ក្នុងការទទួលព័ត៌មានអំពីការជួលរបស់ពួកគេ កន្លែងសម្រាប់ដាក់ពាក្យស្នើសុំ រាយការណ៍អំពីបញ្ហាអគារ និងសួរសំណួរបានគ្រប់ពេលវេលា។
  • រៀបចំឱ្យមានរបៀបរៀបរយ – អាចចូលទៅកាន់ទិន្នន័យក្នុងពេលជាក់ស្តែង និងគ្រប់គ្រងកិច្ចការតាមរយៈផ្ទាំងសេវាកម្មគ្រប់គ្រងអចលនទ្រព្យរបស់សែលកាត។
  • ផ្តល់នូវសន្តិសុខសម្រាប់ទិន្នន័យរបស់អ្នក – រក្សាទិន្នន័យរបស់អ្នកយ៉ាងមានសុវត្ថិភាពបំផុត ហើយអ្នកអាចចូលប្រើប្រាស់វាបាននៅលើគ្រប់ឧបករណ៍ នៅគ្រប់ទីកន្លែង តាមរយៈសេវាកម្មរក្សាទិន្នន័យ Cloud។
  • បង្កើននូវសមិទ្ធកម្ម – ផ្តល់ជូននូវរបាយការណ៍ និងការវិភាគយ៉ាងច្បាស់លាស់អំពីសមិទ្ធកម្មអាជីវកម្មរបស់អ្នក ដើម្បីស្វែងយល់អំពីផ្នែកនានា ដែលអ្នកអាចកែលម្អឱ្យកាន់តែប្រសើរជាងមុន
លេខរៀង​  ព័ត៌មានលម្អិត  តម្លៃ 
1​  តម្លៃបន្ទប់សម្រាប់កញ្ចប់ទាំងមូល​  $10/បន្ទប់/ខែ 
2​  ថ្លៃឈ្នួលសម្រាប់ការតម្លើងសេវាកម្ម (គេហទំព័រ & កម្មវិធីទូរស័ព្ទ)​  $2,000​ 

លក្ខខណ្ឌ

  • តម្លៃគឺរួមបញ្ចូលជាមួយ VAT រួចជាស្រេច។
  • នៅពេលចុះឈ្មោះ និងដាក់ឱ្យដំណើរការសេវាកម្ម អតិថិជនតម្រូវឱ្យចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។
  • អតិថិជនអាចចូលប្រើប្រាស់ប្រព័ន្ធតាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទចល័ត។

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!