គណៈគ្រប់គ្រង | សែលកាត

 

 អៀន វ៉ាត់សុន (Ian Watson) – នាយកប្រតិបត្តិ (និង ប្រធានផ្នែកពាណិជ្ជកម្ម)

លោក អៀន ត្រូវបានតែងតាំងជា នាយកប្រតិបត្តិ នៅក្រុមហ៊ុន សែលកាត តាំងពីឆ្នាំ២០១២ និង ជាក្រុមនាយកប្រតិបត្តិ សម្រាប់ការទំនាក់ទំនង និងបច្ចេកវិទ្យាលើភាពជោគជ័យរបស់ធនាគារវីង​(Wing)កម្ពុជា​។

មុនពេលផ្លាស់ប្តូរមកប្រទេសកម្ពុជា ដើម្បីរៀបចំបើក​ Refresh Mobile ជាក្រុមហ៊ុនដំបូងផ្គត់ផ្គង់ពាណិជ្ជកម្មអេឡិចត្រូនិក លោក អៀន ធ្លាប់ធ្វើជាប្រធាន​នាយក​ប្រតិបត្តិ ឱ្យក្រុមហ៊ុន Iris Wireless ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស រយៈពេល៥ឆ្នាំ។ គាត់បានកាន់តំណែងសំខាន់ឱ្យ​ក្រុមហ៊ុន  Orangeហើយបានធ្វើការនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោកអស់រយៈពេល៦ឆ្នាំ​ ចាប់ពីតំណែងជាប្រធានផ្នែកលក់និងចែកចាយ ឱ្យ Group CCO​ របស់ក្រុមហ៊ុន Orange Asia។ តំណែងចុងក្រោយរបស់គាត់គឺ ប្រធានផ្នែកប្រតិបត្តិ(COO) ឱ្យក្រុមហ៊ុន​ Orange PCS Ltd។​ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ លោក អៀន គឺជាអគ្គនាយកផ្នែកប្រតិបត្តិឱ្យក្រុមហ៊ុន​ Brightpoint Inc។ គាត់ចាប់ផ្តើមកាន់តំណែងជាមេដឹកនាំផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុន​ ​JCB​ ​រយៈពេល៦ឆ្នាំ។

លោក អៀន គឺជាអ្នកមានទេពកោសល្យលើជំនួញ អ្នកគិតគូរវែងឆ្ងាយ និង ជាអ្នកចរចារដ៏មានឥទ្ធិពលម្នាក់។ គាត់ជាបុគ្គលមានឥទ្ធិពលមួយនៅក្នុងវិស័យនេះ។ គាត់គឺជាមេដឹកនាំដែលគួរឱ្យគោរព ផ្អែកលើបទពិសោធន៍ដឹកនាំការងារជោគជ័យកន្លងមក។ លោក អៀន មានសញ្ញាបត្រអនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ហើយបច្ចុប្បន្នរស់នៅក្នុងប្រទេសកម្ពុជា និងអង់គ្លេស។

 

 

 លោក ចនចន ណាវ៉ា (JONJON NAVAL) ប្រធានផ្នែកបច្ចេកវិទ្យា (CTO)

តំណែងជា ប្រធានផ្នែកបច្ចេកវិទ្យា ឱ្យក្រុមហ៊ុន សែលកាត លោក ចនចន មានភារៈកិច្ចត្រួតពិនិត្យលើសមិទ្ធផលរបស់ក្រុមលើប្រតិបត្តិការវិស្វកម្ម។ គាត់ក៏ត្រូវបានពឹងផ្អែកផងដែរលើការគាំទ្រគំនិតច្នៃប្រឌិតដែលតម្រូវឱ្យមានការវិនិយោគទុននិងការងារអភិវឌ្ឍន៍។ បច្ចុប្បន្ន គាត់គ្រប់គ្រងបុគ្គលិកជាង១៥០នាក់លើជំនាញផ្សេងៗដូចជា វិស្វកវិទ្យុ និង​ អ្នកគ្រប់គ្រងផ្នែកគុណភាពសេវាកម្ម និង ជាបុគ្គលឆ្នើមលើគំនិតផ្តួចផ្តើមធ្វើមូលដ្ឋានីយកម្មនៅ សែលកាត។

មុនពេលចូល ក្រុមហ៊ុន សែលកាត លោក ចនចន កាន់តំណែងជាមេដឹកនាំមួយចំនួននៅផ្នែក

ទូរគមនាគមន៍នៅប្រទេស អូស្ត្រាលី និង អាស៊ី ជាង២០ឆ្នាំ។ លោកបានចួលរួមចំណែកនៅ GSM 650 1800 ដោយប្រតិបត្តិការណ៍នៅទីក្រុង មែលប៊ន ឆ្នាំ១៩៩៩ នៅក្រុមហ៊ុន Lucent Technologies។ លោក ក៏មានតួនាទីនៅក្នុងក្រុមហ៊ុន ទូរគមនាគមន៍ Indosat(ទីក្រុងហ្សាកាតា) Celcom (ទីក្រុងគូឡាឡាំពួ) Sun Cellular (ប្រទេសហ្វីលីពីន) Globe Telecom (ប្រទេសហ្វីលីពីន) និង Mobifone (ប្រទេសវៀតណាម)។ លោក ចនចន ជាវិស្វករមានអាជ្ញាប័ណ្ណ និងទទួលបានសញ្ញាប័ត្របរិញ្ញាបត្រ ផ្នែកវិស្វកម្មអេឡិចត្រូនិកនិងសារគមនាគមន៍។

 

 លីម  សុខសុផាយ  ប្រធានផ្នែកព័ត៌មាន

លោក សុខសុផាយ ទទួលខុសត្រូវក្នុងការតម្រឹមយុទ្ធសាស្រ្តរវាងអាជីវកម្មនិងបច្ចេកវិទ្យា ដំណើរការប្រព័ន្ធព័ត៌​មានវិទ្យាដើម្បីឆ្លើយតបទៅនឹងជំនួញឱ្យទទួលបានជោគជ័យ។ គាត់ទទួលបន្ទុកលើការកំណត់​តម្លៃ​ទាប រង្វាន់ខ្ពស់ និងបច្ចេកវិទ្យារយៈពេល ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន សែលកាត នៅក្នុង​ទីផ្សារកម្ពុជា។ ក្នុងតំណែងជា ប្រធានផ្នែកព័ត៌មាន លោកកាន់កាប់ប្រតិបត្តិការណ៍លើប្រព័ន្ធ​ព័ត៌​មាន​សហគ្រាសដែលផ្តល់ឱ្យសែលកាត ដើម្បីធានាថាបច្ចេកវិទ្យាគឺអាចពង្រឹងនូវការវិវឌ្ឍនលើគោល​​​​តម្លៃស្នូលរបស់​​​ សែលកាត។

លោក សុខសុផាយ ជាអ្នកមានទេពកោសល្យនៅក្នុងក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនក្នុងស្រុកដំបូង ដែលមានតំ​​ណែង​ជាប្រធាន។ បន្ទាប់ពីទទួលបានសញ្ញាបត្របរិញ្ញាប័ត្រផ្នែក គ្រប់គ្រងព័ត៌មានវិទ្យា (MIS) គាត់បាន​ចាប់ផ្តើមធ្វើការនៅសែលកាត ជាបុគ្គលិកហាត់ការ នៅឆ្នាំ២០០៣។ គាត់បានចំណាយពេល ១ឆ្នាំនៅក្នុង MIS បន្ទាប់ពីគាត់កាន់តួនាទីលើការធានាប្រាក់ចំណូល (Revenue Assurance)។ គាត់ត្រូវបានតម្លើងឋានៈជា ប្រធានគម្រោង នៅឆ្នាំ២០០៥ នៅផ្នែកSarbanes Oxley Compliance ។

គាត់បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) ឆ្នាំ២០០៦ និង ឆ្នាំ២០០៧ និងត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងការចេញវិក្កយបត្រ និង ប្រតិបត្តិការណ៍ពាណិជ្ជកម្ម នៅឆ្នាំ២០១៣ និងបានក្លាយជានាយកគ្រប់គ្រងផ្នែកផលិតផលនិងសេវានៅឆ្នាំ២០១៥​ មុនពេលក្លាយជា ប្រធានផ្នែកព័ត៌មាន។

 

លីណេត ហ្គាន់ (Lynnette Gan) ប្រធានផ្នែកហិរញ្ញវត្ថុ(CFO)

លោកស្រី លីណេត ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន សែលកាត លើការគ្រប់​គ្រង​​Sarbanes-Oxley និងប្រតិបត្តិការណ៍ ពាណិជ្ជកម្មហិរញ្ញវត្ថុ គណនី សវនកម្ម  លទ្ធកម្ម និងភស្តុភារ។ គាត់មើលការខុសត្រូវលើការធ្វើការរបស់បុគ្គលិក (KPI) ជាង១០០នាក់ នៅក្រុមហ៊ុន សែល​កាត​ ​និង​ ជួយផ្នែកប្រតិបត្តិការណ៍ លើការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនហិរញ្ញវត្ថុសែល​កាត​ Co Ltd និង​ ​មហាលាភ។

លោកស្រី លីណេត ធ្វើការនៅក្រុមហ៊ុន Arthur Andersen ប្រទេសម៉ាឡេស៊ី ៦ឆ្នាំមុនពេលផ្លាស់មកធ្វើការនៅប្រទេស​កម្ពុជានៅឆ្នាំ២០០១ ជាមួយក្រុមគ្រួសាររបស់គាត់។ ភ្លាមៗនោះ គាត់បានចូលធ្វើការនៅក្រុមហ៊ុន​ KPMG។ នៅឆ្នាំ២០០៣ គាត់បានចាកចេញពីការងារ សវនកម្ម និង ទទួលការងារជា អ្នកគ្រប់គ្រងផ្នែក​ហិរញ្ញវត្ថុប្រចាំប្រទេសកម្ពុជា ឱ្យក្រុមហ៊ុន កូកា កូឡា កម្ពុជា ដែលគាត់បានដាក់ដំណើរការប្រព័ន្ធ​ ​SAPនៅឆ្នាំទីមួយរបស់គាត់នៅក្នុងការងារ និង បានក្លាយជាបុគ្គលិកឆ្នើមនៅលើ ពាណិជ្ជកម្មនិរន្តរភាព​ ​(Business​Continuity) នៅក្នុងក្រុមហ៊ុន។ លោកស្រី លីណេត ជាគណនេយ្យករសាធារណៈ (Certified Public Accountant) និងជាសមាជិកនៃគណនេយ្យករម៉ាឡេស៊ី(Malaysian Institute of Accountants)។

 

 នីគី​ អ៊ីរីកគេ(Nicky Enriquez) នាយកគ្រប់គ្រងផ្នែកធនធានមនុស្ស (CPO)

លោកស្រី នីគី ទទួលបន្ទុកប្រតិបត្តិការណ៍ផ្នែកធនធានមនុស្ស នៅក្រុមហ៊ុន សែលកាត និង នៅទូទាំងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ គាត់ត្រួតពិនិត្យលើការអភិវឌ្ឍសមត្ថភាពក្រុមហ៊ុន តាមរយៈការគ្រប់​គ្រង​លើធនធានមនុស្ស និង ធានាថាបុគ្គលិកមានសមត្ថភាពសមរម្យនូវការធ្វើការលើអាជីវកម្ម ពីមួយ​ឆ្នាំទៅមួយឆ្នាំ។​ គាត់ទទួលខុសត្រូវលើការធ្វើការប្រកបដោយគុណភាពខ្ពស់នៅក្នុងក្រុម​ហ៊ុន សែលកាត​ ​និង​ ​ជាបុគ្គលិក​ឆ្នើមលើការដឹកនាំផ្នែកធនធានមនុស្ស។​

លោកស្រី នីគី បានចូលធ្វើការនៅក្រុមហ៊ុន​ សែលកាត នៅឆ្នាំ២០០៩ បន្ទាប់ពីបានធ្វើការអស់រយៈពេល១៣ឆ្នាំនៅប្រទេស ហ្វីលីពីន លើវិស័យព័ត៌មានវិទ្យា។ គាត់ទទួលបន្ទុកលើ ការចំណេញនិងការបាត់បង់ (Profit and Loss) ដោយធ្វើជានាយកគ្រប់គ្រង របស់ក្រុមហ៊ុន First Strategic Outsourcing។​ ​គាត់​ក៏ជាមេដឹកនាំនៅក្រុមហ៊ុន IBMអស់រយៈពេល៦ឆ្នាំដែរ ហើយការងារចុងក្រោយរបស់គាត់គឺផ្នែកប្រតិបត្តិការណ៍នៅក្នុងក្រុមហ៊ុន Asia Pacific HR មុនពេលផ្លាស់ទៅធ្វើការជា នាយកផ្នែកធនធានមនុស្ស​និងរដ្ឋបាលនៅក្រុមហ៊ុន Trend Micro។ គាត់ក៏បានធ្វើការនៅក្រុមហ៊ុនប្រកួតប្រជែង Bayan Telecommuications អស់រយៈពេល៣ឆ្នាំដែរ។​

លោកស្រី នីគី មានបរិញ្ញាបត្រផ្នែក ចិត្តវិទ្យាពាណិជ្ជកម្មនិងឧស្សាហកម្ម នៅមហាវិទ្យាល័យ Holy Spirit​ និងទទួលបានអនុបណ្ឌិតផ្នែក អភិវឌ្ឍន៍ធនធានមនុស្ស ពីសាលា School of Labor​ នៃ សាកលវិទ្យាល័យហ្វីលីពីន (University of the Philippines)។

 

 ឡាស្លូ បាតា (Laszlo Barta) ប្រធានផ្នែកកិច្ចការសាជីវកម្ម(CCAO)

លោក ឡាស្លូ ដឹកនាំក្រុមហ៊ុនដូចជា ច្បាប់ បទបញ្ជា ទំនាក់ទំនងរដ្ឋាភិបាល និងនិរន្តរភាពអាជីវកម្ម។​​​គាត់ដឹកនាំក្រុមលើការតស៊ូមតិសម្រាប់វិស័យខាងលើ និង ទទួលខុសត្រូវលើការផ្តល់ប្រឹក្សាច្បាប់​និងបទបញ្ជា គាំទ្រនិងប្រឹក្សាលើច្បាប់ អនុលោមភាពនិងច្បាប់ផ្សេង ដែលអាចប៉ះពាល់ដល់ក្រុមហ៊ុន​ សែលកាត​ និង ទាក់ទងទៅនឹងវិស័យទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា។

គាត់​ដឹកនាំនិងការពារតំណែងរបស់ក្រុមហ៊ុន សែលកាត នៅលើច្បាប់និងអាជ្ញាប័ណ្ណ ជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា (Telecommunications Regulator Cambodia)​ នៃក្រសួងប្រៃសណីយ៍និងទូរ​គមនាគមន៍​ ដៃគូប្រកួតប្រជែង រដ្ឋាភិបាល និង ស្ថាប័នទាំងក្នុងតំបន់និងអន្តរជាតិ។

មុនពេលចូលរួមក្នុងក្រុមហ៊ុន សែលកាត លោក ឡាស្លូ គឺជាអគ្គនាយករង ផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម​ ​ឱ្យ​​ក្រុមហ៊ុន​ Cellum Global Corporation នៅតំបន់អ៊ឺរ៉ុប។ គាត់មានបទពិសោធន៍១២ឆ្នាំនៅតំបន់អាស៊ី​ ​ដោយ​បានធ្វើការនៅក្រុមហ៊ុន Ooredooប្រទេសឥណ្ឌូនេស៊ី ជាប្រធានផ្នែកពាណិជ្ជកម្ម​ ​និង​ ​នា​យក​ក្រុម​ប្រឹក្សាភិបាល សម្រាប់រយៈពេល២ឆ្នាំ នៅក្រុមហ៊ុន Telenor Group នៅក្នុងប្រទេស បង់ក្លាដែស​ ​អស់​រយៈពេល៥ឆ្នាំ។ គាត់ទទួលបានជោគជ័យលើកំណត់ត្រាផ្នែកលក់ឱ្យក្រុមហ៊ុន Ericsson ជានា​យក​​ផ្នែកអតិថិជន និង នៅក្រុមហ៊ុន Philip Morris ជាប្រធានផ្នែកគណនេយ្យអន្តរជាតិ។ លោក ឡាស្លូ ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្ម នៅសាលាពាណិជ្ជកម្ម IE Business School ប្រទេសអេស្ប៉ាញ។

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត